ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDI ទាមទារ​សហភាព​អឺរ៉ុប​ឲ្យ​មាន​យុត្តិធម៌​ចំពោះ​កម្ពុជា​រឿង EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) ទាមទារ​សហភាព​អឺរ៉ុប​ឲ្យ​មាន​យុត្តិធម៌​ជាមួយ​កម្ពុជា​ពាក់ព័ន្ធ​ទៅ​នឹង​ក្រប​ខណ្ឌ​រាល់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​- EBA ។ យោង​តាម​ការ​ចេញផ្សាយ​របស់ CDI ចេញ​នៅ​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) ទាមទារ​សហភាព​អឺរ៉ុប​ឲ្យ​មាន​យុត្តិធម៌​ជាមួយ​កម្ពុជា​ពាក់ព័ន្ធ​ទៅ​នឹង​ក្រប​ខណ្ឌ​រាល់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​- EBA ។ យោង​តាម​ការ​ចេញផ្សាយ​របស់ CDI ចេញ​នៅ​ថ្ងៃ​ទី​២០ មិថុនា​នេះ បាន​លើក​ឡើង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​ក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ស្សិ​ក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ យើង​ទាំងអស់​គ្នា ជា​សមាជិក​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) ទាមទារ​សហភាព​អឺរ៉ុប​ឲ្យ​មាន​យុត្តិធម៌​ជាមួយ​កម្ពុជា​ពាក់ព័ន្ធ​ទៅ​នឹង​ក្រប​ខណ្ឌ រាល់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​-EBA​។

ប្រភព​បាន​បន្ត​ថា កម្ពុជា គឺជា​ប្រទេស​ក្រោយ​ជម្លោះ និង​ជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​មួយ​បាន​ទទួល​អត្ថប្រយោជន៍​ពី​ការ​ផ្តល់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​នេះ ។ កម្មករ​រោងចក្រ​ប្រមាណ​មួយ​លាន​នាក់ ជា​ពិសេស​ស្ត្រី​មក​ពី​ជនបទ​បម្រើ​ការ​នៅ​ក្នុង​វិស័យ​វាយ​ណ​ភណ្ឌ និង កាត់ដេរ​ទទួល​បាន​នូវ​ការ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​គ្មាន​របាំង​ពន្ធ និង​កូតា ។ យើង​កត់សម្គាល់​ប្រកបដោយ​ការ​ពេញចិត្ត​នូវ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រតិបត្តិ​តាម​តម្រូវការ និង​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប រួម​ទាំង​អនុសញ្ញា​ទាំង​១៥ នៅ​ក្រោម​ក្រប​ខណ្ឌ អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​ពិភពលោក​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​នយោបាយ​ការ​ពង្រីក​សិទ្ធិ​ការងារ និង​សេរីភាព​នៅ​ប្រទេស​កម្ពុជា ។

ប្រភព​បាន​បញ្ជាក់​ថា «​យើង​ត្រូវ​តែ​ដឹង​ថា លទ្ធិប្រជាធិបតេយ្យ​នី​យ​កម្ម គឺជា​ដំណើរការ​វែង​ឆ្ងាយ ។ ការ​កើនឡើង​នូវ​ស្រទាប់វណ្ណៈ​ប្រជាជន​ថ្នាក់​កណ្តាល​នៅ​កម្ពុជា​នឹង​ចូលរួម​យ៉ាង​សំខាន់ និង​ឈាន​ទៅ​រក​ការ​បើកចំហ​រការ​ពង្រឹង​តម្លៃ​ប្រជាធិបតេយ្យ និង​ការ​កសាង​ស្ថាប័ន​ប្រជាធិបតេយ្យ ។ EBA បាន​ចូលរួម​យ៉ាង​សំខាន់​នៅ​ក្នុង​មូលដ្ឋាន​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ យើង​ស្នើ​សុំ​ទៅ​សហភាព​អឺរ៉ុប​ធ្វើការ​ប្រកបដោយ​មិត្តភាព ចំពោះ​ការ​សម្រេចចិត្ត​ថា តើ​គួរ​ដក​ចេញ EBA ពី​កម្ពុជា​ដែរ​ឬទេ​» ។

ប្រភព​បាន​បន្ត​ថា កម្ពុជា​បាន​រង​គ្រោះ​គ្រប់គ្រាន់​ហើយ ពួក​គេ​សាក​សម​នឹង​ទទួល​បានការ​រស់នៅ​ក្នុង​សន្តិភាព​ជាមួយនឹង​វិបុលភាព និង​សុភមង្គល ។ យើង​ចង់​ឃើញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រីក​ចម្រើន​ដោយ​មានការ​យោគយល់ និង​ការ​គាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ