រាជធានីភ្នំពេញ ៖ អាល្លឺម៉ង់បានបញ្ជាក់ថា កម្ពុជាកំពុងមានការរីកចម្រើនខ្លាំង ពិសេសនោះវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ។ ការកោតសរសើររបស់អាល្លឺម៉ង់នេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោក Ingo Karsten អគ្គរដ្ឋទូតអាល្លឺម៉ង់ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែមិថុនានេះ នៅវិមានសន្តិភាព ដើម្បីជួបសំដែងការគួរសម និងជម្រាបលាបន្ទាប់ពីលោកបានចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា ។
នៅក្នុងជំនួបលោក Ingo Karsten បានលើកឡើងថា លោកពេញចិត្តខ្លាំងបំផុតចំពោះបេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនេះលោកមានការនឹករឭកប្រទេសកម្ពុជាយ៉ាងខ្លាំង ហើយសង្ឃឹមថា ថ្ងៃណាមួយលោកនឹងមកលេងប្រទេសកម្ពុជាសារជាថ្មីមិនខាន ។ លោកបានបញ្ជាក់ថា «តាមការសង្កេតឃើញកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ» ។
ជាមួយគ្នានោះដែរលោកទូតក៏បានសំដែងនូវការរីករាយដែលបានឃើញការអភិវឌ្ឍនេះកាន់តែរឹងមាំ ហើយលោកក៏មានមោទនភាពក្នុងនាមជាអគ្គរដ្ឋទូតដែលបា នចូលរួមចំណែកធ្វើការជាមួយកម្ពុជាជាដៃគូដ៏ល្អក្នុងដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍរបស់កម្ពុជា ។ លោក Ingo Karsten ក៏បានបញ្ជាក់ជូនសម្តេចតេជោថា កំណែទម្រង់វិនិយោគ និងពាណិជ្ជកម្មកន្លងទៅថ្មីៗដែលបានកាត់ចេញនូវការបង់ថ្លៃមួយចំនួន គឺបានទាក់ទាញ និងធ្វើអោយអ្នកវិនិយោគអាល្លឺម៉ងជាច្រើនមានការពេញចិត្តក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ។
ចំណែកសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរដែលមិនជ្រៀតចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រ ទេសនីមួយៗ ។ សម្តេចតេជោបានបញ្ជាក់ផងដែរថា កត្តាសំខាន់បំផុតដែលបានជំរុញដល់ល្បឿននៃការអភិវឌ្ឍប្រទេសជាតិ គឺដោយសារសន្តិភាព និងស្ថិរភាពនយោបាយ ។
ទន្ទឹមនឹងនោះ គឺសម្តេចតេជោ បានកំណត់យុទ្ធសាស្ត្រ២សំខាន់បន្ថែម គឺទី១ កែប្រែតំប ន់សង្គ្រាមឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ និងទី២ កែប្រែតំបន់ព្រំដែនឲ្យទៅជាព្រំដែនមានសុខសន្តិភាព មិត្តភាពអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងទាំងអស់ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលតែងតែជួយដល់កម្ពុជាកន្លងមកដូចជា ការជួយលើវិស័យ ដោះមីនតាមរយៈអង្គា Halo Trust ដែលជួយកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិតរបស់ប្រជាពលរដ្ឋ និងបានជួយស្តានូវដីធ្លីជាច្រើន ដើម្បីពលរដ្ឋមានឱកាសបានបង្កបង្កើនផលដំណាំកសិកម្មគ្រប់ប្រភេទ និងអភិវឌ្ឍនលំនៅដ្ឋានបានរីកចម្រើននៅតាមបណ្តាខេត្តនានា ។ ទន្ទឹមនឹងនោះដែរ គឺរដ្ឋាភិបាលអាល្លឺម៉ង់បានចូលរួមជួយពង្រឹងដល់លទ្ធិប្រជាធិបតេយ្យជំរុញដល់ការអភិវឌ្ឍន៍ជនបទ រួមទាំងវិស័អប់រំវប្បធម៌ និងវិស័យផ្សេងៗទៀតជាច្រើនដែលនេះបានបង្ហាញអោយឃើញពីសណ្តានចិត្ត និងជាមិត្តល្អ និងជាដៃគូដ៏ល្អរបស់របស់កម្ពុជា ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ លោក Ingo Karsten
និងផ្ញើសេចក្តីនឹករឮក និងសួរសុខទុក្ខដល់លោកស្រីអធិការបតីអាល្លឺម៉ង់ (Angela Merkel, Chancellor of Germany) ហើយក៏បានស្នើសុំឲ្យភាគីអាល្លឺម៉ង់បន្តជួយដល់កម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីនដូចជា តាមរយៈមជ្ឈមណ្ឌលដោះមីនអាស៊ាន ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ