ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួនសំងំចាំស្ទាក់ជា​ស្រេច គ្រាន់តែ​មក​ដល់​ភ្លាម​ប្រព្រឹត្ត​តែម្តង

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​ជុំ​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សាស្ទាក់​​កាប់​បុរស​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ដែល​ករណី​អំពើ​ហិង្សា​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​។ តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​ជុំ​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សាស្ទាក់​​កាប់​បុរស​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ដែល​ករណី​អំពើ​ហិង្សា​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រ​ចំ គា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ទំពួន មាន​ទីលំនៅ​ភូមិ​កា​ម៉ែ​ន ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី មានមុខរ​បរចៀរ​ជ័រកៅស៊ូ ។

ចំណែក​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​ដែល​ត្រូវ​ឃាត់ខ្លួន រួម​មាន ១-​ឈ្មោះ ផ្យើ​ង ឈុំ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​មិន​ពិតប្រាកដ (​ជា​ជន​ដៃដល់​) ២-​ឈ្មោះ ហ្យា ផល្លា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ទំពួន (​ជា​អ្នក​រួមគំនិត​) ៣-​ឈ្មោះ កិន បិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​រួមគំនិត​) ៤-​ឈ្មោះ នឹក ស្តាប់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​រួមគំនិត​) និង​៥-​ឈ្មោះ ថែ​ល គ្នា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន (​ជា​អ្នក​រួមគំនិត​)​។ ជនសង្ស័យ​ទាំង​៥​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​កា​ម៉ែ​ន ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​បន្ត​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ផ្លូវកែង​ទិញ​ម្ហូប លុះ​ពេល​មក​ដល់​ត្រង់​ចំណុច​ចម្ការ​ស្វាយចន្ទី​ខាងលិច​ភូមិ​ការ​ម៉ែ​ន​ ស្រាប់​តែ​ជួប​ជនសង្ស័យ​និង​បក្ខពួក​ចំនួន​៥​នាក់ ចាំ​ស្ទាក់ផ្លូវ ហើយ​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​ត្រូវ​ចំ​ខាងក្រោម​ក្លៀក​ខាងឆ្វេង​មួយ​កាំបិត ដេរ​ចំនួន​១០​ថ្នេរ និង​ត្រូវ​កំភួនដៃ​ខាងឆ្វេង​មួយ​កាំបិត​ទៀត​ផង​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​មក​ពី​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​មាន​គំនុំ​ជាមួយ​ជន​រង​គ្រោះ​យូរ​មក​ហើយ ទើប​មក​ចាំ​ស្ទាក់​កាប់​បែប​នេះ​តែ​ម្ដង​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សាមគ្គី ចុះ​ចាប់​ជនសង្ស័យ​នៅ​តាម​ចម្ការ​ស្វាយចន្ទី​រហូត​ដល់​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នេះ ទើប​នាំ​យក​មក​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ