ធនាគារ ព្រី​ន​ស៍ ម​.​ក និង Efma រៀបចំ​វេទិកា​វិស័យ​ធនាគារ​ក្នុង​សម័យ​ឌី​ជី​ថ​ល​លើក​ដំបូង​គេ​នៅ​កម្ពុជា


ថ្ងៃ​ទី ២០ ខែមិថុនា ឆ្នាំ​២០១៩ ៖ ធនាគារ ព្រី​ន​ស៍ ម​.​ក សហការ​ជាមួយ​សមាគម​គ្រប់គ្រង​ហិរញ្ញវត្ថុ​និង​ទីផ្សារ​អឺរ៉ុប ហៅ​កាត់​ថា Efma ដែល​ជា​ស្ថាប័ន​អឺរ៉ុប ដែល​ទទួល​បានការ​ទទួលស្គាល់​លំដាប់ថ្នាក់​ពិភពលោក ដែល​ដើរតួ​នាទី​ក្នុង​ការ​សម្របសម្រួល​ទំនាក់ទំនង​ត​ភ្ជាប់​ថ្នាក់ដឹកនាំ​ដ៏​មាន​ឥទ្ធិពល​នានា​នៅ​ក្នុង​វិស័យ​ធនាគារ ធានា​រ៉ាប់រង និង​ហិរញ្ញវត្ថុ​។

វេទិកា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល​ឡឺ​រ៉ូ​យ៉ា​ល់ ក្រោម​ប្រធានបទ «​សេវា​ធនាគារ​សម្រាប់​អតិថិជន​សម័យ​ថ្មី ៖ បទ​ពិសោធន៍​បច្ចេកវិទ្យា​ទំនើប​» ដែល​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់​គ្រប់គ្រង​នៃ​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​តំបន់​អាស៊ី ក៏​ដូច​ជា​វាគ្មិន​អន្តរជាតិ​ផង​ដែរ​។

វេទិកា​បាន​ពិភាក្សា​អំពី​កាលានុវត្តភាព​ក៏​ដូច​ជា បញ្ហា​ប្រឈម​នានា​ដែល​គ្រឹះស្ថាន​ធនាគារ​ក្នុងស្រុក​និង​អន្តរជាតិ​ជួប​ប្រទះ​នៅ​ក្នុង​ការ​រៀបចំ​ដំណើរការ​ឌី​ជី​ថ​ល ស្រប​ទៅ​តាម​ភាព​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​នៅ​ទូ​ទាំង​ពិភពលោក និង​បម្រែបម្រួល​នៃ​តម្រូវការ​របស់​អតិថិជន​។

កម្មវិធី​នេះ បាន​ទទួល​កិត្តិយស​ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់ លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​។ វាគ្មិន​នៅ​ក្នុង​កម្មវិធី គឺ​រួម​មាន​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​មាន​ដូច​ជា​លោក Michael Lor ទីប្រឹក្សា​ជាន់ខ្ពស់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់ Efma លោក​បណ្ឌិត Christian Roland នាយក​ផ្នែក Agile Enablement នៃ​ធនាគារ Siam Commercial Bank លោក Kazuya Sakakibara នាយក​ប្រតិបត្តិ​ផ្នែក​យុទ្ធសាស្ត្រ​ប​ចេ្ច​ក​វិទ្យា​ព័ត៌មានវិទ្យា និង​ការ​អភិវឌ្ឍ​ផលិតផល នៃ​ធនាគារ Jibun លោកស្រី Pui Fang Chow នៃ​ធនាគារ DBS Bank Singapore និង​លោកស្រី Supaneewan Chutrakul ដែល​ជា​អនុប្រធាន​ជាន់ខ្ពស់​នៃ​ធនាគារ Kasikorn Bank ។

ប្រធានបទ​សំខាន់​ៗ​ដែល​បាន​ពិភាក្សា​រួម​មាន ៖
•​ ​និន្នាការ​នៃ​កា​រវិ​វ​ឌ្ឍ​ក្នុង​វិស័យ​ឌី​ជី​ថ​ល
•​ ​ដំណើរការ​រៀបចំ​សេវា​ធនាគារ​ឌី​ជី​ថ​ល
•​ ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រាជ្ញា​សិប្ប​និ​មិ្ម​ត (A.I)
•​ ​បទ​ពិសោធន៍​អតិថិជន និង​បណ្តាញ​សេវាកម្ម​របស់​ធនាគារ​ក្នុង​សម័យ​ឌី​ជី​ថ​ល
•​ ​ប្រព័ន្ធ​ធនាគារ​បើកចំហ
•​ ​ការ​រៀបចំ​បុគ្គលិក​ឲ្យ​ស្រប​ទៅ​តាម​យុគសម័យ​ឌី​ជី​ថ​ល
•​ ​សេវាកម្ម​ធនាគារ​ឌី​ជី​ថ​ល​សម្រាប់​សហគ្រាស​ខ្នាត​តូច និង​មធ្យម

ធនាគារ​ព្រី​ន​ស៍ ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៥ ក្នុង​ទម្រង់​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រោម ឈ្មោះ​ថា ព្រី​ន​ស៍ ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី ហើយ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ខ្លួន​ទៅ​ជា​ធនាគារពាណិជ្ជ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​។ ធនាគារ ផ្តល់​ជូន​អតិថិជន​នូវ​សេវា​ប្រាក់​បញ្ញើ​សន្សំ ប្រាក់​បញ្ញើ​តាម​កាលកំណត់ ឥណទាន​គេហដ្ឋាន ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ឥណទាន​សម្រាប់​អាជីវកម្ម​។ បច្ចុប្បន្ន ធនាគារ​ព្រី​ន​ស៍ មាន​សាខា​ចំនួន​១៥ ម៉ាស៊ីន​ដក​ប្រាក់​ដោយ​ស្វ័យប្រវត្តិ សេវា​ធនាគារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ និង​សេវា​ធនាគារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​មក​កាន់​គេហទំព័រ ៖ www.princebank.com.kh ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ