ខេត្តស្វាយរៀង ៖ ជនសង្ស័យ២នាក់បានលួចដឹកជ្រូករស់ពីប្រទេសវៀតណាមចំនួន០៤ក្បាលឆ្លងដែនខុសច្បាប់ចូលមករដ្ឋបាលឃុំដូង កាលពីយប់នៅវេលាម៉ោង៩និង៤៣នាទី ថ្ងៃទី២០ ខែមិថុនានេះ នៅចំណុចផ្លូវកាត់ព្រៃ ខាងជើងច្រកទ្វារតំបន់ដូង ប្រមាណ៣គីឡូម៉ែត្រ ស្ថិតភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចបង្ក្រាប និងបញ្ជូនឲ្យមន្ត្រីជំនាញចាត់ការតាមនីតិវិធី ។
បើតាមមន្ត្រីនគបាលប៉ុស្តិ៍នគរបាលរដ្ឋបាលដូងបានឲ្យដឹងថា មានជនសង្ស័យ០២នាក់បានដឹកជ្រូកវៀតណាមឆ្លងដែនខុសច្បាប់ក៏ត្រូវកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលឃុំដូងរួមជាមួយកម្លាំងប៉ុស្តិ៍ព្រំដែនតំបន់ដូងសហការជាមួយមន្ត្រីគយបានធ្វើការឃាត់ជនសង្ស័យ២នាក់ បើកម៉ូតូ២ គ្រឿងមានដឹកជ្រូកចំនួន៤ក្បាល នាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់ ។
ជនសង្ស័យទី១ មានឈ្មោះសោម វាសនា ភេទប្រុស និងទី២ ឈ្មោះ សោមឆេរ៉ាន់ ភេទប្រុស មានទីលំននៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងជ្រូក៤ក្បាល និងម៉ូតូ២គ្រឿង ត្រូវនាំយកមករក្សាទុកនៅប៉ុស្តិ៍ច្រកទ្វាតំបន់ដូង ដើម្បីប្រគល់អោយជំនាញបសុសត្វ ដើម្បីធ្វើការពិនិត្យ និងចាត់ការតាមនីតិវិធី ។
ដោយប្រទេសវៀតណាមមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ជ្រូកនៅប្រទេសវៀតណាមចុះតម្លៃថោក ហើយប្រជាជនវៀតណាមបានទិញជ្រូកពីកសិដ្ឋានចិញ្ចឹមជ្រូកវៀតណាមយកមកលក់ឲ្យឈ្មួញខ្មែរគ្រប់រូបភាព ជាពិសេសក្រុមឈ្មួញបានជួលឲ្យអ្នកដឹកតាមម៉ូតូងាយស្រួលឆ្លងដែនគេចពីសមត្ថកិច្ច ហើយដឹកយកទៅដាក់ប្រមូលផ្តុំនៅតាមផ្ទះឈ្មួញដែលនៅជិតព្រំដែន រួចលើកដាក់រថយន្ត ឬរ៉ឺម៉កយកទៅវ៉ៃប៉ាស្ព័រដឹកដាក់តាមឡត៍សត្វឃាត និងដឹកទៅរាជធានីភ្នំពេញដែលពួកឈ្មួញនិយាយថា បើកាន់តែរឹតបន្តឹងកាន់តែចំណេញច្រើន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ