ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចាប់​វាយ​ខ្នោះ​អ្នកកាសែត​២​នាក់​រឿង​លុយ​១២០០​ដុល្លារ ពេល​នេះ​ចាប់​ម្នាក់​ទៀត​ហើយ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ឃាត់ខ្លួន​ជន​ង្ស័​យ​ជាអ្នកកាសែត​ម្នាក់​ទៀត​ហើយ​ក្នុង​ចំណោម​បក្សពួក​៤​នាក់ ដែល​ជាប់ចោទ​ពី​បទ​កំហែង​យក​ប្រាក់​ចំនួន​១.២០០​ដុល្លារ​ពី​លោក លី ស្រេង…

ខេត្តកំពង់ធំ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ឃាត់ខ្លួន​ជន​ង្ស័​យ​ជាអ្នកកាសែត​ម្នាក់​ទៀត​ហើយ​ក្នុង​ចំណោម​បក្សពួក​៤​នាក់ ដែល​ជាប់ចោទ​ពី​បទ​កំហែង​យក​ប្រាក់​ចំនួន​១.២០០​ដុល្លារ​ពី​លោក លី ស្រេង នាយក​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ នៅ​ចំណុច​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​យីហោ ឌី​សឺត​ផ្លេ​ស​កាហ្វេ ដែល​មា​នទី​តាំងនៅ​មុខ​ផ្សារ​កំពង់ធំ ដោយ​ក្រុម​ជនសង្ស័យថា​​ប្រាក់ទាំង​នោះ​មាន​​ចំណែក​​៤​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​៣០០​ដុល្លារ ។ គួររំលឹកថា អ្នកកាសែត​២​នាក់​ត្រូវ​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ​…​រឿង​ជម្រិត​ទារ​លុយ​1200$

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ សាត សុខ​ណា​ក់ ភេទ​ប្រុស ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​ស្ថានីយទូរទស្សន៍ 8T.V ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ឃាត់ខ្លួន​ដែល​ចេញ​ដោយ​លោក យុ​ត ពន្លឺ អនុប្រធាន និង​ជា​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ធំ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ កាលពី​ថ្ងៃ​ទី​៩ មិថុនា ២០១៩ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ផង​ដែរ ក្នុង​នោះ​ម្នាក់​ឈ្មោះ ហ៊ា​ង លី​ហាក់ ភេទ​ប្រុស និង​ម្នាក់​ទៀត​ឈ្មោះ អាំង ប៊ុ​ន​ហូ​វ ភេទ​ប្រុស រហូត​មក​ដល់​ថ្ងៃ​១៩ ខែមិថុនា សមត្ថកិច្ច​បាន​ឃាត់​ជនសង្ស័យ​សរុប​ចំនួន​៣​នាក់​ហើយ ​និង​នៅ​សល់​ម្នាក់​ទៀត​ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ