នៅក្នុងបណ្តាញសង្គម Instagram នាពេលនេះកំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែលខ្សែប្រយុទ្ធជួរមុខរបស់ក្លិបអធិរាជស Real Madrid គឺតារាឆ្នើម Karim Benzema បានបង្ហោះរូបភាពមួយសន្លឹកជាមួយតារាឆ្នើមប្រេស៊ីល…
នៅក្នុងបណ្តាញសង្គម Instagram នាពេលនេះកំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែលខ្សែប្រយុទ្ធជួរមុខរបស់ក្លិបអធិរាជស Real Madrid គឺតារាឆ្នើម Karim Benzema បានបង្ហោះរូបភាពមួយសន្លឹកជាមួយតារាឆ្នើមប្រេស៊ីល Neymar Jr. ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លិបអ្នកមានបារាំង PSG ធ្វើឱ្យមានការដាក់សង្ស័យថា តារាឆ្នើម Neymar Jr. អាចនឹងមកចូលរួមជាមួយក្លិបអធិរាជសផងដែរ ។
ការផុសរូបរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងខាងលើជាមួយកីឡាករ Neymar Jr. ហាក់មានភាពស្និតស្នាលគ្នាខ្លាំង ហើយក៏មានតារាឆ្នើមជាមួយច្រើនរូប រួមនឹងអ្នកគាំទ្រចូលខមិនប្រោងព្រាត និងមានអ្នកខ្លះខមិនថា «សូមស្វាគមន៍» ផងដែរ ។
គួររំលឹកផងដែរថា ក្លិបអធិរាជស Real Madrid ថ្មីៗនេះទើបតែនាំចូលតារាឆ្នើមខ្សែប្រយុទ្ធ២រូបគឺ Luka Jovic របស់ក្លិប Eintracht Frankfurt និងអតីតតារាឆ្នើមតោខៀវ Chelsea កីឡាករ Eden Hazard ផងដែរ ខណៈដែលព័ត៌មាន Neymar ចង់ចាកចេញពី PSG ទៅចូលរួមជាមួយ Real Madrid ក៏កំពុងតែផ្ទុះជាខ្លាំងមួយរយៈចុងក្រោយនេះ ៕
ចែករំលែកព័តមាននេះ