ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាស្នើ​ចិន​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ កម្ពុជា បាន​ស្នើ​ភាគី​ចិន ឱ្យ​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ ក្នុង​ពេល​ដែល​វិស័យ​បច្ចេកវិទ្យា​កំពុង​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ចំណែក​ការងារ​នៅ​កម្ពុជា ជា​ពិសេស គឺ​ដើម្បី​ជំរុញ​ដល់​ដំណើរការ​ប​ដិ​វដ្ដ​ន៍​ឧស្សាហកម្ម​ទី​៤​របស់​ពិភពលោក​ផង​ដែរ ។…

​រាជធានី​ភ្នំពេញ ៖ កម្ពុជា បាន​ស្នើ​ភាគី​ចិន ឱ្យ​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ ក្នុង​ពេល​ដែល​វិស័យ​បច្ចេកវិទ្យា​កំពុង​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ចំណែក​ការងារ​នៅ​កម្ពុជា ជា​ពិសេស គឺ​ដើម្បី​ជំរុញ​ដល់​ដំណើរការ​ប​ដិ​វដ្ដ​ន៍​ឧស្សាហកម្ម​ទី​៤​របស់​ពិភពលោក​ផង​ដែរ ។

​នៅ​ក្នុង​ជំនួប​ទ្វេរ​ភាគី​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន និង​លោក​វ៉ា​ន កាង អនុប្រធាន​សភា​ប្រឹក្សា​ប្រជាជន​ចិន និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ២០១៩ សម្ដេច​តេ​ជោ បាន​ស្នើ​ទៅ​កាន់​ភាគី​ចិន ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​បន្ថែម​ដោយ​ផ្ដោត​លើ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ ។
​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា សុំ​អោយ​ភាគី​ចិន ជួយ​សហការ​ជាមួយ​កម្ពុជា បណ្ដុះបណ្ដាល​ធនធានមនុស្ស​វិស័យ​ស្រាវជ្រាវ ក៏​ដូច​ជា​វិស័យ​ដទៃ​ទៀត​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​នេះ ។ សម្ដេច​សុំ​អោយ​សភា​ប្រឹក្សា​ប្រជាជន​ចិន សហការ​ជាមួយនឹង​រាជ្យ​បណ្ឌិតសភា​កម្ពុជា ក្រសួង​អប់រំ ក៏​ដូច​ជា​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា ដើម្បី​បណ្ដុះបណ្ដាល​ធនធានមនុស្ស​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្លាំង​ឡើង ។

សម្ដេច​បាន​មាន​ប្រសាសន៍​បន្ថែម​ថា កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​គឺ​ចាំបាច់​ត្រូវការ ធនធានមនុស្ស ការ​ស្រាវជ្រាវ​និង​ជំរុញ​ការ​អភិវឌ្ឍ ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ឬ​ក៏​ក្នុង​សម័យ​បដិវត្តន៍​ឧស្សាហ កម្ម​ទី​៤​នេះ គឺ​ចាំបាច់​ណាស់​ត្រូវ​មានការ​សិក្សា ការ​ស្រាវ ជ្រាវ​និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មានវិទ្យា ប្រើប្រាស់​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​ដទៃ​ទៀត ។ ​សម្ដេច​បាន​បញ្ជាក់​ថា « កម្ពុជា​កំពុង​តែ​តម្រង់​ទិស​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សម្រប​ស្រប​ទៅ​តាម​ចរន្ត​នៃ​យុគសម័យ​ឌី​ជី​ថ​ល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន​នេះ​» ។

សូម​រំលឹក​ថា​នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ស្នើ​ម្ដង​រួច​ហើយ​ទៅ​កាន់​ភាគី​ចិន ជា​ពិសេស​ទៅ​កាន់ មូលនិធិ​ស៊ិ​ន​ជិន ដែល​ជាទី​ក្រុង​មួយ​សំបូរ​ទៅ​ដោយ​បច្ចេកវិទ្យា​រីក​ចម្រើន ។ លោក​ប៉ាន សូរ​ស័ក្តិ​បាន​ស្នើរ​ទៅ​លោកស្រី​តៅ​យី​តា​វ អនុប្រធាន​មូលនិធិ​ស៊ិ​ន​ជិន ដើម្បី​ទទួលយក​និស្សិត​ពី​កម្ពុជា​ទៅ​បន្ដ​ការ​សិក្សា​ផ្នែក​បច្ចេកវិទ្យា​នៅ​ទីក្រុង​ស៊ិ​ន​ជិន ព្រោះ​ទីក្រុង​នេះ មាន​សាលា​បណ្ដុះបណ្ដាល​បច្ចេកវិទ្យា​ល្បី​មួយ និង​បាន​បណ្ដុះបណ្ដាល​ធន​មនុស្ស​របស​ចិន​បាន​ខ្លាំង​ៗ​ជា​ច្រើន ជាក់ស្ដែង​ចិន​មាន​បច្ចេកវិទ្យា​ខ្លាំង​មួយ ដូច​ជា​ការ​ផលិត​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Huawei ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន OPPO ជាដើម​។

​លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បន្ត​ថា បើសិនជា​អាច​កម្ពុជា​ចង់អោយ​វិនិយោគិន​មក​បណ្ដាក់ទុន​វិនិយោគ វិស័យ​បច្ចេកវិទ្យា​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់​តែ​ម្ដង ដែល​អាច​បង្រៀន​ដល់​បុគ្គលិក​កម្ពុជា​ផង និង​វិនិយោគ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ផង ។
​លោក​បាន​និយាយ​ថា « ដោយសារ​តែ​ស៊ិ​ន​ជិន ជាទី​ក្រុង​ដែល​សំបូរ​ដោយ​បច្ចេកវិទ្យា​ល្បី​និង​ជាទី​ក្រុង​ដែល បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដ៏​មាន​សក្ដានុពល​មួយ នៅ​ក្នុង​ប្រទេស​ចិន បើសិនជា​វិនិយោគិន​ស៊ិ​ន​ជិន​មក​បណ្ដាក់ទុន​វិនិយោគ នៅ​កម្ពុជា វា​ពិតជា​ល្អ​ប្រសើរ​ណាស់ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា » ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ