ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុជ​ធូប​រួច​ម្ចាស់​ចេញ​ទៅ​ក្រៅ​បាត់ ស្រាប់តែ​ហុយផ្សែង​ផ្អើល​ទួល​ទំពូង​២

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ម្ចាស់​អុជ​ធូប​ហើយ​ចាក់សោ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​បាត់ ស្រាប់តែ​ធ្លាក់​កំទេច​ធូប បណ្តាល​អោយ​ឆេះ​ជំនាងផ្ទះ​ហុយផ្សែង​ខ្មួលខ្មាញ់​ផ្អើល​រថយន្ត​ពន្លត់អគ្គីភ័យ​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​២០Eo…

រាជធានី​ភ្នំពេញ ៖ ខណៈ​ម្ចាស់​អុជ​ធូប​ហើយ​ចាក់សោ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​បាត់ ស្រាប់តែ​ធ្លាក់​កំទេច​ធូប បណ្តាល​អោយ​ឆេះ​ជំនាងផ្ទះ​ហុយផ្សែង​ខ្មួលខ្មាញ់​ផ្អើល​រថយន្ត​ពន្លត់អគ្គីភ័យ​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​២០Eo ផ្លូវ​៤៧៦ ភូមិ​១ ក្រុម​៤ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។

ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ផ្ទះ​កើតហេតុ​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ម្ចាស់ផ្ទះ​ខាងលើ​បាន​អុជ​ធូប​នៅ​កន្លែង​ជំនាងផ្ទះ ហើយក៍​បាន​ចាក់សោ រួច​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​បាត់ ដោយ​មិន​បាន​មើល​ថា​ភ្លើង​ធូប​រលត់​អស់ហើយ​ឬ​នៅ​នោះ​ទេ ទើប​បណ្ដាល​ឲ្យ​កំទេច​ធូប​ធ្លាក់​ឆេះ​ជំនាងផ្ទះ​ហុយផ្សែង​ខ្មួលខ្មាញ់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អ​គី្គ​ភ័យ ចេញ​មក​ជួយ​អន្តរាគមន៍​ចំនួន​៣​គ្រឿង តែ​មិន​បាញ់​ពន្លត់​នោះ​ទេ ដោយ​បងប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​សហការ​គ្នា​យក​បំពង់​ពន្លត់​អ​គី្គ​ភ័យ​មក​បាញ់ និង​ជះ​ទឹក​ពន្លត់​ទាន់​ពេលវេលា ។

ក្នុង​ហេតុការណ៍​សមត្ថកិច្ច​បានអោយ​ដឹង​ថា មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ គ្រាន់តែ​រង​ការ​ខូចខាត​ជំនាងផ្ទះ​អស់​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ