ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកម្តាយដែលកំពុងពរពោះ​សូម​ដឹង​បន្ថែម..!

4 ឆ្នាំ មុន

ជា​ការ​ពិត​ណាស់ ​ស្ត្រី​ភាគច្រើន​ចាប់ផ្តើម​មាន​ភាព​ទម្រន់​នៅ​ពេល​មាន​ទម្ងន់ ដោយ​ភាគច្រើន​ពួក​គេ​ចូល​ចិត្ត​ចំណាយពេល​ទៅ​លើ​ការ​ញ៉ាំ និង​គេង​ ក៏​ប៉ុន្តែ​អ្នកជំនាញ​ជា​ច្រើន​អ្នក​មក​ហើយ​បាន​និយាយ​ថា ការ​ហាត់ ប្រាណ​បន្តិចបន្តួច​នៅ​ពេល​មាន​ផ្ទៃពោះ អាច​ជួយ​ម្តាយ​នៅ​ពេល​សម្រាល​។ នៅ​ថ្ងៃ​គេ​បាន​រក​ឃើញ​របក គំហើញ​ថ្មី​មួយទៀត​ថា…

ជា​ការ​ពិត​ណាស់ ​ស្ត្រី​ភាគច្រើន​ចាប់ផ្តើម​មាន​ភាព​ទម្រន់​នៅ​ពេល​មាន​ទម្ងន់ ដោយ​ភាគច្រើន​ពួក​គេ​ចូល​ចិត្ត​ចំណាយពេល​ទៅ​លើ​ការ​ញ៉ាំ និង​គេង​ ក៏​ប៉ុន្តែ​អ្នកជំនាញ​ជា​ច្រើន​អ្នក​មក​ហើយ​បាន​និយាយ​ថា ការ​ហាត់ ប្រាណ​បន្តិចបន្តួច​នៅ​ពេល​មាន​ផ្ទៃពោះ អាច​ជួយ​ម្តាយ​នៅ​ពេល​សម្រាល​។ នៅ​ថ្ងៃ​គេ​បាន​រក​ឃើញ​របក គំហើញ​ថ្មី​មួយទៀត​ថា វា​មិន​ត្រឹមតែ​ជួយ​ដល់​ម្តាយ​ក្នុង​ការ​សម្រាល​តែ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ដល់​ទារក​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​ ។

ដើម្បី​ស្វែងរក​ភាព​ខុស​គ្នា​ រវាង​ទារក​ដែល​ម្តាយ​មិន​បាន​ហាត់ប្រាណ​ពេល​មាន​ផ្ទៃពោះ និងម្តាយ​ដែល​បាន​ហាត់អ្នក​វិទ្យាសាស្ត្រ​មក​ពី Baylor College of Medicine នៅ Houston បាន​យក​សត្វ​កណ្តុរ​ដែល​មានពូជ​អំបូរ​តែ​មួយ​មក​ធ្វើការ​ពិសោធន៍​ ។ សត្វ​កណ្តុរ​ទាំងនោះ ត្រូវ​បាន​បែងចែក​ទៅ​ជា​២​ក្រុម ដោយ​​ពាក់កណ្តាល​យក​ទៅ​ដាក់​ក្នុង​ទ្រុង​ដែល​មាន​កង​វិល​សម្រាប់​រត់ និង ពាក់កណ្តាល​ទៀត​យក​ទៅ​ដាក់​ក្នុង​ទ្រុង​ដែល​អត់​មាន​។

សត្វ​កណ្តុរ​ ដែល​នៅ​ក្នុង​ទ្រុងមាន​កងបាន​រត់​បាន​ចម្ងាយ​ជា​មធ្យម​៩.៦​គីឡូម៉ែត្រ​ក្នុង​មួយ​យប់​ ។ តែ​នៅ​ពេលពួក​វា​មានកូន​ក្នុង​ពោះ ពួក​វា​រត់​បាន​ចម្ងាយ​ត្រឹមតែ ៣.២​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​។ កូន​ដែល​កណ្តុរ​មួយ​ក្រុម​នោះ​បង្កើត​មក មាន​ភាព​រហ័សរហួន៥០%​ជាង​កូន​ដែល​បង្កើត​ដោយ​ក្រុម​កណ្តុរ​មិន​មាន​កង​រត់​។ អ្នក​វិទ្យាសាស្ត្រ​ដែល​ជា​មេក្រុម លោក Robert Waterland និយាយ​ថា​៖ “​ទោះបីជា​មនុស្ស​ភាគច្រើន​គិត​ថា ភាព​ស្វាហាប់​រហ័សរហួន​បាន​មក​ពី​កត្តា​សែន​ពី​កំណើត តែ​ការ​សិក្សា​របស់​យើង​បាន​បង្ហាញ​មក​យ៉ាង​ច្បាស់​ថា កត្តា​បរិយាកាស​ជុំវិញ​ក៏​ដើរតួ​មួយ​យ៉ាង​សំខាន់​ដែរ​ក្នុង​ការ​វិវត្តន៍​របស់​ទារក​នៅ​ក្នុង​ផ្ទៃ​។​”

ប្រសិនបើ​លោក​អ្នក​ចង់​ឲ្យ​បុត្រ​ធីតា​របស់​លោក​អ្នក​កើតមក​មាន​ភាព​រហ័សរហួន​ និង​វាងវៃ​នោះ លោក​អ្នក​គួរតែ​ឲ្យ​ពួក​ទម្លាប់ខ្លួន​ទៅ​នឹង​ការ​រស់នៅ ដែល​ពោរពេញ​ដោយ​ភាព​សកម្ម និងស្វាហាប់​ ។ អ្នក​ម្តាយ​គ្រប់​រូប​ គួរ​គប្បី​ធ្វើ​សកម្មភាព​ហាត់ប្រាណ​បន្តិចបន្តួច​នៅ​ពេល​មាន​ទម្ងន់ ​។ គ្រាន់តែ​ដើរ​ចុះ​ដើរ​ឡើង និងធ្វើ​លំ​ហាត់ប្រាណ​បន្តិចបន្តួច​ ក៏​អាច​ជួយ​ដល់​អនាគត​របស់​កូនលោក​អ្នក​ដែរ​។
តែ​ត្រូវ​ចង​ចាំ​ថា ​«កុំ​ហាត់​លើស​កម្រិត​!» ។

អត្ថបទសរសេរ ដោយ