សម្តេច​តេ​ជោ​បង្ហាញ​រូប​ចៅស្រី មុន​ចូលរួម​ប្រជុំ​អាស៊ាន​នៅ​ថៃ


រាជធានី​ភ្នំពេញ ៖ មុន​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នៅ​ប្រទេស​ថៃ សម្តេច តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​រូប​ចៅស្រី​មួយ​សន្លឹក ។ សម្តេច​តេ​ជោ បាន​សរសេរ​លើក​បណ្តាញ​សង្គម នៅ​មុន​នេះ​យ៉ាង​ដូច្នេះ​ថា​« សុខ​សប្បាយ​ជា​ទេ បងប្អូន​ជនរួមជាតិ ? ។ នៅ​ថ្ងៃស្អែក​ទី​២២ មិថុនា​នេះ ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ (34th ASEAN Summit) នៅ​ប្រទេស​ថៃ ស្តី​ពី​ការ​ពង្រឹង​មិត្តភាព ដើម្បី​និរន្តរភាព​នៃ​ការ​រីក​ចម្រើន ។

សម្តេច​បាន​បន្ត​ថា ក្រៅពី​សហ​គម​អាស៊ាន​ទាំង​១០ គឺ​កម្ពុជា​នឹង​បន្ត​ពង្រីក​មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដៃគូ​ថ្មី​ៗ​ជា​ច្រើន​ថែម​ទៀត​ដូច​ជា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដែល​ខ្ញុំ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុង​គ្រី និង​តាជី​គី​ស្ថាន​ជាដើម ។ អម​ដោយ​រូបថត​ជាមួយ​ចៅស្រី សម្តេច​បាន​បញ្ជាក់​ថា សូម​ជូន​រូបថត​ជាមួយ​ចៅ​១​សន្លឹក ថត​នៅ​ហុង​គ្រី​កាលពី​ថ្ងៃ​ទី​១៣ មិថុនា​កន្លង​មកនេះ ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​សុខ​សន្តិភាព ដើម្បី​យើង​មានឱកាស​អភិវឌ្ឍន៍​ប្រទេស​ជាតិ អោយ​កាន់តែ​រីក​ចម្រើន ។ សូម​ជូនពរ​បងប្អូន​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​ទាំងអស់​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ