ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​យក្ស​២​កំពុង​ប្រជែង​គ្នា​ឆក់​យក Pogba ចេញពី Manchester United

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain កំពុង​តែ​ត្រៀម​ជះ​លុយ​សម្រាប់​យក​កីឡាករ Paul Pogba…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain កំពុង​តែ​ត្រៀម​ជះ​លុយ​សម្រាប់​យក​កីឡាករ Paul Pogba របស់ Real Madrid មក​កាន់​ក្លិប​របស់​ខ្លួន​។

កន្លង​មកនេះ ក្លិប PSG កំពុង​តែ​ប្រជែង​ជាមួយនឹង​ក្លិប Juventus និង Real Madrid ក្នុង​ការ​ដណ្តើម​យក​កីឡាករ​បារាំង Paul Pogba ពី​ក្លិប Man Utd ។ Real Madrid បាន​ទៅ​ចែចូវ ដោយ​ហ៊ាន​ឱ្យ​ថ្លៃ ៩០​លាន​ផោន តែ​ពេល​នោះ Manchester United ចង់បាន​១៥០​លាន​ផោន​។ តម្លៃ​ដើម​ពេល Man Utd ទិញ Pogba ដំបូង​កាលពី​ឆ្នាំ​២០១៦ គឺ​ត្រឹមតែ​៨៩​លាន​ផោន​ប៉ុណ្ណោះ​។

ភ្នាក់ងារ​របស់ Pogba មាន​ភាព​ស្និទ្ធស្នាល​ជាមួយនឹង PSG ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​យើង​រំពឹង​ខ្ពស់​ថា កីឡាករ​រូប​នេះ​អាច​នឹង​មក​លេង​នៅ​រដូវ​កាល​ក្រោយ​។ ម្យ៉ាងទៀត Pogba ផ្ទាល់​ក៏​បាន​ប្រាប់​ថា ខ្លួន​ចង់​សាក​អ្វី​ដែល​ថ្មី ដើម្បី​ឱ្យ​រូបគេ​កាន់តែ​អភិវឌ្ឍ​ទៅ​មុខ បើ​ទោះបីជា​ការ​លេង​នៅ Manchester United ល្អ​ស្រាប់​ហើយ​ក៏​ដោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Pogba ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​គ្រូបង្វឹក​របស់ Real Madrid លោក Zinedine Zidane ផង​ដែរ​។ តែ​អ្វី​ដែល​សំខាន់ ក្លិប​នេះ​បាន​អស់​លុយ​ជះ​បាត់​ទៅ​ហើយ ក្រោយ​ពី​ទិញ​កីឡាករ​ជា​ច្រើន​នៅ​រដូវ​កាល​នេះ​មក ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ