ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ថា ៖ ឆ្នាំ​មុន​លក់បានពី​ជាង​២០​ទៅ​៣០​លាន​រៀល ទើប​ឆ្នាំ​នេះ​បង្កើន​ការ​ដាំ​ដល់​ទៅ​៣​ដង (មានវីដេអូ​)

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា សំរាប់​ឆ្នាំ​២០១៩​នេះ…

ខេត្តព្រៃវែង ៖ លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា សំរាប់​ឆ្នាំ​២០១៩​នេះ ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ដែល​ប្រកប​មុខរបរ​ដាំ​អំពៅ​ជា​លក្ខណៈ​គ្រួសារ បាន​បង្កើន​ការ​ដាំ​រហូត​ដល់​ទៅ​៣​ដង បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​មុន ដោយសារ​តែ​អំពៅ​លក់​បាន​ថ្លៃ ហើយ​សំបូរ​ទីផ្សារ​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា កាលពី​ឆ្នាំ​២០១៨ កសិករ​ដាំ​អំពៅ​នៅ​លើ​ផ្ទៃដី​តែ​២០០​ហិ​កតា​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​អំពៅ​លក់​បាន​ថ្លៃ ឆ្នាំ​នេះ​ពួក​គាត់​បាន​នាំ​គ្នា​បង្កើន​ការ​ដាំ រហូត​ដល់​ជិត​៦០០​ហិ​កតា​ហើយ​។ លោក​បញ្ជាក់​ថា បើ​ទោះបី​ការ​ដាំ​អំពៅ​មានការ​កើនឡើង​ក៏​ពិតមែន ប៉ុន្តែ​លក្ខណៈ​នៃ​ការ​ដាំ មិន​ទាន់​មាន​រូបភាព​ជា​ចំការ​ធំ​ៗ​នៅឡើយ​ទេ គឺ​ពួក​គាត់​ដាំ​នៅ​លើ​ដីស្រែ ដោយ​ក្រោយ​ពី​ប្រមូល​ផល​ស្រូវ​រួច ពួក​គាត់​ដាំ​អំពៅ ក្រោយ​ពី​ប្រមូល​ផល​អំពៅ​រួច ពួក​គាត់​ធ្វើ​ស្រូវ​វិញ មាន​លក្ខណៈ​វិល​ជុំ​។

ប្រជា​កសិករ​នៅ​ភូមិ​ធ្នង់ ឃុំ​ជា​ខ្លា​ង បាន​និយាយ​ថា ឆ្នាំ​នេះ​គាត់​ដាំ​អំពៅ​ច្រើន​ជាង​ឆ្នាំ​មុន​៣​ដង ​ចំណែក​កសិករ​ផ្សេង​ៗ​ទៀត​ក៏​ដូច​គ្នា​ដែរ ហើយ​មក​ដល់​ពេល​នេះ អំពៅ​អាច​ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ៗ​ហើយ​។ កសិករ​ទាំងនេះ​បាន​បញ្ជាក់​ថា ឆ្នាំ​មុន​អំពៅ​មាន​ទីផ្សារ តម្លៃ​ថ្លៃ​សមរម្យ​ធ្វើ​អោយ​ពួក​គាត់​ចំណេញ​បាន​ច្រើន ដោយ​ក្នុង​១​ហិ​កតា ពួក​គាត់​លក់​បាន​ពី​ជាង​២០​លាន ទៅ​៣០​លាន​រៀល ខណៈ​ដែល​ការ​ដាំ​ចំណាយ​ដើមទុន​មិន​ដល់​១០​លាន​រៀល​នោះ​ទេ​។ ហេតុនេះ​ហើយ​ទើប​ឆ្នាំ​នេះ ពួក​គាត់​នាំ​គ្នា​បង្កើន​ការ​ដាំ​ច្រើន​ជាង​ឆ្នាំ​មុន ដោយ​សង្ឃឹមថា អំពៅ​និង​ទទួល​បាន​ផល​ច្រើន ហើយ​លក់​បាន​ថ្លៃ​ដូច​ឆ្នាំ​មុន​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុខរបរ​ដាំ​អំពៅ​នេះ សម្រាប់​ប្រជា​កសិករ​នៅ​ឃុំ​ជា​ខ្លា​ង មិនមែន​ទើបតែ​មាននៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ទេ គឺ​ពួក​គាត់​បាន​ប្រកប​មុខរបរ​នេះ​ត​ពី​ឪពុក​ម្តាយ តាំងពី​បុរាណ​មក​ម្ល៉េះ ប៉ុន្តែ​ការ​ដាំ​នៅ​សម័យ​មុន មិន​មាន​ទ្រង់ទ្រាយ​ធំ​ដូច​សព្វ​ថ្ងៃនេះ​ទេ គឺ​ពួក​គាត់​ដាំ​ជា​លក្ខណៈ​គ្រួសារ នៅ​លើ​ផ្ទៃដី​ត្រឹមតែ​២០​អា និង​ច្រើន​បំផុត​ត្រឹម​២​ហិ​កតា​ប៉ុណ្ណោះ ដោយសារ​តែ​គ្មាន​ប្រភព​ទឹក​ស្រោចស្រព ការ​ដាំ​គឺ​ប្រើប្រាស់​ទឹក​អណ្តូង​សុទ្ធសាធ ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ ក៏​នៅ​តែ​ប្រើ​ទឹក​អណ្តូង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ