ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សំលៀង​អាវុធ​រួច​ស្រេច​កំដរ​​អា​មេ​រិ​ក​លេង​សង្គ្រាម​ពាណិជ្ជកម្ម

4 ឆ្នាំ មុន

សៀង​ហៃ​៖ យោង​តាម​សេចក្តីរាយការណ៍​របស់ Channel News Asia កាលពី​ថ្ងៃ​ទី​១៦ មិថុនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា បទ​អត្ថាធិប្បាយ​មួយ​របស់​គណបក្ស​ក​ម្មុ​យ​នី​ស្ត​ចិន​បាន​អះអាង​ថា សហរដ្ឋអាមេរិក​បាន​ប្រមាណ​ស្ទើរ​លើ​ការ​ប្តេជ្ញា​របស់​ប្រជាជន​ចិន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម…

សៀង​ហៃ​៖ យោង​តាម​សេចក្តីរាយការណ៍​របស់ Channel News Asia កាលពី​ថ្ងៃ​ទី​១៦ មិថុនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា បទ​អត្ថាធិប្បាយ​មួយ​របស់​គណបក្ស​ក​ម្មុ​យ​នី​ស្ត​ចិន​បាន​អះអាង​ថា សហរដ្ឋអាមេរិក​បាន​ប្រមាណ​ស្ទើរ​លើ​ការ​ប្តេជ្ញា​របស់​ប្រជាជន​ចិន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ហើយ​ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រយៈពេល​វែង​នេះ ។

បទ​អត្ថាធិប្បាយ Quishi របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ចិន​នឹង​មិន​លោះ​បង់​គោលការណ៍​សំខាន់​ៗ​របស់​ខ្លួន​ក្នុង​ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​បញ្ចប់​ជម្លោះ​ទេ និង​បាន​បន្ត​ថា «​ប្រទេស​ចិន​មិន​ភ័យ​ខ្លាច​នឹង​រាល់​ការ​គម្រាមកំហែង ឬ​សម្ពាធ​ដែល​សហរដ្ឋអាមេរិក​កំពុង​តែ​បង្ក​ឲ្យ​ជម្លោះ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ទេ ។ ប្រទេស​ចិន​មិន​មាន​ជម្រើស ឬ​ផ្លូវ​ចាកចេញ​ដែរ ហើយនឹង​តស៊ូ​រហូត​ដល់ទី​បញ្ចប់​»​។

គួរ​បញ្ជាក់​ដែរ​ថា​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ការ​ដាក់​ពន្ធ​លើ​ប្រទេស​ចិន​នៅ​ឆ្នាំ ២០១៨ ដើម្បី​ទាមទារ​ការ​ធ្វើ​កំណែទម្រង់​ពី​ប្រទេស​ចិន និង​ចោទប្រកាន់​ថា​ប្រទេស​ចិន​បាន​លួច​កម្មសិទ្ធិបញ្ញា​របស់​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​។

ប៉ុន្តែ​ភាព​តានតឹង​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ខែឧសភា​បន្ទាប់​ពី​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Donald Trump ចោទប្រកាន់​ថា ប្រទេស​ចិន​លេប​ពាក្យ​សម្តី​ដែល​បាន​ព្រមព្រៀង​គ្នា​ក្នុង​ពេល​ចរចា ។ បទ​អត្ថាធិប្បាយ​ខាងលើ​ក៏​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​មាន​គោលបំណង​បង្ក​ឧបសគ្គ​ដល់​ការ​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ចិន​ដែរ ។

លោក Larry Kudlow ដែល​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​ថ្នាក់ខ្ពស់​របស់​លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ មុន​ថា​សម្ពាធ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ពី​សង្គ្រាម​នឹង​ធ្លាក់​លើ​ប្រទេស​ចិន ។ ប៉ុន្តែ Quishi បាន​និយាយ​ថា អតិថិជន និង​អាជីវកម្ម​អា​មេ​រិ​កបាន​ទាញ​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន និង​បាន​ព្រមាន​ថា ជម្លោះ​ពាណិជ្ជកម្ម​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អា​មេ​រិ​ក​វិញ ។

បទ​អត្ថាធិប្បាយ​បាន​បន្ត​ថា «​ក្នុង​សម័យ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ការ​ការពារ​ពាណិជ្ជកម្ម​ប្រៀប​បានជា​ថ្នាំពុល មិនមែន​ឱសថ​ព្យាបាល​ទេ​» និង​បាន​បន្ថែម​ថា ពន្ធ​នឹង​បង្កើន​ការ​ចំណាយ​ផលិតកម្ម​សម្រាប់​អាជីវកម្ម​អា​មេ​រិ​ក​និង​បង្កើន​អតិផរណា​សម្រាប់​អតិថិជន​ផង​ដែរ ៕

ប្រភព ៖ channelnewsasia , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ