ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចេញ Galaxy Note10 Tesla Edition មែន​ដឹង​តែ​ពេញចិត្ត​ស្តូក​ហ្មង !

4 ឆ្នាំ មុន

ក្រុមហ៊ុន Huawei បាន​រចនា​ជាមួយ Porsche, ក្រុមហ៊ុន OPPO រចនា​ជាមួយ Lamborghini និង​ក្រុមហ៊ុន One…

ក្រុមហ៊ុន Huawei បាន​រចនា​ជាមួយ Porsche, ក្រុមហ៊ុន OPPO រចនា​ជាមួយ Lamborghini និង​ក្រុមហ៊ុន One Plus រចនា​ជាមួយ McLaren ។ បើ​ពាក្យ​ចចាមអារ៉ាម​ជា​ការ​ពិត​នោះ​គឺជា​ការ​ល្អ​បំផុត​ដែល​ក្រុមហ៊ុន Samsung រចនា​ជាមួយ Tesla ហើយ​ដែល​ត្រូវ​បាន​គេ​និយាយ​ថា​នឹង​មាន​ចំ​ផែនការ​រចនា Galaxy Note10 Tesla Edition ។

អ្នក​សរសេរ Blog ជនជាតិ​ចិន​ម្នាក់​បាន​ចែករំលែក​រូបភាព​ទូរស័ព្ទ​នេះ​ដោយ​បង្ហោះ​នៅ​លើ Weibo រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​កន្លង​មក​ហើយ​ដែល​ក្រុមហ៊ុន​ទូរ​សព្ទ័​យក្ស​កូរ៉េ​ខាងត្បូង​មួយ​នេះ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន Tesla ដើម្បី​ចេញ​លក់ Galaxy Note 10 Edition ។

ទូរស័ព្ទ Samsung Galaxy Note10 Tesla Edition នេះ​មាន​លោហៈធាតុ​ពណ៌​ប្រផេះ​ដែល​រំលេច​ដោយ​ពណ៌​ក្រហម និង​មាន​ស្លាក​សញ្ញា 3D Tesla នៅ​ខាងក្រោយ​នៃ​ទូរស័ព្ទ ។ ដោយឡែក S Pen ក៏​មាន​ពណ៌​ក្រហម​ដែរ​ដោយ​លោហៈ​ពណ៌​ប្រផេះ​នៅ​ផ្នែក​ខាងលើ ។

បើ​យោង​តាម​ប្រភព​នៃ​ពាក្យ​ចចាមអារ៉ាម គឺ​វា​អាច​ទៅ​រួច​ដែល​ថា Galaxy Note10 Tesla Edition អាច​នឹង​បង្ហាញ​ខ្លូ​ន​នៅ​ពេល​ក្រោយ​បន្ទាប់​ពី​ព្រឹត្តិការណ៍ Galaxy Note10 Unpacked ។

ទូរស័ព្ទ Galaxy Note10 នឹង​ចេញ​លក់​នៅ​ខែសីហា ជាមួយ​ម៉ូ​ដែល Pro ដែល​មាន​កាមេរ៉ា​ខាងក្រោយ ៣ គ្រាប់ ។ ទូរស័ព្ទ​ទាំង​ពីរ​នេះ​នឹង​មាន​រន្ធ​មួយ​នៅ​ក្នុង​អេ​ក្រង់​ចំ​កណ្តាល​ផ្នែក​ខាងលើ​នៃ​ទូរស័ព្ទ​សម្រាប់​កាមេរ៉ា​ស៊ែ​ល​ហ្វី ហើយ​វា​នឹង​ត្រូវ​បាន​បំពាក់​ដោយ CPU Exynos 9825 ៕

ប្រភព ៖ gizmochina , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ