ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ៊ឹម ឈុ​ន​លឹ​ម បន្ត​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្តិ​៣​ឆ្នាំ​លើក​ទី​៨

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំ​បន្ត​បោះ​ឆ្នោត​ជ្រើសតាំង​លោក អ៊ឹម ឈុ​ន​លឹ​ម ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​៣​ឆ្នាំ​លើក​ទី​៨ (២០១៩- ២០២២) ។ លោក…

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំ​បន្ត​បោះ​ឆ្នោត​ជ្រើសតាំង​លោក អ៊ឹម ឈុ​ន​លឹ​ម ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​៣​ឆ្នាំ​លើក​ទី​៨ (២០១៩- ២០២២) ។ លោក អ៊ឹម ឈុ​ន​លឹ​ម ដែល​ជា​បេក្ខជន​ឈរឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្តិ​៣​ឆ្នាំ​លើក​ទី​៨ (២០១៩-២០២២) ត្រូវ​បាន​កិច្ចប្រជុំ​ពេញអង្គ​ក្រុមប្រឹក្សាធម្មនុញ្ញ​បោះ​ឆ្នោត​ជា​សម្ងាត់​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​អាណត្តិ​៣​ឆ្នាំ លើក​ទី​៨ (២០១៩-២០២២) ដោយ​០៩ សំឡេង លើ​០៩​សំឡេង ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្តិ​៣​ឆ្នាំ លើក​ទី​៨ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា​នេះ នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​លោក អ៊ឹម ឈុ​ន​លឹ​ម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​ទើបនឹង​ជាប់​ឆ្នោត​ថ្មី​សម្រាប់​អាណត្តិ​៣​ឆ្នាំ លើក​ទី​៨ (២០១៩-២០២២) បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា​នឹង​គោរព​តាម​រដ្ឋធម្មនុញ្ញ​ច្បាប់​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ខិតខំ​បំពេញ​តួនាទី​ដែល​ជា​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ គឺ​ការពារ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ការ​កសាង​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្លាយទៅជា​នីតិរដ្ឋ និង​អភិវឌ្ឍន៍ ។

សូម​ជម្រាប់​មុន​នឹង​ឈាន​ដល់​ការ​បោះ​ឆ្នោត​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី នៅ​ដដែល​នៅ​ទីស្ដីការ​ក្រុមប្រឹក្សាធម្មនុញ្ញ (​អគារ​ស​-​វិមាន​រដ្ឋ​ចំការមន​) មាន​រៀបចំ​ពិធី​ផ្ទេ​តំណែង​សមាជិក សមាជិកា ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​០៣​រូប ដែល​បាន​ចប់​អាណត្តិ (២០១០-២០១៩) គឺ​សម្ដេច​នរោត្តម​សិរី​វុ​ឌ្ឍ​លោក មឹន ស៊ា​ន និង​លោក ហ៊ី សោភា (​ដែល​ចប់​អាណត្តិ​២​ឆ្នាំ ជំនួស​លោក​ជំទាវ ចែ​ម វេ​យ្យ​រិ​ទ្ធ​) និង​ចូល​កាន់​តំណែង​ជា​សមាជិក​សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ​អាណត្តិ​ថ្មី ២០១៩- ២០២៨ ចំនួន​៣​រូប គឺ​ទី​១ លោក​ហ៊ី សោភា ដែល​ត្រូវ​បាន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បោះ​ឆ្នោត​ជ្រើសតាំង​ជា​ថ្មី​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្តិ​៩​ឆ្នាំ (២០១៩-២០២៨) ទី​២ លោក​ជំទាវ លី វួ​ច​ឡេ​ង ដែល​ត្រូវ​រដ្ឋ​សភាជាតិ​បោះ​ឆ្នោត​ជ្រើសតាំង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្តិ​៩​ឆ្នាំ (២០១៩-២០២៨) និង​ទី​៣ ឯកឧត្ដម កែវ ពុធ​រស្មី ដែល​បាន​តែងតាំង​ដោយ​អង្គ​ព្រះមហាក្សត្រ​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់ អាណត្តិ​៩​ឆ្នាំ (២០១៩-២០២៨) ។

គូរ​បញ្ជាក់​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សមាជិក​ចំនួន​៩​រូប គឺ ៖ ១- លោក អ៊ឹម ឈុ​ន​លឹ​ម ប្រធាន ២-​លោក អ៊ឹម សួស្តី សមាជិក ៣- លោក កែវ ពុធ​រស្មី ៤-​លោក អ៊ុ​ក ឈ​ន ៥- លោក ហ៊ី សោភា ៦- លោក​ជំទាវ លី វួ​ច​ឡេ​ង ៧- សម្តេច ចក្រពង្ស ៨- សម្តេច​នរោត្តម បុប្ផា​ទេវី និង​៩-​លោក សំ ព្រហ្ម​នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ