ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរុញ​កសាង​សួនច្បារ​ឆ្នេរ​អូរ​ឈើទាល​ឱ្យ​រួចរាល់​មុន​បុណ្យចូលឆ្នាំ​ខ្មែរ

14 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ ក្នុង​ឱកាស​អញ្ជើញទៅ​ពិនិត្យ​ដំណើ​ការ​កសាង​សួនច្បារ​មួយចំនួន​នៅ​ក្នុង​ ខេត្ដ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ឆ្នាំ​២០១០ លោក​ស្បោង សា​រ៉ាត អភិបាលខេត្ដ បាន​ជំរុញ​ឱ្យ​មន្ដ្រី​ទទួលខុសត្រូវ និងបុគ្គលិក​កម្មករ​ផ្នែក​សាងសង់ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​កសាង​សួនច្បារ​ នៅ​ឆ្នេរសមុទ្រ​អូរឈើទាល​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ស្ថាបនា​បាន​រួចរាល់​នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំខាល នា​ខែមេសា ខាង​មុខ​នេះ ដើម្បី​បើកទទួល​អ្នកទេសចរ​ជាតិ និង​អ្នកទេសចរ​បរទេស​មក​លេង​កំសាន្ដ​នៅ​ខេត្ដ​ព្រះ​សីហ​នុកាន់តែ​ច្រើន​ឡើង​ បន្ថែម​ទៀត ។

ខេត្ដ​ព្រះ​សីហ​នុ ៖ ក្នុង​ឱកាស​អញ្ជើញទៅ​ពិនិត្យ​ដំណើ​ការ​កសាង​សួនច្បារ​មួយចំនួន​នៅ​ក្នុង​ខេត្ដ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ឆ្នាំ​២០១០ លោក​ស្បោង សា​រ៉ាត អភិបាលខេត្ដ បាន​ជំរុញ​ឱ្យ​មន្ដ្រី​ទទួលខុសត្រូវ និងបុគ្គលិក​កម្មករ​ផ្នែក​សាងសង់ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​កសាង​សួនច្បារ​នៅ​ឆ្នេរសមុទ្រ​អូរឈើទាល​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ស្ថាបនា​បាន​រួចរាល់​នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំខាល នា​ខែមេសា ខាង​មុខ​នេះ ដើម្បី​បើកទទួល​អ្នកទេសចរ​ជាតិ និង​អ្នកទេសចរ​បរទេស​មក​លេង​កំសាន្ដ​នៅ​ខេត្ដ​ព្រះ​សីហ​នុកាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត ។

លោក​អភិបាលខេត្ដ​មាន​ប្រសាសន៍បញ្ជាក់​ផង​ដែរ​ថា ឆ្នេរសមុទ្រ​អូរ​ឈើទាលដែល​កំពុង​រៀបចំ​កែ​លំអ​នេះ​មាន​ប្រវែង​ជាង៧០០​ម៉ែត្រ ក្នុង​នោះ​អាជ្ញាធរ​ខេត្ដ​រៀបចំ​ជាសួនច្បារ ចំណតរថយន្ដ បង្គន់​អនាម័យ និងសហការ​ជាមួយ​បងប្អូន​អាជីវករ​ដែល​កំពុងលក់ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល​ឱ្យ​កែសំរួល​រោងលក់ដូរ​របស់​ខ្លួន​តាម​គំរូ​ប្លង់​របស់​ខេត្ដ ហើយរុះរើ​បង្គន់​អនាម័យ​ចាស់​ៗ​ដែល​មាន​ពី​មុន ដើម្បី​សំអាត​បរិស្ថាន និង​ការពារ​ការ​បំពុលពី​ការ​បង្ហូរ​កាក​សំំ​ណ​ល់​ផ្សេង​ៗ​នៅ​តំបន់ឆ្នេរសមុទ្រ ។ ទោះជា​យ៉ាងនេះ​ក្ដីលោក​អភិបាល​ខេត្ដ​ព្រះ​សី​ហនុមាន​ប្រសាសន៍​ជា​ថ្មី​ម្ដងទៀត​ថា ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សួនច្បារ​នៅ​ឆ្នេរ​អូរ​ឈើទាល មិន​ប៉ះពាល់​ឬ​បាត់បង់​ផលប្រយោជន៍​បងប្អូន​អាជីវករ​ដែលកំពុង​លក់ដូរ​នៅ​ទីនោះ​ទេ​ព្រោះថា អាជ្ញាធរខេត្ដ​មិន​មាន​គំរោង​បណ្ដេញ ឬ​ហាមឃាត់មិន​ឱ្យ​សាងសង់​តូប​លក់ដូរ​នោះ​ឡើយ ដោយគ្រាន់តែ​ឱ្យ​មានការ​កែសំរួល​ខ្លះ​ៗ​ឱ្យ​ស្រប​ទៅតាម​គំរូ​ប្លង់​ឯកភាពស្អាត​ល្អ​ទាំងអស់​គ្នា​តែប៉ុណ្ណោះ ។

ជាមួយ​គ្នា​នេះ លោក​ស្បោង សា​រ៉ាត  ក៏បាន​ជំរុញ​ឱ្យ​ក្រុម​អ្នក​ទទួល​សាងសង់​សួនច្បារ​មួយទៀតនៅ​ក្នុង​សង្កាត់​លេខ​២ ក្រុង ព្រះ​សីហ​នុ អតីត​ចំណតរថយន្ដ ខិតខំ​ស្ថាបនាឱ្យ​បាន​ឆាប់​រួចរាល់​ដូច​គ្នា ដើម្បី​ទទួល​អំណរឆ្នាំ​ថ្មី និង​បើកឱកាស​ឱ្យ​មហាជន​ទៅ​លេងកំសាន្ដ ឬ​ហាត់ប្រាណ​តាម​ចំណង់​ចំណូលចិត្ដ ដូច​នៅ​តាម​សួនច្បារ​មួយ​ចំនួន​ដែល​ខេត្ដ​បាន ស្ថាបនា​រួច​កាលពី​ពេល​កន្លង​មក ៕ ​    ​