ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចេះ​គ្រប់គ្រង​លុយ​អាច​ប៉ះពាល់​ដល់​សេ្ន​ហា​របស់​អ្នក

4 ឆ្នាំ មុន

ពេល​ខ្លះ​រឿង​ថវិកា គឺជា​បញ្ហា​ធំ​ជាងគេ ដែល​បង្ក​ឲ្យ​គូស្នេហ៍​មាន​ជម្លោះ និង​ថែម​ទាំង​អាច បង្ក​ឲ្យ​ស្វាមីភរិយា​មួយ​ចំនួន​ជ្រើសរើស​ការ​លែងលះ​គ្នា​ថែម​ទៀត ។ អត្ថបទ​នេះ​នឹង​រៀបរាប់​ពី​កំហុសឆ្គង​ធំ​ៗ​នៅ​ក្នុង​រឿង​លុយកាក់​ដែល​អាច​ប៉ះពាល់​ដល់​ស្នេហា​របស់​ពួក​គេ ។ ១. មិន​ចែករំលែក​គោលដៅ​ហិរញ្ញវត្ថុ…

ពេល​ខ្លះ​រឿង​ថវិកា គឺជា​បញ្ហា​ធំ​ជាងគេ ដែល​បង្ក​ឲ្យ​គូស្នេហ៍​មាន​ជម្លោះ និង​ថែម​ទាំង​អាច បង្ក​ឲ្យ​ស្វាមីភរិយា​មួយ​ចំនួន​ជ្រើសរើស​ការ​លែងលះ​គ្នា​ថែម​ទៀត ។ អត្ថបទ​នេះ​នឹង​រៀបរាប់​ពី​កំហុសឆ្គង​ធំ​ៗ​នៅ​ក្នុង​រឿង​លុយកាក់​ដែល​អាច​ប៉ះពាល់​ដល់​ស្នេហា​របស់​ពួក​គេ ។

១. មិន​ចែករំលែក​គោលដៅ​ហិរញ្ញវត្ថុ
ការ​សាងសង់​ជីវិត និង​គ្រប់គ្រង​ផ្ទះ​មួយ ជាមួយ​មនុស្ស​ម្នាក់​មាន​ន័យ​ថា អ្នក​គួរតែ​មាន​គោលដៅ​ហិរញ្ញវត្ថុ​រួម​មួយ ។ ប្រសិនបើ​អ្នក​ទាំង​ពីរ​សន្សំ​ថវិកា​សម្រាប់​អនាគត​ដែល​មាន​រូបភាព​ខុស​គ្នា​នោះ អ្នក​នឹង​ជួប​ជម្លោះ​ហើយ ។ អ្នក​មិន​គួរ​គិត​ថា ដៃគូ​មាន​គោលដៅ ឬ​សុបិន​ដូច​ខ្លួន​ទេ ។ អ្នក​ទាំង​ពីរ​គួរតែ​ចំណាយ​ពេលវេលា ដើម្បី​អង្គុយ​ចុះ និង​និយាយ​ពិភាក្សា​ពី​គម្រោង​សន្សំ​ថវិកា ឬ​ចំណាយ​ជាមួយ​គ្នា​វិញ ។

អ្នក​អាច​បំបែក​គម្រោង​ទៅ​តាម​ខែ និង​ឆ្នាំ ដើម្បី​ងាយស្រួល​ក្នុង​ការ​សម្រេច​ដែរ ។ ការ​សហការ​គ្នា​ក៏​ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ជំរុញ​ដល់​ការ​យល់​ដឹង​រឿង​ហិរញ្ញវត្ថុ​គ្នា​ទៅ​វិញ​ទៅ​មក និង​មើលឃើញ​ច្បាស់​ពី​អនាគត​ដែល​អ្នក​ទាំង​ពីរ​ចង់បាន ។

២. ការ​លាក់បាំង​រឿង​ចំណូល និង​បំណុល
ការ​លាក់បាំង​រឿង​ប្រាក់​ចំណូល គឺជា​កត្តា​ដែល​ប៉ះពាល់​ដល់​ស្នេហា និង​ទំនាក់ទំនង​យ៉ាងធ្ងន់ធ្ងរ ។ ពេល​ដែល​ដៃគូ​ម្នាក់​លាក់បាំង ដូច្នេះ វា​ប្រៀប​បានជា​ការ​ក្បត់ និង​សុ​បិ​ន្ត និង​គោលដៅ​ហិរញ្ញវត្ថុ​ដែល អ្នក​ទាំង​ពីរ​បាន​សម្រេច​ជាមួយ​គ្នា​ដែរ ។ បំណុល​អាច​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស​អៀន​សម្រាប់​មនុស្ស​ជា​ច្រើន ប៉ុន្តែ​អ្នក​មិន​អាច​រក្សា​វា ជា​រឿង​សម្ងាត់​រហូត​ទេ ព្រោះ​ដៃគូ​អ្នក​នឹង​ដឹង​ពី​វា​នៅ​ថ្ងៃ​ណាមួយ ។

ប្រសិនបើ​អ្នក​កំពុង​តែ​ជួប​ឧបសគ្គ​បំណុល កុំ​ព្យាយាម​ឆ្លងកាត់​វា​ដោយ​ម្នាក់ឯង ។ អ្នក​គួរតែ​ចាប់ផ្តើម​ស្មោះត្រង់​ជាមួយនឹង​ដៃគូ​អ្នក​មិន​ថា វា​អាច​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ប៉ុណ្ណា​ទេ ។ ពេល​ខ្លះ​អ្នក​ត្រូវការ​អ្នកគាំទ្រ​ក្នុង​ការ​សងបំណុល​ឲ្យ​អស់​ផង​ដែរ ។

៣. មិន​និយាយ​ឲ្យ​ច្បាស់​ពី​ទម្លាប់​ចាយវាយ
ពេល​ដែល​អ្នក​ទាំង​ពីរ​ប្រើ​គណនី​រួម ឬ​មាន​ភាគី​ម្ខាង​ជា​អ្នក​ទុក និង​គ្រប់គ្រង​ចំណូល អ្នក​គួរតែ​និយាយ​គ្នា និង​ព្រមព្រៀង​គ្នា​លើ​ទម្លាប់​ការ​ចាយវាយ​មួយ​ចំនួន ។

ការ​ធ្វើ​ដូច្នេះ​រក្សា​ឲ្យ​ភាគី​ទាំង​ពីរ​អាច​ពិចារណា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​មុន​នឹង​ធ្វើការ​ចាយវាយ​ធំ​ៗ ដូច្នេះ​អ្នក​ទាំង​ពីរ អាច​ជៀសវាង​ជម្លោះ​នៅ​ថ្ងៃ​អនាគត​បាន ។ ការ​ធ្វើការ​សម្រេចចិត្ត​រួម​គ្នា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ចាយ វាយ​ខ្ជះខ្ជាយ​ដែរ និង​ធានា​ថា អ្នក​ទាំង​ពីរ​នៅ​តែ​អាច​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​រួម​ដដែល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ