ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

16​ប្រភេទ​កីឡា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Decathlon Sport Festival

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​Decathlon Sport Festival 2 ប្រមូលផ្ដុំ​ទៅ​ដោយ​កីឡា​ជា​ច្រើន​ប្រភេទ ។ កីឡា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​បារាំង​មួយ​តាំងពី​ឆ្នាំ​១៩៧៦​មក​ម្លេ​៉ះ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សមាជិក​នៅ​ទូ​ទាំង​ពិភពលោក​ចំនួន​៥០​រួច​ទៅ​ហើយ…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​Decathlon Sport Festival 2 ប្រមូលផ្ដុំ​ទៅ​ដោយ​កីឡា​ជា​ច្រើន​ប្រភេទ ។ កីឡា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​បារាំង​មួយ​តាំងពី​ឆ្នាំ​១៩៧៦​មក​ម្លេ​៉ះ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សមាជិក​នៅ​ទូ​ទាំង​ពិភពលោក​ចំនួន​៥០​រួច​ទៅ​ហើយ ។ កីឡា​នេះ​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០១១​មក​ម៉្លេះ ហើយ​សព្វ​ថ្ងៃនេះ​បាន​ក្លាយជា​វប្បធម៌​កីឡា ដែល​កំពុង​តែ​មានការ​ទាក់ទាញ​មនុស្ស​រាប់​លាន​នាក់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បែប​នេះ​។

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១៦ មិថុនា កន្លង​មកនេះ នៅ​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល​២ ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​លក់​ផលិតផល​កីឡា បាន​នាំ​យក​កីឡា​១៦​ប្រភេទ​ដែល​កំពុង​តែ​មានការ​ពេញ​និយម​ពី​សំណាក់​ស្រទាប់​យុវជន​ខ្មែរ​មក​បង្ហាញ ។ ជាមួយ​គ្នា​នេះ​គេ​សង្កេត​ឃើញ​មាន​យុវជន​យុវនារី​និង​កុមារ​ជា​ច្រើន បាន​នាំ​គ្នា​មក​ចុះ​ឈ្មោះ​លេង​យ៉ាង​សប្បាយ​។

តំណាង​អ្នក​រៀបចំ​កម្មវិធី​បានឱ្យ​ដឹង​ថា ប្រភេទ​កីឡា​ដែល​ត្រូវ​បាន​យក​មក​បង្ហាញ​លេង​ក្នុង​ពេល​នេះ​រួម​មាន កីឡា​ជិះ​កង់ កីឡា​លំ​ហាត់ប្រាណ​(Yoga)​កីឡា​វាយ​កូន​បាល់ កីឡា​រាំ​ហ្សាំ​បា កីឡា​កា​រ៉ា​តេ​ដូ កីឡា​វាយ​សី កីឡាប្រដាល់​សេរី កីឡា​តេ​ក្វា​ន់​ដូ កីឡាបាល់បោះ កីឡា​Scooter កីឡាវាយកូនឃ្លីលើតុ កីឡា​រាំ​បា​ឡេ កីឡា បាល់ទាត់ កីឡា​ល្បុក្កតោ កីឡាហែលទឹក​និង​កីឡា​បេ​៉​តង់ ។

មន្ត្រី​ដដែល​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា គោលបំណង​សំខាន់​ក្នុង​ការ​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​កីឡា គឺ​ចង់​អភិរក្ស​កីឡា​ក្បាច់គុន​បូរាណ​ខ្មែរ ដែល​មាន​ប្រដាល់សេរី​និង​ល្បុក្កតោ​ជាដើម ។ អ្នក​ដែល​មក​បង្ហាញ​ទាំង​ក្បាច់គុន​បូរាណ​ខ្មែរ​និង​ល្បុក្កតោ​នេះ​ទៀត មាន​ទាំង​កីឡាករ​ខ្មែរ​និង​កីឡាករ​បារាំង​ចូលសញ្ជាតិ​ខ្មែរ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ