ខេត្តកណ្តាល ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួនលើដើមអំពិល ហើយត្រូវបានគេសង្ស័យថា ជនរងគ្រោះខឹងឪពុកតែងតែស្ដីបន្ទោសរឿងជក់ថ្នាំញៀន ដែលហេតុការណ៍នេះបានកើតឡើងម៉ោង១០ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ស៊ីម ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិឃុំកើតហេតុ និងមានឪពុកឈ្មោះ ស្វាយ ស៊ីម ។
តាមការបំភ្លឺរបស់ឪពុកម្ដាយរបស់ជនរងគ្រោះបានអោយដឹងថា ពួកគាត់ធ្លាប់ស្ដីបន្ទោសដាក់កូនប្រុសដែលជាជនរងគ្រោះពីរឿងជក់ថ្នាំញៀន ។
តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅវេលាកើតហេតុខាងលើ ពេលដែលបាត់កូនមិនឃើញ ធ្វើឱ្យឪពុករបស់ជនរងគ្រោះដើរស្វែងរក ស្រាប់តែប្រទះឃើញកូនប្រុសដែលជាជនរងគ្រោះបានយកអាវយឺតចងកភ្ជាប់ទៅនឹងមែកអំពិលស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍ដល់សមត្ថកិច្ចដើម្បីឱ្យចុះមកពិនិត្យកន្លែងកើតហេតុតែម្តង។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម កម្លាំងប៉ុស្តិ៍ រួមសហការជាមួយកម្លាំងផ្នែកពិនិត្យកន្លែងកើតហេតុស្រុកស្អាង រួមមានប្រធានមណ្ឌលសុខភាពឃុំ, ក្រុមប្រឹក្សាឃុំ និងអនុភូមិ ចុះធ្វើការពិនិត្យសព រកឃើញមានស្នាមជាំជុំវិញ.ក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ គឺជនរងគ្រោះពិតស្លាប់ដោយសារចង.កប្រាកដមែន។
បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ