ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាកាសធាតុ​ត្រជាក់​បងប្អូន​នាំ​គ្រួសា​ទៅ​លេង​កម្សាន្ត​​លើ​ស្ពាន​មិត្តភាព​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត(មានវីដេអូ)​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ភ្ញៀវ​ទេសចរ​ជាង​២០០​នាក់ លេង​កម្សាន្ត​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ ក្រោយ​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​ការដ្ឋាន​ផ្លូវ​ត​ភ្ជាប់​ពី​ច្រក​ទ្វារ​ទៅ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​ស្ទឹង​បទ​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត ។​ជាក់ស្តែង​នៅ​ល្ងាច ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩…

បន្ទាយ​មាន​ជ័យ ៖ ភ្ញៀវ​ទេសចរ​ជាង​២០០​នាក់ លេង​កម្សាន្ត​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ ក្រោយ​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​ការដ្ឋាន​ផ្លូវ​ត​ភ្ជាប់​ពី​ច្រក​ទ្វារ​ទៅ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​ស្ទឹង​បទ​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត ។​ជាក់ស្តែង​នៅ​ល្ងាច ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ឃើញ​មេឃ​ខ្មៅ​រក​ភ្លៀង ហើយ​អាកាសធាតុ​ត្រជាក់​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្រួសារ​ប្រពន្ធ​កូន​ទៅ​លេង​កម្សាន្ត​នៅ​លើ​ស្ពាន​មិត្តភាព​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត​ដែល​ឈ​មើល​ទេសភាព និង​យក​ខ្យល់អាកាស​នៅ​ពេល​ថ្ងៃ​ល្ងាច ។

ជាក់ស្តែង​នៅ​ក្បាលស្ពាន​មិត្តភាព​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​តូប​លក់​អីវ៉ាន់​សម្រាប់​បងប្អូន​ភ្ញៀវ​ដែល​ទៅ​លេង​កម្សាន្ត​ដែល​ទិញ​ហូប​ជា​របៀប​គ្រួសារ​អាច​ថា ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ស្ពាន​មិត្តភាព​មានមុខ​របប​លក់​សម្រាប់​ចិញ្ចឹម​ជី​វិភាព​គ្រួសារ ។ បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ក្រោយ​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​ការដ្ឋាន​កសាង​ផ្លូវ​ពី​ក្បាលស្ពាន​មិត្តភាព​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ទោះជា​មិន​ទាន់​បាន​រួចរាល់​ក៏​ដោយ​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​លេង​រាល់ថ្ងៃ​ល្ងាច ដែល​លេង​អង្គុយ​លេង​មើល​ទេសភាព​ថ្ងៃ​រៀប​លិច និង​អាកាសធាតុ​ត្រជាក់ ។

ដោយឡែក​ប្រជាពលរដ្ឋ​លក់ដូរ​នៅ​ទីនោះ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​នៅ​លើ​ស្ពាន​មិត្តភាព​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត​ឃើញ​មក​លេង​រាល់ថ្ងៃ​ល្ងាច ជា​មធ្យម​១​ថ្ងៃ​ប្រមាណ​ជាង​១០០​នាក់​ហើយ នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​អ្នក​មក​លេង​ប្រមាណ​ជាង​២០០​នាក់​ដែល​ភាគច្រើន គឺ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ទំនេរ​ពី​ការ​លក់ដូរ​នៅ​ពេល​ល្ងាច​បាន​នាំ​គ្រួសារ និង​កូនចៅ​មក​កម្សាន្ត​លើ​ស្ពាន ។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​ស្ពាន​មិត្តភាព​ច្រក​ទ្វារ​អន្តរា​ជាតិ​ស្ទឹង​បទ​នៅ​ពាក់កណ្តាល​ស្ពាន​ឃើញ​សមត្ថកិច្ច​ថៃ​បាន​យក​ផ្ទាំង​ដាក់​ជា​របាំង​ចំពាក់​កណ្តាល​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ដើម្បី​ការពារ​មិន​អោយ​ឆ្លង​ព្រំដែន​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ