ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​ពេល​ណា​​គួរ​ប​ញ្ជូ​ល​ហ្គា​ស​ម៉ាស៊ីនត្រជាក់ឡាន ប្រយ័ត្នខ្វេះលុយពីហោប៉ៅអត់ដឹងខ្លួន

4 ឆ្នាំ មុន

ពេល​ដែល​ទើបតែ​ទិញ​រថយន្ត​បាន​ថ្មីថ្មោង យើង​មាន​អារម្មណ៍​ថា​ជិះ​ស្រួល​ដោយ​ផា​សុខភាព​។ ជា​ពិសេស គឺ​ម៉ាស៊ីនត្រជាក់​ផ្តល់​ខ្យល់​ត្រជាក់​បាន​ល្អ​គួរ​ជាទី​ពេញចិត្ត​ តែ​អស់​រយៈពេល​ជា​ច្រើន​ខែ​ក្រោយមក អ្វី​ៗ​ក៏​មានការ​ផ្លាស់​ប្តូរ​។ ម៉ាស៊ីនត្រជាក់​ក៏​លែង​សូវ​ត្រជាក់​ដូច​មុន​។ តើ​នៅ​ពេល​នោះយើងគួរខ្វេះលុយពីហោប៉ៅដើម្បីបញ្ចូល​ហ្គា​ស​ម៉ាស៊ីនត្រជាក់​ថ្មី​ដែរ​ឬទេ? ការ​បាត់បង់​សមត្ថភាព​ធ្វើ​ឲ្យ​ត្រជាក់គឺជា​សញ្ញាដែល​ស្រួល​ដឹង​ជាទី​បំផុតដោយសារ​តែ​កម្រិត​ហ្គា​ស​ម៉ាស៊ីនត្រជាក់​ទាប ទើប​វា​មិន​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្យល់​ឆ្លងកាត់…

ពេល​ដែល​ទើបតែ​ទិញ​រថយន្ត​បាន​ថ្មីថ្មោង យើង​មាន​អារម្មណ៍​ថា​ជិះ​ស្រួល​ដោយ​ផា​សុខភាព​។ ជា​ពិសេស គឺ​ម៉ាស៊ីនត្រជាក់​ផ្តល់​ខ្យល់​ត្រជាក់​បាន​ល្អ​គួរ​ជាទី​ពេញចិត្ត​ តែ​អស់​រយៈពេល​ជា​ច្រើន​ខែ​ក្រោយមក អ្វី​ៗ​ក៏​មានការ​ផ្លាស់​ប្តូរ​។ ម៉ាស៊ីនត្រជាក់​ក៏​លែង​សូវ​ត្រជាក់​ដូច​មុន​។ តើ​នៅ​ពេល​នោះយើងគួរខ្វេះលុយពីហោប៉ៅដើម្បីបញ្ចូល​ហ្គា​ស​ម៉ាស៊ីនត្រជាក់​ថ្មី​ដែរ​ឬទេ?

ការ​បាត់បង់​សមត្ថភាព​ធ្វើ​ឲ្យ​ត្រជាក់គឺជា​សញ្ញាដែល​ស្រួល​ដឹង​ជាទី​បំផុតដោយសារ​តែ​កម្រិត​ហ្គា​ស​ម៉ាស៊ីនត្រជាក់​ទាប ទើប​វា​មិន​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្យល់​ឆ្លងកាត់ មាន​សីតុណ្ហភាព​ត្រជាក់​។ អ្នក​អាច​ដឹង​ដោយ​គ្រាន់តែ​ពិនិត្យ​ទៅ​លើ​ខ្យល់​ដែល​បាន​បាញ់​មក​។ ពេល​ខ្លះ​វា​មិនសូវ​ត្រជាក់ ឯ​ពេល​ខ្លះ​ទៀត វា​បាញ់​ចេញ​តែ​ខ្យល់​ធម្មតា​ដូច​កង្ហា​។

ចំនុច​មួយទៀត ដែល​យើង​គួរ​ដឹង គឺ​មានការ​លេច​ចេញ​នូវ​ទឹក​ហ្គា​ស​ម៉ាស៊ីនត្រជាក់​ចេញ​មក​ក្រៅ​។ យើង​អាច​ឃើញ​វា​មាន​សណ្ឋាន​ជា​ទឹករំអិល​ៗ នៅ​ខាងក្រោម​រថយន្ត​។ ការ​លេច​នេះ គឺ​នឹង​ធ្វើ​ឲ្យ​ហ្គា​ស​ម៉ាស៊ីនត្រជាក់​អស់​ក្នុង​ពេល​ខាង​មុខ​។ យើង​ត្រូវ​តែ​យក​ទៅ​ជាង ដើម្បី​រក​មើល​កន្លែង​ដែល​ធ្លាយ​នោះ ហើយ​បញ្ចូល​ហ្គា​ស​បន្ថែម​ជា​ការ​ស្រេច ៕

ប្រភព ៖ yourmechanic , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ