ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​លឺ​នាង​និយាយ​ផ្តាំផ្ញើ​…​គ្រប់​គ្នា​ចេះ​តែ​ឆ្ងល់​ស្រាប់តែ​២-៣​ថ្ងៃក្រោយ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ចង​.​ក​ស្លាប់​ចោល​ប្តី និង​កូន​ដោយ​គ្មាន​មូលហេតុ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ព្រោងព្រាត ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩ មិថុនា​នេះ នៅ​នឹង​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ ដែល​ស្ថិត​ក្នុងភូមិ​ខ្សាច់…

ខេត្តព្រៃវែង ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ចង​.​ក​ស្លាប់​ចោល​ប្តី និង​កូន​ដោយ​គ្មាន​មូលហេតុ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ព្រោងព្រាត ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩ មិថុនា​នេះ នៅ​នឹង​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ ដែល​ស្ថិត​ក្នុងភូមិ​ខ្សាច់ ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។

ស្ត្រី​ដែល​ចង​.​ក​សម្លាប់​ខ្លួនឯង​នេះ​មានឈ្មោះ ម៉ៅ បូ​ផា អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ និង​មាន​ប្តី​ព្រមទាំង​កូន​តូច​ៗ​ចំនួន​២​នាក់​ផង​ដែរ ។
លោក ជា ហេង អធិការ​នគរបាល​ស្រុក​ពាម​ជរ បានអោយ​ដឹង​ថា តាម​ការ​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​លើ​សាកសព ស្ត្រី​រង​គ្រោះ​បាន​ប្រើ​ខ្សែ​លី​ឡុ​ង​ពណ៌​ខ្មៅ ប្រវែង​៦​ម៉ែត្រ ចង​.​ក​ខ្លួនឯង​ទៅ​នឹង​រនង​ផ្ទះ រហូត​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ដោយ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​នោះ​ទេ ។

ចំណែក​ពាក់​ព​ន្ធ័​ទៅ​នឹង​មូលហេតុ​នៃ​ការ​ស្លាប់​នេះ គឺ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ច្បាស់​នៅឡើយ​ទេ ព្រោះ​ក្នុង​ខ្លួន​ជន​រង​គ្រោះ​ពុំ​មាន​ជម្ងឺ ហើយ​ជន​រង​គ្រោះ​ក៏​មិន​ដែល​មាន​គំនុំ ឬ​ទំនាស់​អ្វី​ជាមួយ​អ្នក​ជិតខាង ឬ​ជាមួយ​ប្តី​អី​នោះ​ដែរ ។ ប៉ុន្តែ​បើ​យោង​តាម​សម្តី​របស់​អ្នកស្រុក​ជិតខាង បាន​និយាយ​ថា ពីរ​បី​ថ្ងៃមុន​ពេល​ស្លាប់ ស្ត្រី​រង​គ្រោះ​បាន​ដើរ​ផ្តាំផ្ញើ​អ្នកស្រុក​ជិតខាង​អោយ​ជួយ​មើលថែ​កូន​របស់​នាង​ផង ព្រោះ​នាង​មិន​បាន​នៅ​មើលថែ​កូន​នាង​តទៅ​ទៀត​ទេ ។

អ្នកស្រុក​បាន​បញ្ជាក់​ថា ពេល​លឺ​នាង​និយាយ​ផ្តាំផ្ញើ​បែប​នេះ​គ្រប់​គ្នា​ចេះ​តែ​ឆ្ងល់ ហេតុ​អ្វី​នាង​និយាយ​បែប​នេះ តែ​មិន​បាន​សួរនាំ​អ្វី​ទេ ស្រាប់តែ​២-៣​ថ្ងៃក្រោយ ឃើញ​នាង​ចង​.​ក​ស្លាប់​តែ​ម្តង ទើប​សង្ស័យ​ថា នាង​មាន​អាការ​កំរោលចូល ឬ​អាច​មាន​វិញ្ញាណ​អ្វី​មក​នាំ​អោយ​សម្លាប់​ខ្លួន ដើម្បី​យក​នាង​ទៅ​នៅ​ជាមួយ ។ តែ​ទោះជា​យ៉ាងណា​នេះ គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​តាម​របៀប​អបិយ​ជំនឿ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ