ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បំបាត់​ឈឺចង្កេះ​ម្តង​ហើយ​ម្តងទៀត

4 ឆ្នាំ មុន

ការ​ឈឺចង្កេះ គឺ​កើត​មាន​ជា​ទូទៅ​នៅ​លើ​មនុស្ស​ភាគច្រើន នៅ​ពេល​ណាមួយ​នៃ​ជីវិត​របស់​ពួក​គេ ។ ជា​ធម្មតា វា​ជា​ការ​មាន​អារ​ម្មរណ៍​ឈឺចាប់ តឹង ឬ​ជាប់​នៅ​លើ​ចង្កេះ​របស់​អ្នក ។ ការ​ឈឺចាប់​អាច​កើត​មាន​ឡើង​ដោយសារ​ស្ថានភាព​រាង​កាយ​មិនល្អ…

ការ​ឈឺចង្កេះ គឺ​កើត​មាន​ជា​ទូទៅ​នៅ​លើ​មនុស្ស​ភាគច្រើន នៅ​ពេល​ណាមួយ​នៃ​ជីវិត​របស់​ពួក​គេ ។ ជា​ធម្មតា វា​ជា​ការ​មាន​អារ​ម្មរណ៍​ឈឺចាប់ តឹង ឬ​ជាប់​នៅ​លើ​ចង្កេះ​របស់​អ្នក ។ ការ​ឈឺចាប់​អាច​កើត​មាន​ឡើង​ដោយសារ​ស្ថានភាព​រាង​កាយ​មិនល្អ នៅ​ពេល​ដែល​អ្នក​អង្គុយ ឈរ ឬ​ចំកោងខ្លួន ឬ​លើក​អ្វីមួយ​មិន​បាន​ត្រឹមត្រូវ ។

ការ​ឈឺចង្កេះ ជា​ទូទៅ​មិនមែន​ជា​បញ្ហា​ធ្ងន់​ពេក​នោះ​ទេ ក្នុង​ករណី​ភាគច្រើន​វា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​១២​ស​ប្តា​ហ៍ ។ វា​អាច​ព្យាបាល​បានជា​សះស្បើយ​ដោយ​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​ការ​នៅ​តែ​បន្តរ​ធ្វើ​ចលនា ។

ការ​រក្សា​ឲ្យ​ចង្កេះ​ខ្លាំង និង​ទ្រ​ទ្រ​ង​វា​បាន​ល្អ គឺជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ជៀសវាង​ការ​ឈឺចង្កេះ​។ ការ​ហាត់ ប្រាណ​បាន​ទៀងទាត់ រក្សា​ស្ថានភាព​រាង​កាយ​ឲ្យ​បាន​ល្អ និង​លើក​អ្វីមួយ​ឲ្យ​បាន​ត្រឹមត្រូវ ក៏​អាច​ជួយ​បាន​ផង​ដែរ ។

ប្រសិនបើ​អ្នក​មានការ​ឈឺចង្កេះ​ម្តង​ហើយ​ម្តងទៀត សូម​អនុវត្ត​ដូច​ខាងក្រោម​នេះ​ ៖ •​សម្រក​ទម្ងន់ ៖ ការ​លើស​ទម្ងន់​ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​តឹង​សាចដុំ​ចង្កេះ​អ្នក​អាច​ប្រើ​វិធី​គណនា​ទម្ងន់​ដើម្បី​រក្សារ​ទម្ងន់​ឲ្យ​មាន​សុខ​ភាព​​ល្អ ។ • ពាក់​ស្បែកជើង​ដែល​មាន​កែង​រាប់ស្មើ​វា​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​មក​លើ​ចង្កេះ​ផង​ដែរ ។ • ចៀសវាង​ការ​ធ្វើ​ចលនា ភ្លាម​ៗ •​ព្យាយាម​បន្ថយ​ភាព​តានតឹង ព្រោះ​វា​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​ការ​ឈឺចង្កេះ​កាន់តែ​អាក្រក់​ឡើង ។ • ត្រូវ​សកម្ម​ដូច​ជា​ការ​ហាត់ប្រាណ​ដោយ​ការ​ដើរ ហែល​ទឹក គឺជា​វិធី​ការពារ​ការ​ឈឺចង្កេះ ដ៏​ប្រសើរ​បំផុត (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ