ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រៀម​ឱ្យ​ដំណើរការផ្លូវ​អាទិភាព​មួយ​ចំនួន​សម្រាប់​រថយន្តក្រុង​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀម​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​អាទិភាព​មួយ​ចំនួន​សម្រាប់​រថ យន្តក្រុង​សាធារណៈ​ក្នុង​រាជធានីភ្នំពេញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​អ្នកដំណើរ​ប្រកប ដោយ​ភាព​រហ័ស​ទាន់ចិត្ត ។ លោកអភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់​ក្រុម​អ្នកជំនាញ​ឲ្យ​ចុះ​សិក្សា​ជាមួយ​ភាគី​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀម​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​អាទិភាព​មួយ​ចំនួន​សម្រាប់​រថ យន្តក្រុង​សាធារណៈ​ក្នុង​រាជធានីភ្នំពេញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​អ្នកដំណើរ​ប្រកប ដោយ​ភាព​រហ័ស​ទាន់ចិត្ត ។ លោកអភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់​ក្រុម​អ្នកជំនាញ​ឲ្យ​ចុះ​សិក្សា​ជាមួយ​ភាគី​ជប៉ុន ដើម្បី​កំណត់បណ្តាញ​ផ្លូវ​មួយ​ចំនួន​ជា​ផ្លូវ​ឯកទិស និង​ផ្លូវ​អាទិ ភាព​សម្រាប់​រថយន្តក្រុង​សាធារណៈ​បើកបរ​ ដោយ​គ្មាន​ការ​រំខាន និង​ឧបសគ្គ​អ្វីមួយ​កើតឡើង ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ចំណតរថយន្តក្រុង និង​ទទួល​រថយន្តក្រុង​៨០​គ្រឿង​ ពីរដ្ឋាភិបាល​ជប៉ុន នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ការ​កំណត់​ផ្លូវ​អាទិភាព​សម្រាប់​រថយន្តក្រុង​សា​ធារណៈ​នេះ គឺ​ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​រយៈ​មធ្យោបាយ​សាធា​រណៈ​រួម​មួយ​នេះ ឲ្យ​កាន់ តែ​ទទួល​បាន​ប្រជាប្រិយភាព ពោល​គឺ​ទាក់ទាញ​អ្នក​ជិះ​ឲ្យ​បាន​កាន់តែ​ច្រើន ដែល​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន សំដៅ​រំដោះ​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​មាន​ប្រសិទ្ធ
ភាព ។

គម្រោង​កែ​លម្អ​ផ្លូវ​អាទិភាព​សម្រាប់​រថយន្តក្រុង​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​នេះ ដោយសារ​តែ​បណ្តា​ផ្លូវ​ខ្សែ​របស់​រថយន្តក្រុង​មួយ​ចំនួន មានការ​ចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់ ហើយ​មានការ​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ ដែល​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​រថយន្តក្រុង ពុំ​បាន​លឿន​រហ័ស​ទាន់ចិត្ត ។

លោក ឃួ​ង ស្រេង ថ្លែង​ទៀត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ព​ន្លឿ​ន​ការ​ធ្វើ​កិច្ចការ​នេះ​ឲ្យបាន​ឆាប់​ជាទី​បំផុត ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះចរាចរណ៍​ដែល​កំពុង​កើត​ឡើងជា​ញឹកញាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​កាត់​បន្ថយ​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ភាព​ងាយស្រួល និង​ធានា​សុវត្ថិភាព ។

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ខិតខំ​ឲ្យ​រថយន្ត​ដឹក​ជញ្ជូន​សាធារណៈ​នេះ ធ្វើ​ដំណើរ​ទៀងទាត់ ដោយ​មាន​ផ្លូវ​អាទិភាព និង​ផ្លូវ​ឯកទិស ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អ្នកបើកបរ​គោរព​ពេលវេលា​ទៀងទាត់ ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បង្វែរ​ពី​ការ​ធ្វើ​ដំណើរ​ដោយ​ឯកជន មក​ធ្វើ​ដំណើរ​រួម​តាម​រយៈ​រថ​យន្ត​ក្រុង ។

ចំណុច​នេះ​បើ​យើង​ធ្វើ​បាន​ហើយ គួប​ផ្សំ​នឹង​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​រៀបចំ​បញ្ហា​សណ្តាប់ធ្នាប់​គ្រប់​ខណ្ឌ​ទាំង​១៤ យើង​នឹង​សម្រេចការ​កាត់​បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ដែល​ជួយ​សន្សំ​សំចៃ​ថវិកា​របស់​ប្រជាពលរដ្ឋ ហើយ​ទីក្រុង​ក៏​មាន​សណ្តាប់ធ្នាប់​សាធារណៈ​ផង​ដែរ ។

លោក ហូ​រី​ណូ អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា ម​ធ្យោបាយ​ដឹក​ជញ្ជូន​តាម​រយៈ​រថ​យន្ត ក្រុង គឺ​មាន​ផលប្រយោជន៍​ច្រើន​សម្រាប់​ទីក្រុង និង​មាន​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ ។ ដូច្នេះ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ នឹង​ជួយ​ជំរុញ​ឲ្យ​រាជធានី​ភ្នំពេញ​ដោះស្រាយ​បាន​បញ្ហា​កកស្ទះ​ចរាចរណ៍។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ឲ្យ​ដំណើរការ​សេវា​រថយន្តក្រុងសា​ធា​រណៈ​បាន​ចំនួន​១៣​ខ្សែ​នៅ​តាម​ផ្លូវ​សំខាន់​ៗក្នុង​រាជធានី​ភ្នំពេញ ហើយ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ៗ​មានប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​រយៈ​សេវា​មួយ​នេះចន្លោះ​ពី​២​ម៉ឺន​៦​ពាន់​នាក់​ទៅ​៣​ម៉ឺន​នាក់ ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ