ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​នេះ​មានច្បាប់​ត្រឹមត្រូវ​ពី​ក្រសួង ប៉ុន្តែ​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់នៅ​ជុំវិញ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ដឹកនាំ​មន្ត្រី​មាន​មន្ទី​របរិស្ថាន មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម អភិបាលស្រុក​ស្ទឹង​ហាវ ចុះ​ពិនិត្យ​ទីតាំង​រោងចក្រ​បំ​លែង​កាក សំណល់​ផេះ​ធ្យូងថ្ម ស៊ី​ម៉ា​វ នៅ​ថ្ងៃ​ទី​១៧…

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ដឹកនាំ​មន្ត្រី​មាន​មន្ទី​របរិស្ថាន មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម អភិបាលស្រុក​ស្ទឹង​ហាវ ចុះ​ពិនិត្យ​ទីតាំង​រោងចក្រ​បំ​លែង​កាក សំណល់​ផេះ​ធ្យូងថ្ម ស៊ី​ម៉ា​វ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ស្ថិត​នៅ​ក្រុម​៤ ភូមិ​២ ឃុំ​អូរ​ត្រះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

ថ្មី​ៗ​នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន​៤២​គ្រួសារ រស់នៅ​តំបន់​ជុំវិញ​រោងចក្រ​បំ​លែង​កាក​សំណល់​ផេះ​ធ្យូងថ្ម (​ស៊ី​ម៉ា​វ​) ដែល​ប្រមូល​ផេះ​ចេញពី​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​យក​មក​ស​ម្ងួ​ត ដើម្បី​ផ្គត់ផ្គង់​ទៅ​ឱ្យ​រោងចក្រ​ក្រឡុក​ស៊ីម៉ង​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​រោងចក្រ ។

ឯកឧត្តម យន្ត មីន បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​៤២​គ្រួសារ រស់នៅ​ជុំវិញ​រោងចក្រ​ស​ម្ងួ​កាក​សំណល់​ធ្យូងថ្ម ស្នើរ​សុំ​ឲ្យ​រដ្ឋបាល​ខេត្ត​ស្រុក​ជួយ​អំពី​បរិស្ថាន (​ផេះ​) ដែល​ពួក​គាត់​ពិបាក​រស់នៅ ។ អភិបាលខេត្ត អភិបាលស្រុក មន្ទីរ​បរិស្ថាន មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ឃុំ ភូមិ ដើម្បី​ចុះ​មក​ពិនិត្យ​សកម្មភាព​ជាក់ស្តែង​នៅ​រោងចក្រ​ផលិត​កាក​សំណល់​ផេះ​ពី​រោងចក្រ​ធ្យូងថ្ម ជា​វត្ថុធាតុដើម ។

ឯកឧត្តម​បន្ត​ថា រោងចក្រ​នេះ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង ក៏​ប៉ុន្តែ​បច្ចុប្បន្ន​វា​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​បង្ក​ផល​ប៉ះពាល់​បរិស្ថាន និង​សុខមាលភាព​ប្រជាពលរដ្ឋ ការ​ចុះ​ពិនិត្យ​របស់​ក្រុមការងារ​ពិនិត្យ​ឃើញ​ថា រោងចក្រ​មិន​បង្ក​ផល​ប៉ះពាល់​អាក្រក់​ពេក​នោះ​ទេ ព្រោះ​ផេះ​នេះ​យក​ចេញ​មក​ពី​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម ដើម្បី​កែ​ឆ្នៃ​ជា​ប្រយោជន៍ យក​ទៅ​ផ្គត់ផ្គង់​ឱ្យ​រោងចក្រ​ក្រឡុក​បេតុង ។

ដំណោះស្រាយ​យើង​បាន​ឯកភាព​ឱ្យ​រោងចក្រ​នេះ​កែ​លម្អ​លក្ខណ​បច្ចេកទេស​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ផេះ​ហុយ​មក​លើ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ទៀត​កាត់​បន្ថយ​ផល​ប៉ះពាល់ និង​បំបាត់​ផល​ប៉ះពាល់​ដោយ​ទុក​រយៈពេល​២ ឬ​៣​ខែ​បន្ត​ទៀត ប្រ​សិន​រោងចក្រ​មិន​អាច​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុមការងារ​ទេ និង​ត្រូវ​បញ្ឈប់​ដំណលរ​ការ ឬ​ក្រុមហ៊ុន​រក​ទីតាំង​ថ្មី ដែល​នៅ​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ ។ ប្រសិនបើ​គាត់​កែ​លម្អ​បាន​ល្អ យើង​នឹង​ឱ្យ​គាត់​បន្ត​អាជីវកម្ម ។ ព្រោះ​ដំណោះស្រាយ គឺ​យើង​ធ្វើ​ដើម្បី​ឈ្នះ​ឈ្នះ​ទាំងអស់​គ្នា អ្នក​វិនិយោគ​ក៏​ទទួល​បាន​ផលប្រយោជន៍ ប្រជាពលរដ្ឋ​ក៏​ទទួល​បានការ​ងារ​ពីរ​កា​វិនិយោគ​នៅ​នឹង​កន្លែង ព្រោះ​ក្រុមហ៊ុន​បាន​បង់ពន្ធ​ចូល​ថវិការដ្ឋ ហើយ​ប្រជាពលរដ្ឋ​បានការ​ងារ​ធ្វើ​ទទួល​បាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ។

ឯកឧត្តម​បាន​សំណូមពរ​ប្រជាពលរដ្ឋ​មានការ​យោគយល់ បើ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ត្រូវ​ចេះ​យោគយល់ ព្រោះ​ប្រជាពលរដ្ឋ​ក៏​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​វិនិយោគ និង​ទទួល​បានការ​ងារ​ផង​ដែរ ។

ដោយឡែក​លោក Chen Song អ្នកគ្រប់គ្រង​រោងចក្រ​កែ​ឆ្នៃ​កាក​សំណល់​ធ្យូងថ្ម​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​រោងចក្រ​របស់​លោក​ធ្វើការ​ស​ម្ងួ​ត​កាក​សំណល់​ពី​រោងចក្រ​ធ្យូងថ្ម ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ដល់​រោងចក្រ​ក្រឡុក​ស៊ីម៉ង់​ក្នុង​មួយ​ថ្ងៃ​១០០​តោន ។ លោក​ក៍បាន​សន្យា​ថា និង​កែ​លម្អ​បរិស្ថាន​នៅ​ក្នុង​រោងចក្រ​កុំឱ្យ​ហុយ​ចេញ​មក​ក្រៅ​បន្ត​ទៀត​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ហើយ​សន្យា​ធានា​កាត់​បន្ថយ មិន​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខមាលភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​រោងចក្រ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ