ប្រធានក្រុមស្រាវជ្រាវអវកាសឥណ្ឌាលោក K Sivan ថ្មីៗនេះបានបង្ហើបឱ្យដឹងពីផែនការដាក់ស្ថានីយ៍អវកាសមួយនៅឆ្នាំ ២០៣០ ។ វានឹងក្លាយជាស្ថានីយតូចមួយដែលអ្នកអវកាសអាចស្នាក់នៅបានពី ១៥ ទៅ ២០ ថ្ងៃ ប៉ុន្ដែវាគួរតែគ្រប់គ្រាន់ដើម្បីឱ្យមានការពិសោធន៍លើអតិសុខុមប្រាណ ។
លោក Sivan បាននិយាយថាប្រទេសឥណ្ឌានឹងមិនពឹងផ្អែកលើប្រទេសដទៃដើម្បីជួយទេ ។ ព័ត៌មានលម្អិតត្រូវបានគេរំពឹងថានឹងមកដល់បន្ទាប់ពីបេសកកម្មមនុស្សដំបូងរបស់ឥណ្ឌានៅឆ្នាំ ២០២២ ។
ប្រសិនបើអ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅតាមផែនការនោះ វានឹងធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាផ្នែកមួយនៃក្លិបអវកាសពិសេស ។ បច្ចុប្បន្នមានតែប្រទេសចិន, រុស្ស៊ី និងសហរដ្ឋអាមេរិកប៉ុណ្ណោះដែលមានស្ថានីយអវកាសអន្ដរជាតិនៅឆ្ងាយពីគន្លងផែនដី ។ វាក៏បង្ហាញផងដែរថាប្រទេសឥណ្ឌាមានបំណងពេញលេញក្នុងការប្រកួតប្រជែងនៅក្នុងលំហអាកាស ៕
ប្រភព៖ engadget , កែសម្រួលដោយ៖ សំណាង
ចែករំលែកព័តមាននេះ