ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal និង Man Utd ស្ពឹក​មុខក្រោយ Adrien Robiot បោក​គ្រាប់បែក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United និង ក្លិប​កាំភ្លើង​ធំ Arsenal…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United និង ក្លិប​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​កីឡាករ​របស់​ក្លិប​អ្នកមាន​បារាំង Adrien Rabiot ធ្វើ​ឱ្យ​ស្ពឹក​មុខ ព្រោះតែ​មើល​រំលង​ក្លិប​ទាំង​ពីរ​នេះ ហើយ​ទៅ​លេង​ឱ្យ​ក្លិប​សេះបង្កង់ ។

កីឡាករ​ក្លិប​អ្នកមាន​បារាំង PSG ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ចុះ​កុងត្រា​ជាមួយនឹង Juventus ក្នុង​តម្លៃ​១២​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍ រហូត​ដល់​ឆ្នាំ​២០២៤​។ ទាំង​ក្លិប Manchester United និង Arsenal សុទ្ធតែ​ចង់បាន​កីឡាករ​រូប​នេះ មក​លេង​នៅ​ក្លិប​របស់​ខ្លួន​។ ពួក​គេ​ខំប្រឹង​ចែចូវ​ណាស់​ដែរ តែ​ចុង​ក្រោយ​បាន​ត្រឹមតែ​ឈឺចាប់ ព្រោះ​គេ​មិន​ព្រម​មក​តាម​ការ​លួង​។

Robiot បាន​ប្រាប់​ព័ត៌មាន Corriere dello Sport ថា​៖ «​ខ្ញុំ​បាន​និយាយ​ជាមួយនឹង Juventus រួច​ហើយ​។ ក្លិប​នោះ​គឺជា​ក្លិប​អស្ចារ្យ ដែល​នរណា​ម្នាក់​ក៏​ចង់ទៅ​លេង​ឱ្យ​ដែរ​។ ខ្ញុំ​ចូល​ចិត្ត​អ៊ី​តា​លី​ណាស់ ជា​ពិសេស​គឺ​អាកាសធាតុ​។ សម្រាប់ Juventus គឺ​ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ទេ​»​។

គេ​ក៏​បាន​បន្ត​ថា​៖ «​ចំពោះ Manchester United វិញ គឺ​អ្នក​នឹង​ដឹង​ក្នុង​ពេល​ឆាប់​ៗ​នេះ ព្រោះ​ខ្ញុំ​កំពុង​តែ​នៅ​វិស្សមកាល​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ