ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ការពារ​កុំឱ្យ​ខួរក្បាល​កកឈាម

4 ឆ្នាំ មុន

ខួរក្បាល​គឺជា​សរីរាង្គ​ដែល​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប ដូចនេះ​អ្នក​ត្រូវ​តែ​ការពារ​វា​ឱ្យ​បាន​ល្អ ។ តើ​គួរតែ​បរិភោគ​អ្វីខ្លះ ? 1.​អ្នក​អាច​បរិភោគ​ពោត​បាន ព្រោះ​នៅ​ក្នុង​ពោត​មាន​សារធាតុ​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​ឈាម​ក្នុង​ខួរក្បាល​ដើរ​បាន​ស្រួល ។ 2.​បើ​ផ្លែ​ប៉េងប៉ោះ​វិញ វា​ជួយ​សំអាត​សំរាម​ទាំងអស់​ដែល​មាន​ក្នុង​សារពាង្គកាយ​អ្នក…

ខួរក្បាល​គឺជា​សរីរាង្គ​ដែល​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប ដូចនេះ​អ្នក​ត្រូវ​តែ​ការពារ​វា​ឱ្យ​បាន​ល្អ ។ តើ​គួរតែ​បរិភោគ​អ្វីខ្លះ ?

1.​អ្នក​អាច​បរិភោគ​ពោត​បាន ព្រោះ​នៅ​ក្នុង​ពោត​មាន​សារធាតុ​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​ឈាម​ក្នុង​ខួរក្បាល​ដើរ​បាន​ស្រួល ។

2.​បើ​ផ្លែ​ប៉េងប៉ោះ​វិញ វា​ជួយ​សំអាត​សំរាម​ទាំងអស់​ដែល​មាន​ក្នុង​សារពាង្គកាយ​អ្នក ធ្វើ​ឱ្យ​ស​សៃ​ឈាម​ដើរ​បាន​ស្រួល មិន​ងាយ​ស្ទះ​ឡើយ ។

3.​ផ្លែ​ប៉ោម​គឺជា​ផ្លែ​ឈើ​ដែល​ល្អ​បំផុត ព្រោះ​វា​មាន​វីតាមីន​E​និង​C រួម​ទាំង​សារធាតុចិញ្ចឹម​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឱ្យ​ស​សៃ​ឈាម​អ្នក​មិន​ងាយ​កក​ក្នុង​ខួរក្បាល​ឡើយ ។

4.​អ្នក​ត្រូវ​តែ​ផឹក​តែ​ឱ្យ​បាន​ច្រើន ព្រោះ​នៅ​ក្នុង​តែ​មាន​សារធាតុ​ដែល​ធ្វើ​ឱ្យ​សរសៃឈាម​អ្នក​មិន​ងាយ​ស្ទះ និង​កក​នៅ​ក្នុង​ខួរក្បាល​ទេ ។

5.​ខ្ទឹមស និង​ខ្ទឹមបារាំង​សុទ្ធតែ​ជា​ឱសថ​ដ៏​ល្អ​ក្នុង​ការ​រក្សា​សរសៃឈាម​អ្នក​ឱ្យ​មានដំណើរ​ការ​ល្អ នោះ​ខួរក្បាល​អ្នក​ក៏​ល្អ​ដូច​គ្នា​ដែរ ដោយសារ​សរសៃឈាម​វា​ដើរ​បាន​ស្រួល (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ