ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​លំ​ឯណា ត្រឹមតែ​១៣​នាទី​សាក​ថ្ម​ទូរស័ព្ទ​កម្លាំង 4000mAh ពេញ​បឹ​ប !

4 ឆ្នាំ មុន

កាលពី​ពេល​ថ្មី​ៗ​នេះ Vivo បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ប្រកាស​ទូរស័ព្ទ 5G ដំបូង​របស់​ខ្លួន​នៅ​សមាជ​ទូរស័ព្ទ​ពិភពលោក MWC សៀង​ហៃ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ស​ប្តា​ហ៍​ខាង​មុខ​នេះ ។…

កាលពី​ពេល​ថ្មី​ៗ​នេះ Vivo បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ប្រកាស​ទូរស័ព្ទ 5G ដំបូង​របស់​ខ្លួន​នៅ​សមាជ​ទូរស័ព្ទ​ពិភពលោក MWC សៀង​ហៃ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ស​ប្តា​ហ៍​ខាង​មុខ​នេះ ។ ជាមួយនឹង​ព្រឹត្តិការណ៍​ដែល​នឹង​មក​ដល់​នេះ Vivo បាន​ធ្វើ​សេចក្តី​ប្រកាស​ដ៏​ធំ​មួយ​នៅ​ថ្ងៃនេះ​ដោយ​បាន​ណែនាំ​បច្ចេកវិទ្យា 120W Super Flash Charge របស់​ខ្លួន ។ ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា​បច្ចេកវិទ្យា​សាក​ថ្ម 120W អាច​សាក​ថ្ម​ទូរស័ព្ទ​ដែល​មាន​កម្លាំង 4000mAh ក្នុង​រយៈពេល​តែ ១៣ នាទី​ប៉ុណ្ណោះ ។

គួរ​រំឭក​ថា កាលពី​ខែមីនា​ក្រុមហ៊ុន Xiaomi បាន​បញ្ចេញ Tease បច្ចេកវិទ្យា 100W Super Charge Turbo របស់​ខ្លួន​ដែល​អាច​សាក​ថ្ម​កម្លាំង 4000mAh ក្នុង​រយៈពេល ១៧ នាទី ។ បើ​ប្រៀបធៀប​ទៅ​នឹង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Xiaomi ជាមួយ​បច្ចេកវិទ្យា 120W Super FlashCharge អាច​សាក​ថ្ម​បាន​លឿន​ដូច​គ្នា​តែ​ក្នុង​ពេល​តិច​ជាង ។ Vivo បាន​អះអាង​ថា​វា​ត្រូវការ​ពេល​ត្រឹមតែ ៥ នាទី​ប៉ុណ្ណោះ​សម្រាប់​សាក​ថ្ម​កម្លាំង 4000mAh បាន ៥០% តាម​រយៈ​បច្ចេកវិទ្យា​ថ្មី​នេះ ។

កាលពី​ខែមេសា Vivo បាន​ប្រកាស​ទូរស័ព្ទ​ហ្គេ​ម iQOO ។ វា​បាន​ភ្ជាប់​មក​ជាមួយនឹង​អត្រា​សាក​ថ្ម​លឿន​នៅ​លើ​ស្មា​ត​ហ្វូ​ន ។ ថាមពល​ថ្ម 4000mAh របស់​ស្មា​ត​ហ្វូ​ន iQOO គឺ​សាក​តែ​ក្នុង​រយៈពេល ៤៥ នាទី​ប៉ុណ្ណោះ​ជាមួយ​បច្ចេកវិទ្យា 44W fast charging ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ Vivo មិន​ទាន់​បង្ហាញ​ពី​បច្ចេកវិទ្យា​នៅ​ពីក្រោយ 120W Super FlashCharge នៅឡើយ​ទេ ៕

ប្រភព​៖ gizmochina , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ