ខេមរនាមមានន័យប្រពៃថ្លៃថ្លាណាស់អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើមលោកបានពោលសរសើរមាតាបិតាដែលដាក់ឈ្មោះឱ្យកូនទៅតាមក្បួនតម្រាមើលតាមកម្លាំងថ្ងៃក៏ជួយលើករាសីកូនឱ្យខ្ពស់ត្រដែត។ អក្ខរព្យញ្ជនៈទាំង៣៣តួត្រូវបានបែងចែកទៅតាមកម្លាំងថ្ងៃទាំង៧ងាយស្រួលលោកអ្នកជ្រើសរើសឈ្មោះកូនឱ្យត្រូវទៅតាមតម្រាក្បួនច្បាប់ ៖
ថ្ងៃចន្ទមានអក្សរ៥តួ ក ខ គ ឃ ង, ថ្ងៃអង្គារមានអក្សរ៥តួ ច ឆ ជ ឈ ញ, ថ្ងៃពុធមានអក្សរ៥តួ ដ ឋ ឌ ឍ ណ, ថ្ងៃពុធពេលយប់មានអក្សរ៤តួ យ រ ល វ, ថ្ងៃព្រហស្បតិ៍មានអក្សរមានអក្ស៥តួ ប ផ ព ភ ម, សុក្រមានអក្សរ៣តួ ស ហ ឡ, ថ្ងៃសៅរ៍មានអក្សរ៥តួ ត ថ ទ ធ ន និងអាទិត្យមានអក្សរ ៨តួ អ អា អិ អី អុ អូ អេ អោ ។
តទៅនេះនឹងមានការស្រាវជ្រាវរាវរកឈ្មោះដែលមានសំឡេងពីរោះនិងមានន័យជ្រៅតាំងពីអក្សរ ក រហូតដល់អក្សរ អ ហើយលោកអ្នកអាចយកឈ្មោះណាមួយមកដាក់ឈ្មោះឱ្យកូនបានតាមសញ្ញាចូលចិត្តចុះ ។
ចិន្តា- អ្នកមានចិត្តទន់ភ្លន់ សម្តីពីរោះ ជាឈ្មោះកូនស្រីសំណព្វចិត្តឪពុកម្តាយ ។
ចូឡពន- អានថា ចូឡាក់ពុន ប្រែថា ព្រៃតូចគឺព្រៃឈើដែលដុះនៅក្នុងបរិវេណភូមិគ្រឹះរបស់មហាសេដ្ឋី, ជាទីស្ងប់ចិត្តរបស់អ្នកមានទ្រព្យសម្បត្តិ។ ឈ្មោះនេះសម្គាល់ថាជាអ្នកមានទ្រព្យសម្បត្តិមហាសាល ។
ចូឡា- ជុក កំប៉ោយ ផ្នួង។ ជាកំពូលមនុស្សប្រមូលផ្តុំទៅសេចក្តីស្រលាញ់នៃអ្នកផងទាំងពួង ។ ឈ្មោះនេះច្រើនជាអ្នកមានសេចក្តីសុខ ។
ចេតនា- គំនិតដែលនាំចិត្តឱ្យនឹកភ្នក ឱ្យផ្តួចគំនិត ។ កូនប្រុសស្រីដែលប៉ិនប្រសប់ កែខៃបញ្ហាតូចធំផងទាំងឡាយ ។
ចេតបុត្រ- កូនប្រុសដែលកើតចេញមកប្រកបដោយភាពបរិសុទ្ធ ។ឈ្មោះនេះមាននិយមប្រើច្រើននៅក្នុងជាតក ។
ចេស្តា- អ្នកដែលប្រឹងប្រែងសង្វាត ខ្មីឃ្មាត អវយវៈកម្រើកជានិច្ច ឬហៅម្យ៉ាងទៀតថា អ្នកដែលមានអំណាចតេជៈខ្លាំងក្លា ។
ចំណាន- អ្នកដែលពូកែ វាងវៃ ប៉ុនប្រសប់គ្រប់កិច្ចការ ។ ជាឈ្មោះកូនប្រុសស្រីដ៏មានសិរីសួស្តី ។
ចំណាប់- ជាបុគ្គលល្អផ្តាច់ ឆើត ខ្ពស់ ល្អចំណាប់ ។ ជាឈ្មោះកូនប្រុសពិតជាប្រពៃ ។
ចំប៉ី- កូនស្រីចិត្តបរិសុទ្ធល្អ ប្រកបការងារដែលមានកេរ្តិ៍ឈ្មោះជាទីសង្ឃឹមរបស់ញាតិ ។ នៅមានត…
ចែករំលែកព័តមាននេះ