ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់​ផ្ដល់​ឱកាស​ការងារ​នៅ​ជិត​ផ្ទះ​ទូ​ទាំង ២៥ ខេត្ត​-​រាជធានី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា និង​ជា​និ​យោជន​នៃ​ជម្រើស កំពុង​ជ្រើសរើស​បុគ្គលិក​សម្រាប់​តួនាទី​ជា «​មន្ត្រី​ឥណទាន​» ជា​ច្រើន​នាក់​សម្រាប់​បម្រើ​ការ​នៅ​តាម​សាខា​ជិត ២០០ របស់​ប្រា​សាក់​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។…

រាជធានី​ភ្នំពេញ ៖ ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា និង​ជា​និ​យោជន​នៃ​ជម្រើស កំពុង​ជ្រើសរើស​បុគ្គលិក​សម្រាប់​តួនាទី​ជា «​មន្ត្រី​ឥណទាន​» ជា​ច្រើន​នាក់​សម្រាប់​បម្រើ​ការ​នៅ​តាម​សាខា​ជិត ២០០ របស់​ប្រា​សាក់​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ហឿ​ន ហុ​ន្នី នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់​បាន​លើក​ឡើង​ថា «​ប្រ​សិន​ប្អូន​ៗ​ចង់​បម្រើ​ការងារ​នៅ​គ្រឹះស្ថាន​ដែល​ធំ​ជាងគេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់ បរិយាកាស​ការ​ងារ​ល្អ ទទួល​បាន​ផលប្រយោជន៍​ច្រើន អាច​ធ្វើការ​នៅ​ជិត​ផ្ទះ មានឱកាស​អភិវឌ្ឍ​និង​បង្កើន​សមត្ថ​ភាព​​ខ្លួន ព្រមទាំង​មាន​លក្ខខណ្ឌ​ការងារ​គោរព​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នោះ​ប្អូន​ៗ​គប្បី​ជ្រើសរើស​ការ​បម្រើ​ការងារ​នៅ ប្រា​សាក់​»​។

លោក​បាន​បន្ត​ថា ប្រា​សាក់ មាន​បុគ្គលិក​សរុប​ជាង ៨,០០០ នាក់ កំពុង​បម្រើសេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​នៅ​ទូ​ទាំង ២៥ រាជធានី​-​ខេត្ត​។ សូម​ចូលរួម​ជាមួយ​មហា​គ្រួសារ​ប្រា​សាក់ នៅ​ថ្ងៃនេះ​ដើម្បី​អនាគត​ដ៏​ប្រសើរ​និង​រីក​ចម្រើន​។

ក្នុង​ការ​បម្រើ​ការងារ​តួនាទី​ជា មន្ត្រី​ឥណទាន នៅ​ប្រា​សាក់ លោក ហឿ​ន ហុ​ន្នី បញ្ជាក់​ថា បុគ្គលិក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ​ដ៏​គួរ​ឱ្យ​ទាក់ទាញ រួម​មាន​៖

១) – ប្រាក់បៀវត្ស​ប្រចាំខែ​សរុប​ច្រើន​ជាង ៨០០ ដុល្លារ​អា​មេ​រិ​ក​;
២) – ប្រាក់​ឧបត្ថម្ភ​តួនាទី​រហូត​ដល់ ៣០ ដុល្លារ​អា​មេ​រិ​ក​;
៣) – ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​រហូត​ដល់ ៤ ខែ​;
៤)- ប្រាក់​ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន ១ ខែ បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន ១ ខែ​;
៥) – ថ្លៃ​ប្រេងឥន្ធនៈ និង​ថ្លៃ​ឈ្នួល​ម៉ូតូ ៦០ ដុល្លារ​អា​មេ​រិ​ក ក្នុង ១ ខែ​;
៦) – ទទួល​បាន​កម្ចី​ទិញ​ម៉ូតូ និង​កម្ចី​បុគ្គលិក​ក្នុង​អត្រា​ការ​ប្រាក់​ទាប​;
៧) – ទទួល​បាន​ប្រាក់​បំណាច់​អតីតភាព​ការងារ​ស្មើនឹង​ប្រាក់​ឈ្នួល និង​ប្រាក់​បន្ទាប់បន្សំ​ជា​មធ្យម​ចំនួន ១៥ ថ្ងៃ​ក្នុង ១ ឆ្នាំ​;

៨) – ទទួល​បាន​ឯកសណ្ឋាន ទូរស័ព្ទ និង​កាត​ទូរស័ព្ទ​;
៩) – ធានា​រ៉ាប់រង​សុខភាព​; ធានា​រ៉ាប់រង​លើ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​; ធានា​រ៉ាប់​គ្រោះថ្នាក់​ផ្ទាល់ខ្លួន​,
១០) – កន្លែង​ស្នាក់​នៅ​;

១១)-​ឈប់​សម្រាក​ប្រចាំឆ្នាំ​រហូត​ដល់ ២១ ថ្ងៃ​;
១២)- ឈប់​សម្រាក​រៀប​អាពាហ៍ពិពាហ៍​ចំនួន ៥ ថ្ងៃ​;
១៣)- ឈប់​សម្រាក​ពេល​ភរិយា​សម្រាលកូន​ចំនួន ៣ ថ្ងៃ​;
១៤)- ឈប់​សម្រាក​ពេល​មានធុរៈ​ក្នុង​គ្រួសារ​;
១៥) – ឈប់​សម្រាក​ព្យាបាល​ជំងឺ​;
១៦)- មិន​ធ្វើការ​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ថ្ងៃ​សៅរ៍​-​អាទិត្យ ។

លោក ហុ​ន្នី បាន​បន្ថែម​ថា ក្រៅពី​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​បាន​លើក​ឡើង​ខាងលើ ប្រា​សាក់​ជា​និ​យោជន​នៃ​ជម្រើស អាស្រ័យ​ហេតុនេះ សូម​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ផ្ញើ​ប្រវត្តិរូប​សង្ខេប (CV) តាម​រយៈ​អុីម៉ែ​ល recruitment@prasac.com.kh ឬ​ដាក់​ពាក្យ​នៅ​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ដ៏​ល្អ​នេះ​។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​កាន់​៖ https://www.prasac.com.kh/career/credit-officer ឬ​ទាក់ទង​មក​ទូរស័ព្ទ​លេខ 086 363 889 ឬ 086 487 597៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ