ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ទាន់​ប្រពន្ធ​ស្តែង​នឹង​ភ្នែក​! លើក​ទី​១​ត្រឹម​អប់រំ លើក​ទី​២ផ្អើលជិតស្ពាន​អាកាស​ស្ទឹង​​មាន​ជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ជាមួយនឹង​ប្រុស​ស្នេហ៍ ក៏​ត្រូវ​បុរស​ជា​ប្តី​តាម​ទាន់​ឃាត់​សួរនាំ​យ៉ាង​តឹង​សរសៃ​.​ក​ដាក់​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៦​និង​២០​នាទី​ព្រលប់​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ ទល់មុខ​នឹង​មន្ទី​ពហុ​ព្យាបាល ហុង​អ៊ិ​ន ជិត​នឹង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ជាមួយនឹង​ប្រុស​ស្នេហ៍ ក៏​ត្រូវ​បុរស​ជា​ប្តី​តាម​ទាន់​ឃាត់​សួរនាំ​យ៉ាង​តឹង​សរសៃ​.​ក​ដាក់​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៦​និង​២០​នាទី​ព្រលប់​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ ទល់មុខ​នឹង​មន្ទី​ពហុ​ព្យាបាល ហុង​អ៊ិ​ន ជិត​នឹង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

បុរស​ជា​ប្តី​ស្របច្បាប់​មានឈ្មោះ នី​ម អាយុ​៣១​ឆ្នាំ មុខរបរ​ជួយ​លក់​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សា​រកា​ណា​ឌី​យ៉ា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​សៀន​អង្គ្រង ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ចក់ ណែ​ត អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ជាមួយ​ប្តី មានស្រុក​កំណើត​នៅ​ភូមិ​ក្អិ​ន ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ មានកូន​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ ។ ដោយឡែក​បុរស​ជា​សហាយ ត្រូវ​បានឱ្យ​ដឹង​ថា ឈ្មោះ ឆែ​ន មានស្រុក​កំណើត​មានស្រុក​កំណើត​នៅ​ភូមិ​ស្រង់ ស្រុក​គង់​ពិសី ខេត្តកំពង់ស្ពឺ ហើយ​ថែម​ទាំង​មាន​ប្រពន្ធ នៅ​ខេត្តកំពង់ធំ ។

តាម​សម្តី​បុរស​ជា​ប្តី​បានឱ្យ​ដឹង​ថា រូប​គាត់​ចាប់ដៃ​ជាមួយនឹង​ប្រពន្ធ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​បាន​ចំណង​ស្នេហ៍​កូនស្រី​ម្នាក់​អាយុ​៥​ឆ្នាំ រស់នៅ​ជាមួយ​យាយ ហើយ​រូប​គាត់​បាន​ជួល​ផ្ទះ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រកបរ​រកស៊ី​ផ្សេង​គ្នា ដោយ​ប្រពន្ធ​ធ្វើការ​រោងចក្រ ចំណែក​រូប​គាត់​ជា​ប្តី​រកស៊ី​ជួយ​លក់​ម៉ូតូ​គេ​នៅ​គី​រី​រម្យ ខណ្ឌ​៧​មក​រា ។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​តែ​រវល់​ការងារ​មិនសូវ​មាន​ពេល​យល់ចិត្ត​ប្រពន្ធ​ឱ្យ​បាន​គ្រប់គ្រាន់ ដោយ​គិតតែ​ពី​ការងារ​រកស៊ី ទើប​បណ្តាល​ឱ្យ​ប្រពន្ធរ​យក​ពេលវេលា​លេង​ហ្វេ​ស​ប៊ុ​ក​ទាក់ទង​គ្នា​ជាមួយនឹង​បុរស​ជា​សហាយ រហូត​ដល់​ស្គាល់គ្នា​ស្អិតរ​ម៉ូត ហើយ​រូប​គាត់​ក៏​តាម​ទាន់​ម្តង​រួច​មក​ហើយ និង​ឱ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​ឈប់​ទាក់ទង​គ្នា ជាមួយនឹង​បុរស​ជា​សហាយ​យ​ទៀត ពីព្រោះ​រូប​គាត់​អាណិត និង​ស្រលាញ់​ប្រពន្ធ​កូន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​រហូត​មក​ដល់ ថ្ងៃ​កើតហេតុ រូប​គាត់​បាន​ទៅ​អង្គុយ​ផឹក​ទឹកត្នោតជូរ​នៅ​កន្លែង​មួយ​ម្តុំ​ផ្លូវ​វ៉េ​ង​ស្រេង​ជាមួយនឹង​មិត្តភក្តិ ក៏​ស្រាប់តែ​ឃើញ ប្រពន្ធ​របស់​គាត់​ជិះ​ម៉ូតូ​ជាមួយនឹង​បុរស​ជា​សហាយ ទើប​រូប​គាត់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដល់​ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក៏​ឃាត់​សួរនាំ​តឹង​សរសៃ​.​ក​ដាក់​គ្នា​ជាមួយនឹង​ស្ត្រី​ជា​ប្រពន្ធ និង​បុរស​ជា​សហាយ ផ្អើល​ប្រជាពលរដ្ឋ​ចោមរោម​មើល​ព្រោងព្រាត ។

ក្នុង​ហេតុការណ៍​ខាងលើ​នោះ​ដែរ ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​និយាយ​បកស្រាយ​ច្រើន​ទេ គ្រាន់តែ​និយាយ​ថា គាត់​និង​បុរស​ជា​សហាយ​បាន​ជិះ​ម៉ូតូឌុប​គ្នា​គោលបំណង​ទៅ​ស្រុក​ខេត្តកំពង់ធំ ហើយ​ហៅ​បុរស​ជា​ប្តី​ទៅ​ដោះស្រាយ​គ្នា​ឱ្យ​ដាច់ស្រេច តែ​បុរស​ជា​ប្តី​ថា មិន​បាន​ទៅ​តាម​ការ​ណាត់គ្នា​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ឈ្លោះ​គ្នា​ពេញ​ផ្លូវ​រួច​មក បុរស​ជា​ប្តី​បាន​ទូរ​សព្ទ័​ទៅ​អ្នក​ផ្ទះ​នៅ​ខេត្តកំពង់ធំ​ឱ្យ​ដឹង​រឿង ហើយ​ក៏​បានឱ្យ​ស្ត្រី​ជា​ប្រពន្ធ និង​បុរស​ជា​សហាយ​ជិះ​ម៉ូតូ​ទៅ​ស្រុក​មុន ហើយ​រូប​គាត់​ជា​ប្តី​ជិះ​រថយន្ត​តាក់ស៊ី​ទៅ​តាម​ក្រោយ ដើម្បី​ធ្វើការ​ដោយ​ស្រាយ​គ្នា​ឱ្យ​ចប់​សព្វគ្រប់​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ