ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការរញ្ជួយដីនេះ មហាជនសង្ស័យ​បង្ក​ឡើងដោយសារតែមនុស្ស​

4 ឆ្នាំ មុន

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១៣​នាក់​បាន​ស្លាប់ និង​របួស​​​២០០​នាក់ ក្រោយ​ពី​កើត​មានការ​រញ្ជួយ​ដី​កម្រិត​៦.០ នៅ​ក្នុង​ខេត្ត Sichuan កាលពី​យប់​ថ្ងៃ​ចន្ទកន្លង​មក ​។…

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១៣​នាក់​បាន​ស្លាប់ និង​របួស​​​២០០​នាក់ ក្រោយ​ពី​កើត​មានការ​រញ្ជួយ​ដី​កម្រិត​៦.០ នៅ​ក្នុង​ខេត្ត Sichuan កាលពី​យប់​ថ្ងៃ​ចន្ទកន្លង​មក ​។ ការ​រញ្ជួយ​ដី​នេះ​ កើតឡើង​នៅ​វេលាម៉ោង១០​និង​៥៥​នាទី​យប់ ​​ស្ថិត​នៅ​ក្នុង​ក្រុង Yibin​។ ការរញ្ជួយ​នេះ ត្រូវបានមហាជន​សង្ស័យអាចបណ្តាល​​មក​ពី​ការ​ជីក​រ៉ែ​លើស​កម្រិត​នៅ​តំបន់​នេះ ។

អគារជា​ច្រើន​បាន​រលំ​ទាំង​នៅ​ក្នុង​ក្រុង និង​ជុំវិញ​ក្រុង​ ។ ផ្ទះ​ជា​ច្រើន​ត្រូវ​បាន​ដួល​ជា​បន្តបន្ទាប់ ខណៈ​ដែល​ផ្លូវថ្នល់​ត្រូវ​បាន​ប្រេះ​ស្ទើរ​គ្រប់កន្លែង​។ ខេត្ត Sichuan គឺជា​តំបន់​ដែល​ងាយ​នឹង​រង​គ្រោះ​រញ្ជួយ​ដី​ជាងគេ​នៅ​ចិន​។ កាលពី​ឆ្នាំ​២០០៨ ការ​រញ្ជួយ​ដី​យ៉ាង​សាហាវ​មួយ​បាន​កើតឡើង​នៅ​ក្នុង​តំបន់ Wenchuan ដែល​ស្ថិត​នៅ​៤០០​គីឡូម៉ែត្រ​ពី​ក្រុង Yibin ដែល​ស្ថិត​ក្នុង​ខេត្ត Sichuan​។ ពេល​នោះ មាន​មនុស្ស​ស្លាប់​ដល់​ទៅ​ជាង ៨៧០០០​នាក់ ទាំង​ក្មេង​ទាំង​ចាស់​។ (សម្រួលដោយ៖ ស្រីណា)

ចំពោះ​ការ​រញ្ជួយ​ដី​លើក​នេះ គឺ​ស្ថិត​នៅ​ផ្ទៃ​ខាងលើ​នៃ​ដី ដែល​ធ្វើ​ឱ្យ​មានការ​ខូចខាត​អាគារ​ជា​ច្រើន​។
ខាងក្រោម​នេះ គឺជា​រូបភាព​ក្រោយ​ពេលរ​ញ្ជូ​យ​ដី​រួច​៖

អត្ថបទសរសេរ ដោយ