ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ក្រុម​រារាំង​សមត្ថកិច្ច​មិន​ឱ្យ​ឆែក ថែម​ទាំង​ជេរ​ប្រមាថ​ទៀត ចុង​ក្រោយ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ឃាត់​ឆេ​ក​ឆេរ ថែម​ទាំង​បាន​ទាក់ទង​ទៅ​មិត្តភក្តិ​៣​នាក់​ផ្សេង​ទៀត​អោយ​ជួយ​អន្តរាគមន៍ និង​ជេរ​ប្រមាថ​សមត្ថកិច្ច ក្រោយមក​សមត្ថកិច្ច​ក៏​នាំ​ក្រុម​យុវជន​ទាំងនោះ​ទៅ​ពិនិត្យ ស្រាប់តែ​រក​ឃើញ​ថ្នាំ​ញៀន ហើយ​ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ឃាត់​ឆេ​ក​ឆេរ ថែម​ទាំង​បាន​ទាក់ទង​ទៅ​មិត្តភក្តិ​៣​នាក់​ផ្សេង​ទៀត​អោយ​ជួយ​អន្តរាគមន៍ និង​ជេរ​ប្រមាថ​សមត្ថកិច្ច ក្រោយមក​សមត្ថកិច្ច​ក៏​នាំ​ក្រុម​យុវជន​ទាំងនោះ​ទៅ​ពិនិត្យ ស្រាប់តែ​រក​ឃើញ​ថ្នាំ​ញៀន ហើយ​ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ទល់មុខ​រោងចក្រ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មិន​បាន​ស្គាល់ឈ្មោះ តែ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​១GP-៨៣៧០ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​៣​នាក់​ដែរ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ១N-៣៦៥៩ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ លុះ​មក​ដល់​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​ខាងលើ ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​និ​ច ពណ៌​ស ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ក៏​ឃាត់​សួរនាំ តែ​ក្រុម​ជនសង្ស័យទាំង៣នាក់​​ខាងលើ​មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ឆែកឆេរ​ឡើយ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ទាក់ទង​ទៅ​មិត្តភក្តិ​ចំនួន​៣​នាក់​ផ្សេង​ទៀត​ឲ្យមក​​ជួយ​អន្តរាគមន៍ ដោយ​មិន​ឲ្យ​សមត្ថកិច្ច​ឆែកឆេរ​ ព្រមទាំង​រារាំង និង​ដោះ​អាវ​បោក​មុខ​សមត្ថកិច្ច ហើយ​ជេរ​ប្រមាថ​កំលាំង​សមត្ថកិច្ច​ទៀត​ផង បន្ទាប់​មក​កំលាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ទាក់ទង​ទៅ​កំលាំង​នគរបាល​ប៉ុស្តិ៍​ដើម្បី​ជួយ​ឃាត់ និង​នាំ​ក្រុម​ជនសង្ស័យ​ទាំងនោះ​ទៅ​ធ្វើការ​សាកសួរ​ភ្លាម​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​កំលាំង​សមត្ថកិច្ច​បាន​សហការ​គ្នា និង​ឆែកឆេរ រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​, ដែកកេះ​មួយ និង​ឧបករណ៍​សំរាប់​ជក់​គ្រឿងញៀន​ចំនួន​២ ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ កំលាំង​នគរបាល​ប៉ុស្តិ៍ និង​កំលាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន នាំ​ជនសង្ស័យ​ទាំង​៦​នាក់​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ដើម្បី​ពិនិត្យ​មើល​សារធាតុ​ញៀន នឹង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ