គ្រាន់តែមួលគម្របដបភ្លាម ស្រាប់តែឃើញមានរង្វាន់១០០លានរៀលនៅក្នុងគម្របដបតែម្ដង
- ភ្នំពេញ
ទឹកប្រាក់ ១០០ លានរៀល ពីតែបៃតង អុីឈីតាន់ បានបន្តធ្លាក់ដល់ដៃយុវជនមានសំណាងម្នាក់ទៀតហើយមានឈ្មោះ ហេង លីហួរ ភេទប្រុស អាយុ១៥ឆ្នាំ…
ទឹកប្រាក់ ១០០ លានរៀល ពីតែបៃតង អុីឈីតាន់ បានបន្តធ្លាក់ដល់ដៃយុវជនមានសំណាងម្នាក់ទៀតហើយមានឈ្មោះ ហេង លីហួរ ភេទប្រុស អាយុ១៥ឆ្នាំ…
ទឹកប្រាក់ ១០០ លានរៀល ពីតែបៃតង អុីឈីតាន់ បានបន្តធ្លាក់ដល់ដៃយុវជនមានសំណាងម្នាក់ទៀតហើយមានឈ្មោះ ហេង លីហួរ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សកំពុងសិក្សាថ្នាក់ទី៨A នៃអនុវិទ្យាល័យ ជាស៊ីម ស្មាច់មានជ័យ រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នៅចំពោះមុខក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ យុវជន ហេង លីហួរ បានរៀបរាប់ប្រាប់ឱ្យដឹងថា ជាទម្លាប់រាល់ថ្ងៃ តែងទិញតែបៃតង អុីឈីតាន់ រសជាតិ ផ្លែគូលែន ទទួលទានជាប្រចាំ ដោយសារតែមានរសជាតិឆ្ងាញ់ និងមានរង្វាន់ច្រើន។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅពេលត្រឡប់មកពីសាលារៀនក៏ទិញតែបៃតង អុីឈីតាន់ រសជាតិផ្លែគូលែនចំនួនមួយដបពីអ្នកលក់នៅពីមុខផ្ទះ លុះពេលមួលគម្របដប ស្រាប់តែឃើញមានរង្វាន់១០០លានរៀលនៅក្នុងគម្របដបតែម្ដង ។
ភ្លាមនោះខ្លួនពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកផ្ទះឱ្យជួយពិនិត្យមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ យុវជនរូបនេះបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ១០០លានរៀលនេះនឹងប្រគល់ជូនគ្រួសារមួយចំនួន ដើម្បីទិញដី និងសង់ផ្ទះ ហើយទុកមួយចំនួនទៀតសម្រាប់ការសិក្សារបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អុីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអុីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ