ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​បែកថ្នាំខ្លាំង​…រហូតស្រាតខោ​​តដៃ​ជាមួយ​​កម្លាំង​ស្រមោច​ខ្មៅ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ការចូលទៅឃាត់​បុរសបែកថ្នាំនេះ គឺរហូត​ដល់​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ កម្លាំង​ស្រមោច​ខ្មៅ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រដាប់​ដោយ​ខែលនិង​ដំបង​ឆក់ បាន​ទៅ​អន្តរាគមន៍​ហើយ​ឡើង​ទៅ​ឃាត់ខ្លួនតែម្តង ។ ខណៈនោះ ជន​នេះ​បាន​ស្រាត​ខោ​ ហើយ​យក​ដំបង​ដែក​ជ្រុង​វាយ​មក​លើ​សមត្ថកិច្ច​ពេល​ស្ទុះ​ចូល​ទៅ​ចាប់…

រាជធានី​ភ្នំពេញ ៖ ​ការចូលទៅឃាត់​បុរសបែកថ្នាំនេះ គឺរហូត​ដល់​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ កម្លាំង​ស្រមោច​ខ្មៅ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រដាប់​ដោយ​ខែលនិង​ដំបង​ឆក់ បាន​ទៅ​អន្តរាគមន៍​ហើយ​ឡើង​ទៅ​ឃាត់ខ្លួនតែម្តង ។ ខណៈនោះ ជន​នេះ​បាន​ស្រាត​ខោ​ ហើយ​យក​ដំបង​ដែក​ជ្រុង​វាយ​មក​លើ​សមត្ថកិច្ច​ពេល​ស្ទុះ​ចូល​ទៅ​ចាប់ និង​បាន​លោត​ទម្លាក់​ខ្លួន​ពី​លើ​ដំបូល​កម្ពស់​ប្រមាណ​៨​ម៉ែត្រធ្លាក់​ទៅ​លើ​គំនរ​សំរាម និង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធា
នី​ភ្នំពេញ ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

បគួរបញ្ជាក់ថា ​បុរស​ញៀន​ថ្នាំ​ម្នាក់​ដែលសង្ស័យ​បែក​ថ្នាំខ្លាំងពេក បាន​វាយ​បំផ្លិចបំផ្លាញ​របស់របរក្នុងផ្ទះ​ហើយ​ប្រមូល​អីវ៉ាន់​ដុត រួច​រត់ឡើង​ទៅ​លើដំបូល ហើយ​ត្រូវ​បាន​កម្លាំង​កង​អន្តរាគមន៍ ពិសេស​ស្រមោច​ខ្មៅ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រដាប់​ដោយ​ដំបង​ឆក់ ​និង​ខែលព័ទ្ធ​ចាប់ ខណៈ​បុរស​បែក​ថ្នាំ​នេះ​លោត​ទម្លាក់​ខ្លួន ពីលើ​ដំបូលផ្ទះ​ដែល​មាន​កម្ពស់​ប្រមាណ​៨​ម៉ែត្រ​ ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​រហូត​ដល់​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ខែមិថុនា នៅ​ភូមិ​អណ្តូង​ទី​៣ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដែល​ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ដើម្បី​អន្តរាគមន៍​ផង​ដែរ ។

បុរស​ញៀន​ថ្នាំ​រូប​នេះ ត្រូវ​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ ប៉ន ស្រស់ អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ប្រពន្ធ​ឈ្មោះ ចុង សុខលាភ អាយុ​៤២​ឆ្នាំ មានកូន​ប្រុស​៣​នាក់ ។តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយដែល​ជន​ញៀន​ថ្នាំ​នេះ​បាន​ដុត​ផ្ទះ​របស់​ខ្លួន​ចោល​ដែល​លើក​ទី​១ កាលពី​កំឡុង​ឆ្នាំ​២០១៦ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ថ្នាំ​សណ្តំ​ឃាត់ខ្លួន​បាន​រហូត​ដល់​យប់​ជ្រៅ ។

តាម​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា នា​វេលា​ម៉ោងប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ប្តី​របស់​គាត់​បាន​វាយ​បំផ្លិចបំផ្លាញ​របស់របរ​នៅ​ក្នុងផ្ទះ ហើយ​គាត់​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ។ នៅ​ពេល​នគរបាល​ទៅ​ដល់ ប្តី​គាត់​បាន​ប្រមូល​អីវ៉ាន់​ដាក់​ក្នុង​បន្ទប់​ឡៅតឿ​ដុត​បំផ្លាញ​ចោល រួច​ហើយ​រត់ឡើង​ទៅ​លើដំបូល ។

ស្ត្រី​ជា​ប្រពន្ធ​និយាយ​ទៀត​ថា ប្តី​គាត់​ជា​មនុស្ស​ញៀន​ថ្នាំ​អស់​រយៈពេល​ប្រមាណ​៦​ឆ្នាំ​មក​ហើយ ធ្លាប់​ត្រូវ​ចាប់ខ្លួន​យក​ទៅ​ដាក់​នៅ​មណ្ឌល​ជា​ច្រើន​ដង ។ ជាមួយ​នេះ ក៏​ធ្លាប់​ដុត​ផ្ទះ​រួច​រត់ឡើង​ទៅ​លើដំបូល ហើយ​ត្រូវ​នគរបាល​ឃាត់ខ្លួ បញ្ជូន​ទៅ​សាលាដំបូង​ជាប់​ពន្ធនាគារ​រយៈពេល២​ឆ្នាំ ចេញ​មក​វិញ​ក្នុង​កំឡុង​ខែតុលា​ឆ្នាំ​២០១៨​ក៏​បាន​វាយ​បំផ្លិចបំផ្លាញ​របស់របរ​និង​ដុត​ផ្ទះ​ទៀត ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ បុរស​ញៀន​ថ្នាំ​រូប​នេះ​ បាន​អង្គុយ​លើដំបូល ហើយយក​ដែក​ព្យួរ​ខោអាវ​ចាក់​ខ្នង​ហូរ​ឈាម​ពេញ​ខ្លួន ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ