វីវរ​ហើយ​! នេះ​សុទ្ធតែ​ចិន​…​ខុសច្បាប់​ត្រូវ​បាន​PM​ចាប់


ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក ថា ដា​លុ​ច មេបញ្ជាការ​រង​ទទួល​ការងារ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់ (​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណែ​ត​) ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី ជនជាតិ​ចិន​ចំនួន​១៣​នាក់ និង​វត្ថុ​តាង​ជា​ច្រើន រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​។

ហេតុ​ការ​ឃាត់ខ្លួន​ជនជាតិ​ខាងលើ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី​រសៀល​ថ្ងៃ ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ លោក​វរសេនីយ៍ឯក​ថា ដា​លុ​ច មេបញ្ជាការ​រង​ទទួល​ការងារ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​លោក​ដឹកនាំ​កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់ (​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណែ​ត​) ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៣​នាក់ ក្នុង​នោះ​ភេទ​ស្រី​០២​នាក់​រួម​មាន​ទី​១-​ឈ្មោះ Shu Ie Jui ភេទ​ស្រី អាយុ ៣៤​ឆ្នាំ មុខរបរ​កែស​ម្ភ​ស្ប ជនជាតិ​ចិន ទីកន្លែង​កំណើត​តំបន់​ឈុ​ង​ចី​ង ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ទី​២- ឈ្មោះ Tang Fei ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​អន​ឡាញ ជនជាតិ​ចិន ទីកន្លែង​កំណើត​តំបន់​ឈុ​ង ចី​ង ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

ទី​៣- ឈ្មោះ Yun Tao ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​អ្នក​ទទួល​ភ្នាល់​អន​ឡាញ ជនជាតិ​ចិន ទីកន្លែង​កំណើត​តំបន់​ឈុ​ង​ចី​ង ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ទី​៤- ឈ្មោះ Zhu Jui ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​អ្នក​ទទួល​ភ្នាល់​អន​ឡាញ ជនជាតិ​ចិន ទីកន្លែង​កំណើត​តំបន់​ឈុ​ង​ចី​ង ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ទី​៥- ឈ្មោះ Lu Xiang ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​អ្នក​ទទួល​ភ្នាល់​អន​ឡាញ ជនជាតិ​ចិន ទីកន្លែង​កំណើត តំបន់​ឈុ​ង​ចី​ង ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ទី​៦- ឈ្មោះ Sun Gian ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អ្នក​ទទួល​ភ្នាល់​អន​ឡាញ ជនជាតិ​ចិន ទីកន្លែង​កំណើត​តំបន់​ឈុ​ង​ចី​ង ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ទី​៧- ឈ្មោះ Yang Zhi Hao ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​អ្នក​ទទួល​ភ្នាល់​អន​ឡាញ ជនជាតិ​ចិន ទីកន្លែង​កំណើត​តំបន់​ឈុ​ង​ចី​ង ប្រទេស​ចិន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ទី​៨- ឈ្មោះ Tan Cheng Wen ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អ្នក​ទទួល​ភ្នាល់​អន​ឡាញ ជនជាតិ​ចិន ទីកន្លែង​កំណើត តំបន់​ឈុ​ង​ចី​ង ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ទី​៩- ឈ្មោះ Ly Liu Zhe ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ អ្នក​ទទួល​ភ្នាល់​អន​ឡាញ ជនជាតិ​ចិន ទីកន្លែង​កំណើត តំបន់​ឈុ​ង​ចី​ង ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ទី​១០- ឈ្មោះ Yang Quai Wen ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​អ្នក​ទទួល​ភ្នាល់​អន​ឡាញ ជនជាតិ​ចិន ទីកន្លែង​កំណើត តំបន់​ឈុ​ង​ចី​ង ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ទី​១១- ឈ្មោះ Xia Li Zhonmg ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​អ្នក​ទទួល​ភ្នាល់​អន​ឡាញ ជនជាតិ​ចិន ទីកន្លែង​កំណើត តំបន់​ឈុ​ង​ចី​ង ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ទី​១២- ឈ្មោះ Niv Chen Ji ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​អ្នក​ទទួល​ភ្នាល់​អន​ឡាញ ជនជាតិ​ចិន ទីកន្លែង​កំណើត តំបន់​ឈុ​ង​ចី​ង ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន ភូមិ​គ្រួ​ស ខេត្តសៀមរាប ។ និង ទី​១៣ – ឈ្មោះ Wu Hou Feng ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ អ្នក​ទទួល​ភ្នាល់​អន​ឡាញ ជនជាតិ​ចិន ទីកន្លែង​កំណើត តំបន់​ឈុ​ង​ចី​ង ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន ភូមិ​គ្រួ​ស ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស ស្រី ជនជាតិ​ចិន​ទាំង​១៣​នាក់​បាន​ភ្លាម​ៗ ករណី​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់ (​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណែ​ត​) ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ កុំព្យូទ័រ​យួរដៃ​០៦​គ្រឿង (​ម៉ាក Lenovo ២, Asus ២, HP ១, Dell ១) ទូរស័ព្ទ​ដៃ​២៩​គ្រឿង (​ម៉ាក Iphone ៦, Oppo ៧, Huawei ៥, Vivo ៦, Samsung ២, Hono ១, Mi ១, Jionee ១) និង​ឆ្នាំង​សាក​កុំព្យូទ័រ និង​ឆ្នាំង​សាក​ទូរស័ព្ទ​មួយ​ចំនួន , សៀវភៅសរសេរ​០៧​ក្បាល , វ៉ា​លី​ដាក់​ខោអាវ​ចំនួន​០២, លិខិតឆ្លងដែន​០៤​ក្បាល ។ លោក​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ស្តាប់​ចម្លើយ​ជនសង្ស័យ​ខាងលើ​ពួក​ខ្លួន​បាន​សារភាព​ថា ខ្លួន​ជា​បុគ្គលិក​បម្រើ​ការងារ​ឱ្យ​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណិ​ត ដោយ​ក្នុង​នោះ​មាន​ល្បែងស៊ីសង​ដូច​ជា ៖ Chong ging Shi Shi Cai ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ