ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ហេតុ​ដំបូងដែលបង្ខំផឹក​ថ្នាំគ្រវី…​នាង​ខារ៉ាអូខេម្នាក់ស្លា.ប់និង៣ចូលពេទ្យ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រភព​ព័ត៌មាន​ទាក់ទិន​នឹង​ហេតុការណ៍​នេះបានឱ្យ​ដឹង​ថា នៅ​ព្រលប់​ថ្ងៃ​ទី​១៦​ មិថុនា ក្រុម​ជន​​ទាំង​៥​នាក់​ខាងលើ​ បាន​ចូល​ទៅ​ច្រៀង​ខា​រ៉ា​អូខេ​នៅ​ហាង​ម៉ី​ម៉ី​បន្ទប់​លេខ​៧៧៧៧ ដែល​មានទីតាំង​ក្នុងភូមិ​ក្អម​សំណ​ក្រោម ដោយ​ហៅ​ស្រីកំដរ​ចំនួន​៤​នាក់ ។…

ខេត្តកណ្តាល ៖ ប្រភព​ព័ត៌មាន​ទាក់ទិន​នឹង​ហេតុការណ៍​នេះបានឱ្យ​ដឹង​ថា នៅ​ព្រលប់​ថ្ងៃ​ទី​១៦​ មិថុនា ក្រុម​ជន​​ទាំង​៥​នាក់​ខាងលើ​ បាន​ចូល​ទៅ​ច្រៀង​ខា​រ៉ា​អូខេ​នៅ​ហាង​ម៉ី​ម៉ី​បន្ទប់​លេខ​៧៧៧៧ ដែល​មានទីតាំង​ក្នុងភូមិ​ក្អម​សំណ​ក្រោម ដោយ​ហៅ​ស្រីកំដរ​ចំនួន​៤​នាក់ ។ លុះ​ផឹកស៊ី​ច្រៀង​រាំ​បាន​ប្រហែល​ជា​កន្លះ​ម៉ោង ឈ្មោះ​ទឹម វឌ្ឍនៈ បាន​យកថ្នាំ​ចំនួន​២​ដប​ ទំហំ​ប៉ុន​ម្រាមដៃ​មក​លាយ​ជាមួយ​ភេសជ្ជៈ​គោ​ជល់​ដែល​គេ​មិន​ទាន់​ដឹង​ថា​ ជា​ថ្នាំ​អ្វី​នោះ​ រួច​ហើយ​ឱ្យ​គ្នីគ្នា​ចាក់​ចូល​កែវ​តូច​ៗ​ឱ្យនារី​បម្រើ​ខារ៉ាអូខេ​ដែល​អង្គុយ​កំដរ​រៀង​ៗ​ខ្លួន​ផឹក​ជា​បន្តបន្ទាប់ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា លុះ​៥​ទៅ​៦​នាទីក្រោយមក​ ក៏​មាន​អាការ​ធ្វើទុក្ខ និង​ដឹង​ដល់​អ្នក​ស្រី គឹ​ម ប៉ោ អាយុ​៤០​ឆ្នាំ ដែល​ជា​ម្ចាស់​ហាង ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ទើប​មានការ​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​សាកសួរ​។ ឯ​នារី​បម្រើ​ខារ៉ាអូខេ​ទាំង​៤​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ តែ​ក្រោយមក​​ក៏​បាន​ស្លាប់ម្នាក់ ។

​ គួរំលឹកថា នារី​ខារ៉ាអូខេ​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​របួស និង​ជនជាប់ចោទ​៤​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ហេតុការណ៍​លាយថ្នាំ​ និងប្រើ​ហិង្សា​បង្ខំ​ឱ្យ​ផឹក​ នា​វេលា​រំលង​អធ្រាត្រ ។ ទោះបី​ជា​បែប​ណា រឿងរ៉ាវ​ភ្ញាក់ ផ្អើល​មួយ​នេះ ​ត្រូវ​បានធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ហើយទីបំផុត អាជ្ញាធរ​បាន​សម្រេច​បិទ​អាជីវកម្ម​ខារ៉ាអូខេ​នោះ​ជា​បណ្តោះអាសន្ន ដោយ​មានការ​ចូលរួម​សម្របសម្រួល​នីតិវិធី​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោកឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង លោក ចាប ច័ន្ទ​វិទ្យា អភិ បាលស្រុក​លើក​ដែក លោក​អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កម្លាំងស្នងការដ្ឋាន​នគរ​បាល​ខេត្ត និង​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត ។

ជនសង្ស័យ​ដែល​ជា​មន្ត្រី​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ និង​បក្សពួក ត្រូវ​បាន​រក​ឃើញ​ថា​ ជា​អ្នក​ដែល​បាន​លាយថ្នាំ​ប្រភេទ​អិ​ុ​ច​ស្តា​ស៊ី និង​ប្រភេទ​ថ្នាំ​គ្រវី​ មាន​សារធាតុ​ញៀន​ជា​ច្រើន​មុខ​ ចូល​ទៅ​ក្នុង​ស្រា រួច​ប្រើ​ហិង្សា​បង្ខំ​ឱ្យ​នារី​បម្រើ​ខារ៉ាអូខេ​ផឹក​ចំនួន​៣​កែវ​ជាប់​គ្នា ​រហូត​បណ្តាល​ឱ្យ​នារី​ម្នាក់​ស្លាប់ និង​របួស​៣​នាក់ ។ ការ​ប្រកាស​បិទ​ទីតាំង​ខារ៉ាអូខេ​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ក្រោយ​ពេល​កើត​ហេតុ​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ នៅ​ក្នុង​ហាង​កា​រ៉ា​អូ​ខេ​ម៉ី​ម៉ី បន្ទប់​លេខ​៧៧៧៧ ស្ថិត​ក្នុងភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លេ​ី​ក​ដែក ។

នារី​បម្រើ​ខារ៉ាអូខេ​ដែល​ស្លាប់​ឈ្មោះ អុ​ិ​ច ច​ន្នី អាយុ​១៩​ឆ្នាំ ចំណែក​អ្នក​ដែល​រង​របួស​ទាំង​៣​នាក់​មាន ១-​ឈ្មោះ សន ស្រី​នា អាយុ​២៦​ឆ្នាំ មាន​អាការ​ធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់ ២-​ឈ្មោះ រ៉ា សំណាង អាយុ​២១​ឆ្នាំ មាន​អាការ​ស្រាល និង​៣-​ឈ្មោះ ជា សម្ផស្ស អាយុ​១៨​ឆ្នាំ មាន​អាការ​ស្រាល ។ ពួក​នាង​ទាំង​៤​នាក់ បម្រើ​ការងារ​និង​ស្នាក់​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ខា​លើ ។ រីឯ​ជនសង្ស័យ​មាន​៥​នាក់​ក្នុង​នោះ​ម្នាក់​កំពុង​គេចខ្លួន​ដែល​រួម​មាន ១-​ឈ្មោះ ទឹម វឌ្ឍនៈ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ២-​ឈ្មោះ​ច​ន្ត្រា វណ្ណៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៣-​ឈ្មោះ កែវ វឌ្ឍនៈពូន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ ទាំង​៣​នាក់ ​ជា​មន្ត្រី​នគរបាល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ ស្នាក់​នៅ​ក្នុង​ប៉ុស្តិ៍​ច្រក​ទា្វរ​ខាងលើ ។ ៤-​ឈ្មោះវ៉ា​ន់ ជី​វ័​ន្ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ និង​៥-​ឈ្មោះ វ​ណ្ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី កំពុង​គេចខ្លួន ។

ចំពោះ​វត្ថុ​តាង​ដែល​បាន​រក​ឃើញ​មាន​ថ្នាំ​ម្សៅ​ពណ៌​ស​ស្រអាប់​១​កញ្ចប់​តូច ដែល​ពុំ​ទាន់​ដឹង​ថា​ជា​ថ្នាំ​អ្វី ដប​ទឹកបរិសុទ្ធ​មាន​បន្សល់​ទឹក​ថ្នាំ​ពណ៌​លឿង ពុំ​ទាន់​ដឹង​ថ្នាំ​ជា​អ្វី​ដែរ និង​សម្បក​កញ្ចប់​កៅ​អៀ​ក​រូប​ខ្លា​ពណ៌​លឿង​១ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ