ចូលក្លិបណាមិនចូល តារាឆ្នើម Real Madrid រូបនេះបែរជាចូលក្លិបគូសត្រូវ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករជើងខ្លាំង Marcos Llorente របស់ក្លិប Real Madrid…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករជើងខ្លាំង Marcos Llorente របស់ក្លិប Real Madrid…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករជើងខ្លាំង Marcos Llorente របស់ក្លិប Real Madrid បានចូលលេងឱ្យក្លិប Atletico Madrid ក្រោមកុងត្រារយៈពេល៥ឆ្នាំ។
កីឡាករវ័យ២៤ឆ្នាំរូបនេះ បានធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល ក្រោយពីចាកចេញភ្លាមៗពីក្លិបបច្ចុប្បន្ន ទៅកាន់ក្លិបដែលជាគូប្រជែង ក្រោមតម្លៃខ្លួន៣៥លានផោន។ រូបគេបានឈ្នះពាន European U21 Championship នៅអេស្ប៉ាញ កាលពីរដូវកាលមុន។
គេបានឡើងលេងនៅ La Liga ៦ដង ក្នុងរដូវកាលមុននេះ ដែលមានចំនួននាទីសរុប៤៥០នាទី បើទោះបីជាខានមិនបានប្រកួតពេលរបួសក៏ដោយ។
Manchester United និង Arsenal សុទ្ធតែបានមើលឃើញកីឡាកររូបនេះ ហើយក៏ចង់បានយកទៅលេងនៅក្លិបរបស់ខ្លួនដែរ តែពេលនេះ អ្វីៗទាំងអស់គឺយឺតពេលហើយ។
គួរបញ្ជាក់ផងដែរថា កីឡាករខ្សែបម្រើរូបនេះ មានខ្សែលោហិតសុទ្ធតែនៅលេងឱ្យក្លិប Real Madrid ទាំងអស់ មិនថា ឪពុក អ៊ុំប្រុស ឬ តាខាងម្តាយទេ។ ដូចនេះការចាកចេញរបស់គេ ពិតជាមិននឹកស្មានដល់មែន ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ