ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ម្នាក់​ជួប​គ្រោះ​អកុសល​លើ​ដី​ថៃ

4 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពេល​ឡើង​ផ្សារ​ដែក​ស្រាប់តែ​បាក់​រន្ទា​ធ្លាក់​ពលករ​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ក្រុង​បាងកក ប្រទេស​ថៃ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉​ន ម៉េ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ ពេល​ឡើង​ផ្សារ​ដែក​ស្រាប់តែ​បាក់​រន្ទា​ធ្លាក់​ពលករ​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ក្រុង​បាងកក ប្រទេស​ថៃ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉​ន ម៉េ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ពលករ​ផ្នែក​ផ្សារ​ដែក​ធ្វើការ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ និង​មានស្រុក​កំណើត​ក្នុងភូមិ​ត្រពាំង​តា​ម៉ូក ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​កាលពី​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១៩ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ឡើង​ផ្សារ​ដែក​កំពស់​ប្រហែល​៧​ទៅ​៨​ម៉ែត្រ​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ ស្រាប់តែ​បាក់​រន្ទា​ធ្លាក់​មក​ដី បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ ហើយ​ក្រោយមក​ក៏​បាន​ស្លាប់​នៅ​យប់​ថ្ងៃ​ដដែល​ក្នុង​មន្ទីរពេទ្យ​ក្រុង​បាងកក​។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​យប់​ថ្ងៃ​ទី​១៨ មិថុនា ហើយ​ត្រូវ​សាច់ញាតិ​ជួល​រថយន្ត​ដើម្បី​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ