ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញៀន​ពេក ! លេង​ដុត​ផ្ទះ​ខ្លួនឯង​រួច​ឡើង​លើដំបូល​ផ្ទះ​ចាក់​ខ្លួន និង​ស្រាតខោ​ទៀត(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ញៀន​ថ្នាំ​បាន​វាយ​ប​ផ្លិ​ច​បំផ្លាញ​របស់របរ​ក្នុងផ្ទះ ហើយ​បាន​ដុត​ផ្ទះ​របស់​ខ្លួន រួច​ក៏​ឡើង​ទៅ​លើ​ដំបូង​ផ្ទះ ដែល​ករណី​ឆេះ​ផ្ទះ​នេះ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ហើយ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ នៅ​ភូមិ​អណ្តូង​ថ្មី…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ញៀន​ថ្នាំ​បាន​វាយ​ប​ផ្លិ​ច​បំផ្លាញ​របស់របរ​ក្នុងផ្ទះ ហើយ​បាន​ដុត​ផ្ទះ​របស់​ខ្លួន រួច​ក៏​ឡើង​ទៅ​លើ​ដំបូង​ផ្ទះ ដែល​ករណី​ឆេះ​ផ្ទះ​នេះ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ហើយ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ នៅ​ភូមិ​អណ្តូង​ថ្មី សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់​ពី ខណៈនោះ​សមត្ថកិច្ច​កំពុង​តែរ​កវី​ធី​លួងលោម​ចាប់​ជនសង្ស័យ​ខាងលើ​ដែល​នៅ​លើដំបូល​ផ្ទះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បុរស​ខាងលើ​មានឈ្មោះ ផ​ន ស្រស់ អាយុ​៣៨​ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ​អស់​រយៈពេល​៥​ទៅ​៦​ឆ្នាំ​ហើយ ដែល​មាន​ប្រពន្ធ​ឈ្មោះ ចុង សុខ​លាប អាយុ​៤២​ឆ្នាំ មានកូន​៣​នាក់ ហើយ​ប្តី​នាង​ក៏​ធ្លាប់​ជាប់​នៅ​មណ្ឌល​ជា​ច្រើន​ដង ហើយ​ធ្លាប់​ដុត​ផ្ទះ​ម្តង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ និង​ចាប់​ទៅ​តុលាការ​ជាប់ពន្ធ​ធនាគារ​ប្រមាណ​ជិត​២​ឆ្នាំ​ផង​ដែរ ។

តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​កើតហេតុ​នេះ ប្តី​របស់​គាត់​បាន​វាយ​បំផ្លិចបំផ្លាញ​របស់របរ​ក្នុងផ្ទះ​អស់​ជា​ច្រើន រួច​គាត់​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​មក​អន្តរាគមន៍ ដើម្បី​ឲ្យ​ចាប់​បុរស​ជា​ប្តី​ឲ្យ​ចេញពីផ្ទះ នៅ​ពេល​នោះ​សមត្ថកិច្ច​មក​ដល់​បុរស​ជា​ប្តី​បាន​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ រួច​ក៏​បាន​យក​ដេក​ព្យូ​រ​ខោអាវ​ជាក់​ខ្នង​របស់​ខ្លួនឯង​ទៀត ។

នៅ​ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ សមត្ថកិច្ច​បាន​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ផង​ដែរ ។ រហូត​មក​ដល់​ម៉ោង​១២​និង​៣០​នាទី​នេះ កម្លាំង​ស្រមោច​ខ្មៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឡើង​ទៅ​លើ​ដំបូង​ផ្ទះ​ទៅ​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ញៀន​ថ្នាំ​ខាងលើ ដោយ​ការ​ឃាត់ខ្លួន​នេះ​អស់​ប្រមាណ​ជាង​១០​នាទី ជនសង្ស័យ​ក៏​បាន​ស្រាតខោ ហើយ​ក៏​ព្យាយាម​តបត​ជាមួយ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​បាន​ព្យាយាម​លោត​ពី​ដំបូល​មក​ផ្នែក​ខាងក្រោយ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​តែ​ម្តង រួច​ចាប់​វាយ​ខ្នោះ​បញ្ជូន​ទៅ​ទៅ​បញ្ជាការ​កងរាជអាវុធហត្ថ​ភ្នំពេញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ