ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​បងប្រុស Goal មែន​ប្អូនស្រី​ណែនាំ​គូស្នេហ៍​តែ Nichkhun ឱ្យ​សង្សារ​ប្អូន​ធ្វើ​រឿង​១

4 ឆ្នាំ មុន

ថៃ​៖ តារាចម្រៀង​លោក Nichkhun សមាជិក 2PM កំពុង​តែ​មាន​ស្នាដៃ​ក្នុង​ការ​សម្ដែង​រឿង​បែប Series របស់​ចិន​ដែល​មាន​ចំណងជើង​ថា ៖ «​ហ៊ាន​ស្រឡាញ់​គ្នា​អត់​»…

ថៃ​៖ តារាចម្រៀង​លោក Nichkhun សមាជិក 2PM កំពុង​តែ​មាន​ស្នាដៃ​ក្នុង​ការ​សម្ដែង​រឿង​បែប Series របស់​ចិន​ដែល​មាន​ចំណងជើង​ថា ៖ «​ហ៊ាន​ស្រឡាញ់​គ្នា​អត់​» ព្រម​ជាមួយនឹង​រឿង​ដែល​ប្អូនស្រី​លោក ឈ័​រ​រី​ន ណ័ត​ថៈ​ចារី ទើបនឹង​បង្ហាញមុខ​គូស្នេហ៍​នាង ។

លោក​បាន​និយាយ​ថា​៖ «​ថ្ងៃនេះ មក​ចូលរួម​កម្មវិធី​បង្ហាញ​រឿង “​ហ៊ាន​ស្រឡាញ់​គ្នា​អត់​” ដែល​បាន​ថត​តាំងពី ២ ឆ្នាំ​មក​ហើយ​។ នៅ​ក្នុង Series នោះ អាច​នឹង​ឃើញ​ថា​លោក​ក្មេង​ជាង​រាល់ថ្ងៃ​បន្តិច វា​ជា​រឿង​ដែល​គួរ​ឱ្យ​ទស្សនា គួរ​ឱ្យ​ស្រឡាញ់​។ សប្បាយចិត្ត​ដែល​ជនជាតិ​ថៃ​បាន​ធ្វើការ​ជាមួយ​ជនជាតិ​ចិន​។ ក្រៅពី​នេះ នៅ​ថ្ងៃ​ទី ២៧ កក្កដា ២០១៩ ខាង​មុខ​នេះ ខ្ញុំ​នឹង​មានការ​ប្រគំ​តន្ត្រី​លើក​ដំបូង​ក្នុង​ប្រទេស​ថៃ នៅ Central Chaengwattana ក្នុង​នាម​ជា​សិល្បករ​ទោល ក៏​រំភើប សម​នឹង​ត្រៀមខ្លួន​ពេញទី ព្រោះ​ខ្ញុំ​ច្រៀង លេង​តន្ត្រី តែង​បទ​ភ្លេង​ខ្លួនឯង​ផង​ដែរ ផ្ដាំ​ដល់​គ្រប់​គ្នា​មក​ទស្សនា​ផង​បាទ​។ ឆ្នាំ​នេះ​គង់តែ​មក​ថៃ​ញឹកញាប់​។ ចំណែកឯ​រឿង​ដែល​សម្ដែង​ជាមួយ «​ជី​ស៊ូ Blackpink» តាម​ពិត​ទៅ មិន​បាន​លេង​ជាមួយ​គ្នា​ទេ រឿង​នេះ​មាន​អ្នក​សម្ដែង​ច្រើន សម្ដែង​ជា​តួ​អ្វី ខ្ញុំ​ក៏​មិន​អាច​ទាន់​ប្រាប់​បាន រមាស់មាត់​ចង់​ប្រាប់​ណាស់ តែ​ប្រាប់​មិន​បាន​ពិតមែន​»។​

Nichkhun បាន​បញ្ជាក់​រឿង​ប្អូនស្រី​ថា​៖ «​សម្រាប់​រឿង​ដែល ឈ័​រ​រី​ន បង្ហាញមុខ​គូស្នេហ៍​នាង​នោះ បើ​គាត់​អូ​ខេ ក៏​ល្អ​បាទ ហើយខ្ញុំតម្រូវឱ្យគាត់ផ្ញើ​អាសយដ្ឋាន លេខ​ទូរស័ព្ទ អត្តសញ្ញាណ​បណ្ណ គាត់​ក៏​ផ្ញើ​អត្តសញ្ញាណ​បណ្ណ​មក​ឱ្យ​រួច​ហើយ (​ញញឹម​)​។ តាម​ពិត​ទៅ ធ្លាប់​ជួប​គ្នា​ហើយ គាត់​មក​មើល concert ខ្ញុំ​នៅ​ជប៉ុន ជា​មនុស្ស​គួរ​ឱ្យ​ស្រឡាញ់​ល្អ​។ គាត់ (​ប្អូនស្រី​) ក៏​ធំ​ហើយ ឱ្យ​គាត់​មានជីវិត​ជា​របស់​គាត់ តែ​មិន​ដល់​ថ្នាក់​បើកភ្លើង​ខៀវ​ដែរ គឺ​បេះដូង​របស់​គាត់ យើង​ហាម​មិន​បាន​ទេ តែ​ចាំ​មើល​ៗ​គាត់​ពី​ចម្ងាយ​បាទ​។ ចំណែកឯ​ប្អូន ភី​ក កង​ថ័​ប ទៅ​ប្រកួត​នៅ​កូរ៉េ ទៅ​នោះ​មាន​អ្នក​ប្រកួត​ខ្ទង់​ម៉ឺន​នាក់ ទោះជា​ឈ្នះ​លេខ​មួយ ក៏​មិន​បាន​ធានា​ថា​យើង​ជោគជ័យ​ដែរ យើង​ត្រូវ​ពឹង​លើ​ការ​ព្យាយាម​របស់​យើង​ច្រើន​ជាង ដូច​ខ្ញុំ ចាប់ផ្ដើម​ពី​សូន្យ ដែល​មក​ដល់​សព្វ​ថ្ងៃនេះ ក៏​ព្រោះតែ​គ្រួ​សារបាន​គាំទ្រ ហ្វ៊ែ​ន​ៗ និង​សមាជិក​ក្នុង​ក្រុម ជា​ការ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អភិវឌ្ឍ​ខ្លួន​។ សង្ឃឹមថា​គ្រប់​គ្នា​ដែល​ចង់​មក​ធ្វើ​ជា​អាយ​ដល ត្រូវ​ស្គាល់​ខ្លួនឯង មិន​កុហក​គេ​គ្រប់​គ្នា និង​ជា​មនុស្ស​ល្អ សេចក្ដី​ព្យាយាម​ក៏​ជា​រឿង​សំខាន់​បំផុត​មិន​ថា​ធ្វើ​អ្វី​ក៏​ដោយ​»៕

Nichkhun និងប្អូនស្រី
គូស្នេហ៍ និងប្អួនស្រី Nichkhun

ប្រភព ៖ dailynews , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ