ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ោ ភា​រិ​ទ្ធ និង​ផា​ន់ គ្រាន់ ប៉ះ​ជើង​ខ្លាំង​ថៃ​ដណ្ដើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​ស្អែក​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ចំនួន​២​រូប​ដែល​បាន​បាត់​មុខ​ពីលើ​សង្វៀន​ជា​យូរ​មក​ហើយ​នោះ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​២២ មិថុនា ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ប្រាក់​លាន​។ សមាសភាព​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​ថ្ងៃ​នោះ​មាន កីឡាករ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ចំនួន​២​រូប​ដែល​បាន​បាត់​មុខ​ពីលើ​សង្វៀន​ជា​យូរ​មក​ហើយ​នោះ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​២២ មិថុនា ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ប្រាក់​លាន​។

សមាសភាព​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​ថ្ងៃ​នោះ​មាន កីឡាករ​កម្ពុជា ប៉ោ ភា​រិ​ទ្ធ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួងកសិកម្ម ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កែវ​កាំ​ង​វ៉ា​ន ព្រី​វ​វ៉ា​យូ​៉ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម និង​កីឡាករ​ផា​ន់ គ្រាន់ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ដូច​គ្នា​។

ប៉ោ ភា​រិ​ទ្ធ ជា​កីឡាករ​ជើង​ចាស់​មួយ​រូប​ដែល​បាត់​មុខ​ពីលើ​សង្វៀន​ជា​យូរ​មក​ហើយ ពេល​នេះ​ត្រូវ​បាន​អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​សង្វៀន​ស៊ី​អិន​ស៊ី ហៅ​ឱ្យមក​ប្រកួត​បង្ហាញ​សមត្ថភាព​សា​ជា​ថ្មី​ឡើង​វិញ ។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា ប៉ោ ភា​រិ​ទ្ធ នៅ​មាន​សមត្ថភាព ប្រកួត​ល្អ​ដូច​ដើម​ទៀត​ឬ​អត់​នោះ​ទេ ។ កីឡាករ រូប​នេះ​មាន​ជំនាញ​ប្រើ​ស្នៀត​កែង​និង​ជង្គង់​យ៉ាង​ប៉ិន​ប្រសប់ លើក​នេះ​គេ​មក​ប៉ះ​ចំ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ដែល​មិន​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​ច្បាស់ លាស់​ទើប​ពិបាក​វាយតម្លៃ​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ ។ ប៉ុន្តែ​អ្នកគាំទ្រ​ភាគច្រើន​នៅ​តែ​មានការ​ជឿជាក់​លើ​សមត្ថភាព ប៉ោ ភា​រិ​ទ្ធ​ថា​អាច​ទប់ទល់​បាន​។

ចំណែក ផា​ន់ គ្រាន់ វិញ​មាន​ជំនាញ​ខាង​ប្រើ​ស្នៀត​កណ្ដាប់ដៃ​ផ្ដួល​គូប្រកួត តែ​មួយ​រយៈ​មកនេះ​គេ​ហាក់​បីដូចជា​មានការ​អន់​ថយ​ផ្នែក​កម្លាំង​ជាង​មុន​ឆ្ងាយ​ណាស់​។​ជា​ពិសេស​ទម្ងន់​កណ្ដាប់ដៃ​ឆ្វេង​ដែល​ធ្លាប់តែ​ធ្វើ​ព្យុះ​ភ្លៀង​កក្រើក​សង្វៀន​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ ពេល​មក​ប៉ះ​ជាមួយ​កីឡាករ​ថៃ ណាត់​តា​ផុ​ន គៀត​អា​វ៉​ន​លើក​នេះ​មិនដឹង​ថា​អាច​ទៅ​រួច​ឬ​អត់​នោះ​ទេ​។​ម្យ៉ាងវិញទៀត​កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់់​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​​ជើង​ខ្លាំង​កម្ពុជា​មិន​តិច​នាក់​ទេ​ហើយ​រមែង​ស្ពាយ​ជ័យជម្នះ​ត្រឡប់​ទៅ​វិញ ដូច្នេះ​ចាំ​មើល​ផា​ន់ គ្រាន់ អាច​ក្លាយជា​ម្ចាស់​ប្រាក់​លាន​បាន​ឬ​អត់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ