ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​វិធានការ​ក្តៅ​ទៅ​លើ​រថយន្ត​ដឹក​លើស​ចំណុះ និង​សំពីងសំពោង

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ ហាក់​បញ្ចេញ​វិធានការ​ក្តៅ ក្នុង​ការ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទៅ​លើ​រថយន្ត​ដឹក​ខុស​លក្ខណៈ​បច្ចេកទេស និង​សំពីងសំពោង​តាម​ផ្លូវជាតិ ។ លោក​វរសេនីយ៍ទោ​ហួ យ៉ៃ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ ហាក់​បញ្ចេញ​វិធានការ​ក្តៅ ក្នុង​ការ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទៅ​លើ​រថយន្ត​ដឹក​ខុស​លក្ខណៈ​បច្ចេកទេស និង​សំពីងសំពោង​តាម​ផ្លូវជាតិ ។

លោក​វរសេនីយ៍ទោ​ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បានឱ្យ​ដឹង​ថា ការ​ឃាត់​រថយន្ត​ដឹក​លើស​ចំណុះ និង​ខុស​លក្ខៈ​បច្ចេកទេស​នេះ មិន​ទាន់​ឈាន​ដល់​ការ​ផាកពិន័យ ឬ​ក៏​ឃាត់​រថយន្ត​ទុក​យូ​នោះ​ទេ គ្រាន់តែ​ឃាត់​ហៅ​អ្នកបើកបរ​មក​អប់រំ​ណែនាំ​ស្តី​ពី​ច្បាប់​ចរាចរណ៍​ក្នុង​ដឹក ឬ​ផ្ទុក​សំភារៈ ឬ​អីវ៉ាន់ ចៀសវាង​ដឹក​សំពីងសំពោង​ដូចដែល​ឃើញជាក់ស្តែង​នេះ ហើយ​ម្យ៉ាងវិញទៀត សមត្ថកិច្ច​ឱ្យ​អ្នកបើកបរ​ធ្វើ​កិច្ចសន្យា និង​ទំលាក់ ឬ​រំលែក​អីវ៉ាន់​ទៅ​ដាក់​រថយន្ត​ផ្សេង​ទៀត​នៅចំពោះ​​មុខ​សមត្ថកិច្ច​តែ​ម្តង ។

គិត​ចាប់តាំងពី​ថ្ងៃ​ទី​១៥ មិថុនា រហូត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា នេះ ការ​អនុវត្តន៍​ឃាត់​រថយន្ត​ផ្ទុក​លើស​ចំណុះ​ដែល​ខុស​លក្ខណៈ​បច្ចេកទេស​បាន​ចំនួន​៣​លើក ក្នុង​នោះ​មាន​រថយន្ត​ប្រភេទ​សាំ​យ៉ុ​ង​ដឹក​ខុល​លក្ខៈ​បច្ចេកទេស​ចំនួន​៦​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​មក​អបរំ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ