ការចង់បញ្ឈប់ចិត្តបាបមិនមែនជាការងាយប៉ុន្មានទេ តែក៏មិនមែនរហូតទៅមិនអាចបញ្ឈប់ចិត្តបាបនោះបានដែរ សំខាន់គឺនៅត្រង់ការប្តេជ្ញាថាឈប់ប្រព្រឹត្តទៅវាស្រេចហើយ ។
តែគួរឱ្យអាសូរណាស់បុគ្គលខ្លះខំព្យាយាមឈប់ប្រព្រឹត្តអំពើអាក្រក់ ឬព្យាយាមលះបង់នូវបាបធម៌ណាមួយ តែមិនអាចបញ្ឈប់វាបានដូចបំណង លះបង់មិនដាច់សោះ វាជាការគួរឲ្យសង្វេគខ្លាំងណាស់ ព្រោះគ្រប់យ៉ាងដែលបានធ្វើរមែងមានការដឹងខ្លួនថាវាសុទ្ធតែជាកំហុសឆ្គង ជាទោសកំហុស ប៉ុន្តែត្រូវអំណាចនៃបាបធម៌បង្ខំចិត្តឲ្យធ្វើ ដោយមិនអាចទប់ទល់នឹងអំណាចដ៏ពិសពុលនោះបាន ក៏ចេះតែប្រព្រឹត្តទៅតាមយថាកម្ម ។
ត្រង់នេះព្រះដ៏មានព្រះភាគទ្រង់ធ្លាប់មានបទពិសោធក្នុងការយកឈ្នះបាបធម៌ ឬយកឈ្នះខ្លួនឯងបាន នោះគឺត្រង់ការអប់រំចិត្ត ហ្វឹកហាត់គ្រប់ខណៈដើម្បីគេចចេញពីអ្វីដែលគួរចៀស អ្វីគួរមើលកុំមើល សំឡេងគួរស្ដាប់កុំស្ដាប់ វត្ថុគួរប៉ះពាល់កុំប៉ះពាល់ ការណាត់គួរទៅជួបកុំទៅជួប រឿងអ្វីគួរគិតកុំគិត អាហារគួរបរិភោគកុំបរិភោគ ខ្លួនប្រាណគួរស្ទាបអង្វែលកុំអង្វែល…។
ទង្វើទាំងអស់នេះត្រូវប្រព្រឹត្តបន្ថយចុះបន្តិចម្តងៗ រហូតទាល់តែអស់ពីចំណង់ បើបុគ្គលធ្វើបែបនេះបាន នឹងអាចយកឈ្នះលើខ្លួនឯងបានហើយ ។
ចែករំលែកព័តមាននេះ