ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ប្រកាស​វះកាត់​មន្ត្រី​ណា​ដែល​កាង​បទល្មើស​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ប្រកាស​វះកាត់​មន្ត្រី​ណា​ដែល​កាង​ពីក្រោយ​បទល្មើស​ល្បែងស៊ីសង​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​ព្រមាន​ទប់ស្កាត់​កុំអោយ​បទល្មើស​ប្រភេទ​នេះ​កើតឡើង​តទៅ​ទៀត​នៅ​រាជធានី​ភ្នំពេញ បើ​ពុំ​ដូច្នេះ​ទេ​នឹង​ត្រូវ​វះកាត់​អស់បុណ្យ​សក្តិ​ជា​មិន​ខាន​។ លោក…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ប្រកាស​វះកាត់​មន្ត្រី​ណា​ដែល​កាង​ពីក្រោយ​បទល្មើស​ល្បែងស៊ីសង​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​ព្រមាន​ទប់ស្កាត់​កុំអោយ​បទល្មើស​ប្រភេទ​នេះ​កើតឡើង​តទៅ​ទៀត​នៅ​រាជធានី​ភ្នំពេញ បើ​ពុំ​ដូច្នេះ​ទេ​នឹង​ត្រូវ​វះកាត់​អស់បុណ្យ​សក្តិ​ជា​មិន​ខាន​។

លោក ឃួ​ង ស្រេង បាន​ថ្លែង​ដូច្នេះ​ក្នុង​ឱកាស​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ហើយ​ចាត់​ទុក​ថា ការ​ទទួល​សំណូក​ពី​ជនល្មើស​ទាំងនោះ​គឺជា​ទ​ង្វើ​រ​ខុសច្បាប់​ដែល​មិន​អាច​លើកលែង​អោយ​បាន​ឡើយ​។ លោក​បាន​បញ្ជា ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ត្រូវ​ដោះស្រាយ​បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់​ឲ្យ​ខាង​តែ​បាន​ដើម្បី​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ក្នុង​សង្គម​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ សង្កាត់​ទាំងអស់​ត្រូវ​ចុះ​រុះរើ​ស្លាក​យីហោ​បរទេស​ដែល​ខុសច្បាប់ មាន​ដូច​ជា​សរសេរ​ខុស​ពាក្យ ពេចន៍ គ្មាន​ខ្លឹមសារ និង​ខុស​ទម្រង់​បែប​ជា​ភាសាជាតិ ត្រូវ​កាត់​ចេញ ហើយ​យក​មក​អប់រំ​តាម​ផ្លូវច្បាប់ ដើម្បី​ការពារ​តម្លៃ​វប្បធម៌​ជាតិ និង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​សង្គម​។

លោក​គឹ​ម ឈុ​ន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង​បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហការ​ជាមួយ​គណៈ​អភិបាល​ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​សង្គម ដូច​ជា​ការ​ផ្តល់​សេវា​សាធា រណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ និង​មានគុណ​ភាព​ខ្ពស់ ដោះស្រាយ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ លុប​បំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​កេ្ម​ង​ទំនើង​ជាដើម​។

សូម​បញ្ជាក់​ថា ខណ្ឌ​បឹង​កេងកង​ត្រូវ​បាន​បង្កើត​ឡើង​តាម​សេចក្តី​ប្រកាស​របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​៨​ខែមករា ឆ្នាំ​២០១៩​នេះ ដោយ​បំបែក​ចេញពី​ខណ្ឌចំការមន ក្នុង​នោះ​មាន​ចំនួន​៧​សង្កាត់ គឺ​សង្កាត់​បឹង​កេងកង​១ សង្កាត់​បឹង​កេងកង​២ សង្កាត់​បឹង​កេង​៣ សង្កាត់​អូ​ឡាំ​ពិ​ក សង្កាត់​ទំនប់​ទឹក សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ និង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ