ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រុស-ស្រីជិះ​ម៉ូតូឌុប​គ្នា​​«ជា​សហាយស្មន់» ឯ​​អ្នក​ដែល​ចាប់ឃាត់​ម៉ូតូ​​«ជាប្តី»…ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខណៈ​កំពុង​ជិះម៉ូតូ​ជាមួយ​បុរស​ម្នាក់ ក៏​ត្រូវ​បុរស​ម្នាក់​ទៀត​ឃាត់សួរ​ទើប​ដឹង​ថា បុរស​-​ស្ត្រី​ដែល​ជិះ​ម៉ូតូឌុប​គ្នា​នោះ​ជា​សហាយស្មន់ ហើយ​អ្នក​ដែល​ចាប់ឃាត់​ម៉ូតូ​គឺជា​ប្តី ។ ដោយ​មានការ​ចោទប្រកាន់​ថា ប្រពន្ធ​លួច​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​ប្រុស​សហាយ ក៏​ក្លាយជា​ជម្លោះ​តឹងសរសៃក​ដាក់​គ្នា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខណៈ​កំពុង​ជិះម៉ូតូ​ជាមួយ​បុរស​ម្នាក់ ក៏​ត្រូវ​បុរស​ម្នាក់​ទៀត​ឃាត់សួរ​ទើប​ដឹង​ថា បុរស​-​ស្ត្រី​ដែល​ជិះ​ម៉ូតូឌុប​គ្នា​នោះ​ជា​សហាយស្មន់ ហើយ​អ្នក​ដែល​ចាប់ឃាត់​ម៉ូតូ​គឺជា​ប្តី ។ ដោយ​មានការ​ចោទប្រកាន់​ថា ប្រពន្ធ​លួច​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​ប្រុស​សហាយ ក៏​ក្លាយជា​ជម្លោះ​តឹងសរសៃក​ដាក់​គ្នា និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ​មិថុនា នៅ​មុខ​មន្ទីរ
​ពហុ​ព្យាបាល ហុង អុ​ិ​ន ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ វិ​ថី​ព្រះ​មុនី​រ៉េ​ត សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

បុរស​ដែល​អះអាង​ថា​ ជា​ប្តី​ស្របច្បាប់​​ឈ្មោះ នី​ម អាយុ​៣១​ឆ្នាំ មុខរបរ​ជួយ​លក់​ម៉ូតូ​គេ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សា​រកា​ណា​ឌី​យ៉ា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​សៀន​អង្គ្រង ឃុំ​ចំណារ​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ ចំណែក​ស្ត្រី​ដែល​ថា​ជា​ប្រពន្ធ​ឈ្មោះ ចក់ ណែ​ត អាយុ​២៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ក្អិ​ន ឃុំ​ចំណារ​លើ ស្រុក​ស្ទោង មានកូន​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ ។ ដោយឡ ែក បុរស​ដែល​ជាប់ចោទ​ថា​ជា​សហាយ ត្រូវ​បានឱ្យ​ដឹង​ថា​ឈ្មោះ ឆែ​ន មានស្រុក​កំណើត​នៅ​ភូមិ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​មាន​ប្រពន្ធ​នៅ​ខេត្តកំពង់ធំ ។

តាម​បុរស​ជា​ប្តី​ឱ្យ​ដឹង​ថា រូប​គាត់​និង​ប្រពន្ធបាន​ចាប់ដៃ​គ្នា​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ និង​មាន​ចំណង​ស្នេហ៍​កូនស្រី​ម្នាក់ បច្ចុប្បន្ន​អាយុ​៥​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន ។ រូប​គាត់​និង​ប្រពន្ធ​បាន​មក​ជួល​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រកបរបរ​រកស៊ី​ផ្សេង​គ្នា ដោយ​ប្រពន្ធ​ធ្វើការ​នៅ​រោងចក្រ ចំណែក​រូប​គាត់​រកស៊ី​ជួយ​លក់​ម៉ូតូ​គេ​នៅ​ម្តុំ​គិរី​រម្យ ខណ្ឌ​៧​មក​រា ។ ប្រភព​ដដែល​រៀបរាប់​ទៀត​ថា ដោយសារ​តែ​រវល់​ការងារ​មិនសូវ​មាន​ពេល​យល់ចិត្ត​ប្រពន្ធ​ឱ្យ​បាន​គ្រប់គ្រាន់ គឺ​គិតតែ​ពី​ការងារ​រកស៊ី​ទើប​បណ្តាល​ឱ្យ​ប្រពន្ធ​របស់​គាត់​យក​ពេលវេលា​លេង​ហ្វេ​សបុ​៊​ក​ទាក់ទង​គ្នា ​ជាមួយនឹង​បុរស​ជា​សហាយ​នេះ​រហូត​ដល់​ស្គាល់គ្នា​ស្អិតរ​មួ​ត ។

គាត់ធ្លាប់​តាម​ទាន់​ម្តង​ហើយ និង​បានឱ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​ប្រពន្ធ​ឈប់​ទាក់ទង​ជាមួយនឹង​បុរស​ម្នាក់​នេះ​ទៀត ពីព្រោះ​រូប​គាត់​អាណិត​និងស្រឡាញ់​ប្រពន្ធ​កូន មិន​ចង់​បែកបាក់​គ្នា​ទេ ទោះបី​បេះដូង​ប្រពន្ធ​លែង​បរិសុទ្ធ​សម្រាប់​រូប​គាត់​ជា​ប្តី​ក្តី ។ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែមិថុនា រូប​គាត់​បាន​ទៅ​អង្គុយ​ផឹក​ទឹកត្នោតជូរ​នៅ​កន្លែង​មួយ​ម្តុំផ្លូវ​វ៉េ​ង​ស្រេង​ជាមួយនឹង​មិត្តភក្តិ ស្រាប់តែ​ឃើញ ប្រពន្ធ​គាត់​ជិះ​ម៉ូតូ​ជាមួយនឹង​បុរស​ជា​សហាយនេះ ទើប​រូប​គាត់​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដល់​ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក៏​តាម​ទាន់​ឃាត់​សួរនាំ​។ ពេល​នោះ ក៏​ផ្ទុះ​ជា​ជម្លោះ​នឹង​គ្នា​តឹង​សរសៃ​ករ​វាង​ប្រពន្ធ​និង​បុរស​ជា​សហាយ ផ្អើល​ប្រជាពលរដ្ឋ​ចោមរោម​មើល​ព្រោងព្រាត ។

ក្នុង​ហេតុការណ៍​នេះ ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​និយាយ​បកស្រាយ​ច្រើន​ទេ ដោយ​គ្រាន់តែ​និយាយថា រូប​គាត់​និង​បុរស​នេះ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​គោលបំណង​ទៅ​ស្រុក​ឯ​ខេត្តកំពង់ធំ ហើយ​ក៏​បាន​ហៅ​ប្តី​ទៅ​ដោះស្រាយ​គ្នា​ឱ្យ​ដាច់ស្រេច តែ​ប្តី​ថា​មិន​បាន​ទៅ​តាម​ការ​ណាត់​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ឈ្លោះ​គ្នា​ពេញ​ផ្លូវ​រួច​មក បុរស​ជា​ប្តី​បាន​ទូរស័ព្ទ​ទៅ​អ្នក​ផ្ទះ​នៅ​ខេត្តកំពង់ធំ​ឱ្យ​ដឹង​រឿង ហើយ​ក៏​បានឱ្យ​ស្ត្រី​ជា​ប្រពន្ធ និង​បុរស​ជា​សហាយ​ជិះ​ម៉ូតូ​ទៅ​ស្រុក​មុន ឯ​រូប​គាត់​ជា​ប្តី​នឹង​ជិះ​រថយន្ត​តាក់ស៊ី​ទៅ​តាម​ក្រោយ​ ដើម្បី​ធ្វើការ​ដោះ ស្រាយ​គ្នា​ឱ្យ​ចប់​សព្វគ្រប់​តែ​ម្តង គឺ​មាន​តែ​ដើរ​ផ្លូវ​រៀង​ៗ​ខ្លួន​ទេ​ទើប​បញ្ចប់វិបត្តិ​នេះ​បាន ។

គេ​មិនដឹង​ថា រវាង​ប្តី​ប្រពន្ធ​នេះ​មាន​បញ្ហា​ជាមួយ​គ្នា​តាំងពី​ពេល​ណា​មក​នោះ​ទេ ហើយ​បុរសដែល​ជាប់ចោទ​ថា​ជា​សហាយ​ក៏​ដឹង​ថា​ ខ្លួន​មាន​ប្រពន្ធ​ហើយ ហេតុ​អ្វី​មក​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្រពន្ធ​គេ​បែប​នេះ ? ការ​បែកបាក់​ប្តី​ប្រពន្ធ​មិនមែន​ជា​ការ​ល្អ​ទេ ព្រោះ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កូន​ៗ ។

អត្ថបទសរសេរ ដោយ