មាន​បញ្ហា​ស្នាម​ជាំ​ខៀវ​លើ​ស្បែក​មែន​ទេ… តោះ​សាកល្បង​រូបមន្ត​​ដ៏ពិសេស​នេះ


ជា​ធម្មតា​ស្នាម​ជាំ​ខៀវ​លើ​ស្បែក​អាច​កើត​មាន​ឡើង​នៅ​ពេល​អ្នក​បាន​ដើរ​ប៉ះទង្គិច​ត្រូវ​វត្ថុ​អ្វីមួយ ដួល ឬ​ធ្លាក់​​ជាដើម ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ណាមួយ​ផង​ដែរ​។​មិន​ថា​ស្នាម​ជាំ​ខៀវ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ទេ​ការ​ស្វែងរក​នូវ​វិធី​កាត់​បន្ថយ ក៏​ដូច​ជា​ព្យាបាល​ស្នាម​ជាំ​គឺ​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាង​។ បើ​ទោះជា​ស្នាម​ជាំ​ខៀវ​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ក៏​ពិតមែន ក៏​វា​ត្រូវការ​រយៈពេល​យូរ​គួរសម​ដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ​ដែល​ជួយ​បំបាត់​ស្នាម​ជាំ​ខៀវ​លើ​ស្បែ​កបាក​យ៉ាង​ឆាប់រហ័ស ៖

១. ស្អំ​ទឹក​ក្ដៅ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​ដប​ទឹក​ក្ដៅ​ឧណ្ហ​ៗ​មួយ​មក​ស្អំ​ភ្លាម​បន្ទាប់​ពី​អ្នក​សម្គាល់​ឃើញ​ស្នាម​ជាំលេចឡើង​លើ​ស្បែក​។ សីតុណ្ហភាព​ក្ដៅ​ឧណ្ហ​ៗ​ជួយ​កាត់​បន្ថយ​ឈាម​ដែល​កក​ក្រោម​ផ្ទៃ​នៃ​ស្បែក​។ ប្រសិនបើ​មានការ​ហើម​អម​មក​ជាមួយនឹង​ស្នាម​ជាំ ចូរ​ចាប់ផ្ដើម​ស្អំ​ទឹក​ត្រជាក់ ឬ​ទឹកកក​សិន មុន​នឹង​ស្អំ​ទឹក​ក្ដៅ​។ ត្រូវ​ប្រាកដ​ថា​ដប​ទឹក ឬ​សីតុណ្ហភាព​នៃ​ទឹក​មិន​ខ្ពស់​ពេក បើ​មិន​ដូច្នោះ​ទេ​ស្បែក​អាច​នឹង​ទទួល​រង​ការ​រលាក​។

២. ប្រទាល​កន្ទុយក្រពើ ៖ មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​កាត់​បន្ថយ​ការ​ឈឺចាប់​ដែល​ប្រសើរ​ណាស់​សម្រាប់​ព្យាបាល​បំបាត់​ស្នាម​ជាំ​ខៀវ​លើ​ស្បែក​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ឬ​សាច់​ប្រទាល​កន្ទុយក្រពើ​ស្រស់​ត្រង់​តំបន់​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់​។

៣. ជី​វ៉ាន់ស៊ុយ ៖ អ្វី​ដែល​អ្នក​ត្រូវ​កាត់ ឬ​ចិញ្ច្រាំ​ស្លឹក​ជី​វ៉ាន់ស៊ុយ​ប៉ុន្មាន​ស្លឹក រួច​យក​ទៅ​បិត​លើ​តំបន់​ស្បែក​ជាំ​ខៀវ​ហើយ​ទុក​ចោល​រហូត​ដល់​ស្បែក​បឺត​យកជាតិ​ទឹក​ចេញពី​ជី​ជា​ការ​ស្រេច​។ ជី​វ៉ាន់ស៊ុយ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​វីតាមីន K ដែល​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ការ​ឈឺចាប់​និង​កាត់​បន្ថយ​ការ​រលាក​ចាំបាច់​ក្នុង​ការ​ព្យាបាល​បំបាត់​ស្នាម​ជាំ​ខៀវ​។

៤. សូកូឡា ៖ សូកូឡា មាន​ផ្ទុក​នូវ​សមា​ធាតុ cocoa bioactive ប្រឆាំង​នឹង​ការ​រលាក ដែល​ធ្វើ​ឲ្យ​វា​ល្អ​សម្រាប់​ព្យាបាល​បញ្ហា​ស្បែក​ជាំ​ខៀវ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រំលាយ​សូកូឡា​មួយ​ចំនួន រួច​ទុក​ឲ្យ​វា​ចុះ​ត្រជាក់​បន្តិច​មក​ត្រឹម​ក្ដៅ​ឧណ្ហ​ៗ សឹម​លាប​វា​លើ​ស្នាម​ជាំ រួច​យក​ស្បៃ​រុំ​របួស​មក​រុំ​ពីលើ​ទុក​ចោល​រហូត​ដល់​ស្ងួត​សឹម​បក​ចេញ​ជា​ការ​ស្រេច​។

៥. ថ្នាំដុសធ្មេញ ៖ លាបថ្នាំ​ដុសធ្មេញ​ចំនួន​សម​ល្មម​លើ​ស្នាម​ជាំ រួច​ប្រើ​បង់​រុំ​របួស​មក​រុំ​អោយ​ជិត​ដើម្បី​កុំអោយ​ប្រឡាក់​សម្លៀក​បំពាក់​។ ទុក​ចោល​ពេញ​មួយ​យប់​សឹម​លាង​សម្អាត​ចេញ​នៅ​ព្រឹក​បន្ទាប់​ជា​ការ​ស្រេច​។ អនុវត្ត​រាល់​យប់​រហូត​ទទួល​បាន​លទ្ធផល​ប្រសើរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ