Tao សម្ងំ​ធ្វើ​រឿង​១​មុន​ទៅ​ជួប​អ្នកគាំទ្រ​នៅ​វៀតណាម


ថៃ ៖ Tao Sattaphong តារាចម្រៀង និង​ជា​តារា​សម្ដែង វ័យ​២៩​ឆ្នាំ កំពុង​ត្រៀមខ្លួន​ទៅ​សម្ដែង​នៅ​ក្រៅប្រទេស ។

លោក​បាន​ថ្លែង​ពី​ធី​បង្ហាញ​គម្រោង Superboy Project និង​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី Superboy ពី​ក្រុម SBFIVE ថា​៖ «​ដែល​ឃើញ​ខ្ញុំ​ទៅ​កូរ៉េ គឺ​ទៅ​ថត​កម្មវិធី The First Ultimate បាទ ហើយ​បានឃើញ​កូរ៉េ​ដែល​ជា​ធម្មជាតិ​ពិត​ៗ ទស្សនា​ក្រុង​បុរាណ ឃើញ​កន្លែង​ថ្មី​ៗ​។ កម្មវិធី​នេះ ខ្ញុំ​ក៏​ទើបតែ​ត្រឡប់​មក​ធ្វើ​ដែរ​ព្រោះ​មុន​នេះ គឺ​ឆ្នាំ​មុន​ជាប់​ថត​រឿង​ច្រើន ក៏​ទើប​ត្រឡប់​មក​ថត​វា​ជា​លើក​ដំបូង​នៅ​កូរ៉េ​ខាងត្បូង​តែ​ម្ដង​»​។

សម្រាប់​រឿង​ចម្រៀង​រួម​នឹង​ខាង​កូរ៉េ លោក​ប្រាប់​ឱ្យ​ដឹង​ថា​៖«​ចម្រៀង​មិន​ទាន់​មាន​ទេ តែ​ធ្វើ​តន្ត្រី​ថៃ​និង​ភាសា​អង់គ្លេស ជា ២ ភាសា ព្រោះ​ខែ​ក្រោយ​នឹង​ទៅ​វៀតណាម ទៅ​ប្រូ​ម៉ូត​ចម្រៀង ព្រោះ​បើ​បាន​ទៅ​វៀតណាម យើង​ក៏​ត្រូវ​ច្រៀង​ជា​ភាសា​អង់គ្លេស ដែល​ចាត់​ទុក​ថា​ជា​ការ​បើក​ទីផ្សារ​នៅ​វៀតណាម​ ។ ចំណែក​ឯថា​មាន​ថត​កម្មវិធី​ឬអី​ផ្សេង​ទៀត ចាំ​និយាយ​គ្នា​តាម​ក្រោយ​។ កាលពី​ឆ្នាំ​មុន​គឺ​បាន​តែ​ដើរ​ម៉ូ​ដ គាត់​ចាប់អារម្មណ៍​ថា​ចង់​ធ្វើការ​ជាមួយ តៅ៎ យើង​ក៏​ចុះ​កិច្ចសន្យា​ជាមួយ​គ្នា​ទៅ​បាទ​»​។ នៅ​ខាង​វៀតណាម គេ​អាច​ស្កាល់ Tao តាម​រយៈ​រឿង «Princess Hours» ហើយ​ដល់​ពេល​ឃើញ​ច្រៀង ក៏​ប្លែក​មួយ​បែប​ទៀត ។

Tao បន្ថែម​ថា​៖ ត្រៀមខ្លួន​រៀន​ភាសា​វៀតណាម​បាទ តែ​គាត់​ប្រាប់​ថា​ប្រើ​ភាសា​អង់គ្លេស​ក៏​បាន ចំណែក​រឿង​ភាសា​ក៏​ហ្វឹកហាត់​ជាមួយ​ប៉ា ប៉ា​ជា​ជនជាតិ​វៀតណាម កំពុង​សម​ចម្រៀង​វៀតណាម ត្រៀម​មួយ​បទ​សម្រាប់​បង្ហាញ​បាទ​៕

ប្រភព​៖ khaosod , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ